ក្រសួង​សុខាភិ​បាល៖ អ្នកជំងឺកូវីដសល់តែ ៥ នាក់ទៀតទេ​



កម្ពុជាជិតអស់អ្នកជំងឺកូវីដ ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ ព្រោះតាមការប្រកាសពីក្រសួងសុខាភិបាលនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០ នេះ មានអ្នកជាសះស្បើយថែម ៧ នាក់ទៀត នាំឲ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់តែ ៥ នាក់ទៀតតែប៉ុណ្ណោះ។

អ្នកដែលជាសប្បាយទាំង ៧ នាក់នោះរួមមាន៖

  1.  បុរសជនជាតិម៉ាឡេស៊ីអាយុ ៦៦ឆ្នាំ នៅខេត្តកែបជាអ្នកមកធ្វើការងារសាសនា
  2.  បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ នៅខេត្តសៀមរាបជាអ្នកបើកបររថយន្តឲ្យអ្នកទេសចរជនជាតិបារាំង
  3.  ស្ត្រីជនជាតិខ្មែរអាយុ ២០ឆ្នាំជានិស្សិតត្រឡប់មកពីសិក្សានៅប្រទេសអង់គ្លេស
  4.  ស្ត្រីជនជាតិវៀតណាមអាយុ ២៧​ឆ្នាំស្នាក់នៅ Apartment Diamond 1 នៅកោះពេជ្រ។
  5.  ស្ត្រីជនជាតិវៀតណាម ២៤ឆ្នាំជាភ្ញៀវទេសចរស្នាក់នៅសង្កាត់បឹងកេងកង
  6.  ស្ត្រីជនជាតិចិនអាយុ ៣០ឆ្នាំជាអ្នកទេសចរណ៍ស្នាក់នៅ Olympia ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិនរកឃើញទេវិជ្ជមាននៅចិន
  7.  ស្ត្រីជនជាតិចិនអាយុ ៣១ឆ្នាំស្នាក់នៅផ្លូវលេខ ៣៥២ សង្កាត់បឹងកេងកង១។

សរុបមកទល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០នេះ អ្នកជាសះស្បើយសរុបមានចំនួន ១១៧នាក់ ក្នុងចំណោមអ្នកឆ្លងសរុបទូទាំងប្រទេស ១២២នាក់៕

X
5s