​ទ័ព​មួក​ខៀវ​កម្ពុជា​ ៣​រូប វិជ្ជមាន​កូវីដ​១៩​ នៅ​ប្រទេស​ម៉ាលី​​



កង​ទ័ព​មួយ​ខៀវ​កម្ពុជា​​ប្រមាណ​ ​ ៣​រូប​ក្នុង​ចំណោម​កង​ទ័ព​​មួយ​ខៀវ​ជិត​ ៣០០​នាក់​បាន​និង​កំពុង​បំពេញ​បេសកកម្ម​​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​​ប្រទេស​តំបន់​អាហ្វ្រិក​មួយ​គឺ​ ប្រទេស​ម៉ាលី​ ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​​ ឆ្លង​មេរោគ​កូវីដ​១៩។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​​ពី​ BTV News ថ្ងៃទី​២៤ ខែ​មេសា​។

បើ​តាម​ប្រភព​ដដែល​បាន​​ឱ្យ​ដឹង​ថា​ ​​កង​ទ័ព​កម្ពុជា​ទាំង​ ៣​រូប​មាន​ប្រុស​ ២​នាក់​ ស្រី​ ១​នាក់​​ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាមាកូ​​ ​​រដ្ឋធានី​ នៃ​ប្រទេស​ម៉ាលី។ ក្នុង​ចំណោម​កង​ទ័ព​មួក​ខៀវ​ជិត​ ៣០០​នាក់​នេះ​ បាន​បំពេញ​បេសកកម្ម​នៅ​តំបន់​ចំនួន​ ៦​ផ្សេង​ៗ​គ្នា​រួម​មាន​  តំបន់​បា​ម៉ា​កូ​ម្នាក់ ​តំបន់​គី​ដាល់​៨២​នាក់ ​ទេ​សាលី​ត​៧២​នាក់ ហ្កា​វ​១០៥​នាក់ ទុំ​បុក​ទូ​២១​នាក់ ម៉ប់​ទី​១៨​នាក់​។

តាមរយៈ​ BTV News ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ផល សាម៉ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង​កំលាំង​រក្សា​សន្តិភាព បានឱ្យដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​បញ្ជូន​សំភារៈ​ការពារ​មេរោគ​ឆ្លង​COVID-19 មាន​ម៉ាស់ ទឹក​អាកុល ជែ​ល ចំណាយ​អស់​ថវិកា​សរុប​​​ជាង​ ២​ម៉ឺន ៥ពាន់​ដុល្លារ​ រួមទាំង​​អាវ​ពាក់​ការពារ​មេរោគ​ឆ្លង​ប្រមាណ​ជិត​ ៨០​កំប្លេ ចំណាយ​ថវិកា​អស់​ប្រមាណ​ជិត​ ១៤០០០​ដុល្លា​រ អា​មេ​រិច ​បន្ថែម​ពីលើ​ជំនួយ​ពី​អង្គការសហប្រជាជាតិ ផ្តល់​ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា ​កំពុង​ឈរជើង​តាម​បណ្តា​ប្រទេស​ចំនួន​ ៤​នោះ រួមមាន ប្រទេស​លី​បង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល​៕

ដោយ៖ វីរៈស័ក្ដិ​

X
5s