ទោះកូវីដ១៩វាយលុក ទ្រព្យសម្បត្តិមហាសេដ្ឋី៨រូបនេះនៅតែកើនឡើងខ្ទង់ពាន់លានដុល្លារដដែលនៅដើមឆ្នាំ២០២០នេះ
ស្របពេលដែលពិភពលោកកំពុងវាយលុកដោយជំងឺកូវីដ ១៩ គេសង្កេតឃើញថា អ្នកមានបំផុតនៅអាមេរិកមួយចំនួនអាចជម្នះឧបសគ្គមួយនេះបានដោយនៅតែបង្កើនប្រាក់ចំណូលបន្ថែមទៀតរហូតដល់ខ្ទង់ពាន់លានដុល្លារឯណោះ។ ក្នុងចំណោមមហាសេដ្ឋីអាមេរិកចំនួន ១៧០ រូប មានមហាសេដ្ឋីស្ដុកស្ដម្ភបំផុត ៣៤ រូបត្រូវបានគេមើលឃើញថា ទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០នេះ។
ក្នុងចំណោម មហាសេដ្ឋីកំពូលៗ ៣៤ នេះ មានមហាសេដ្ឋី ៨ រូបមានទ្រព្យសម្បត្តិកើនឡើងលើសពី ១ ពាន់លានដុល្លារចាប់ពីថ្ងៃទី ១ ខែមករារហូតដល់ខែមេសាឆ្នាំ ២០២០ ។ មហាសេដ្ឋីទាំង ៨ រូបនោះរួមមាន៖
៨.មហាសេដ្ឋីអាមេរិកដើមកំណើតអ៊ីតាលីលោក Rocco Commisso
- មានទ្រព្យសម្បត្តិសរុប៖ ៨,៣ ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង ១,០៩ ពាន់លានដុល្លារ
- មុខតំណែង៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Mediacom Communications
- មុខជំនួញ៖ វិស័យទូរគមនាគមន៍
៧.មហាសេដ្ឋីអាមេរិកលោក Joshua Harris
- មានទ្រព្យសម្បត្តិសរុប៖ ៥,២ ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង ១,៧២ ពាន់លានដុល្លារ
- មុខតំណែង៖ ស្ថាបនិក និងជានាយកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Apollo Global Management
- មុខជំនួញ៖ វិស័យហិរញ្ញវត្ថុ និងការវិនិយោគ
៦.មហាសេដ្ឋីអាមេរិកលោក John Albert Sobrato
- មានទ្រព្យសម្បត្តិសរុប៖ ៩,៦ ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង ២,០៧ ពាន់លានដុល្លារ
- មុខតំណែង៖ ប្រធានក្រុមហ៊ុន Sobrato Organization
- មុខជំនួញ៖ វិស័យអចលនទ្រព្យ
៥.មហាសេដ្ឋីអាមេរិកលោក Steve Ballmer
- មានទ្រព្យសម្បត្តិសរុប៖ ៦២,៤ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង ២,២ ពាន់លានដុល្លារ
- មុខតំណែង៖ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft
- មុខជំនួញ៖ វិស័យបច្ចេកវិទ្យា
៤.មហាសេដ្ឋីអាមេរិកដើមកំណើតចិនលោក Eric Yuan
- មានទ្រព្យសម្បត្តិសរុប៖ ៨,៧ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង ២,៥៨ ពាន់លានដុល្លារ
- មុខតំណែង៖ ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Zoom
- មុខជំនួញ៖ វិស័យបច្ចេកវិទ្យា
៣.មហាសេដ្ឋីអាមេរិកលោកស្រី MacKenzie Bezos
- មានទ្រព្យសម្បត្តិសរុប៖ ៤៧,៥ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង ៣,៥ ពាន់លានដុល្លារ
- មុខតំណែង៖ ម្ចាស់ភាគហ៊ុនក្រុមហ៊ុន Amazon
- មុខជំនួញ៖ វិស័យបច្ចេកវិទ្យា
២.មហាសេដ្ឋីអាមេរិកលោក Elon Musk
- មានទ្រព្យសម្បត្តិសរុប៖ ៣៧,៨ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង ៥ ពាន់លានដុល្លារ
- មុខតំណែង៖ ជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាស្ថាបនិកក្រុមហ៊ុន SpaceX
- មុខជំនួញ៖ វិស័យបច្ចេកវិទ្យា
១.មហាសេដ្ឋីអាមេរិកលោក Jeff Bezos
- មានទ្រព្យសម្បត្តិសរុប៖ ១៤៥ ពាន់លានដុល្លារ
- ទ្រព្យសម្បត្តិប្រចាំឆ្នាំ ២០២០ កើនឡើង១០ ពាន់លានដុល្លារ
- មុខតំណែង៖ ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon
- មុខជំនួញ៖ វិស័យបច្ចេកវិទ្យា៕
ដោយ៖ ណារិន
ប្រភព៖ Businessinsider