ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដនៅកំពុងសំរាកព្យាបាលនៅកម្ពុជាសល់តែ ៣នាក់ទៀតប៉ុណ្ណោះ
យោងតាមកាចេញផ្សាយពីក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ ១៩ បានជាសះស្បើយថែម ២នាក់ទៀតហើយ ដែលនាំឲ្យអ្នកជាសញស្បើយសរុបកើនដល់ ១១៩នាក់។
អ្នកជាសះស្បើយទាំង ២នាក់នោះជាបុរសជនជាតិបារាំងអាយុ ៣០ឆ្នាំ និងស្ត្រីអាយុ ២៨ឆ្នាំ ទាំង ២នាក់ជាប្តីប្រពន្ធនឹងគ្នា និងជាឪពុកម្តាយទារកអាយុ ៤ខែ ធ្វើដំណើរមកពីប្រទេសសិង្ហបុរី។
គួររំឮកផងដែរថា កម្ពុជាមានអ្នកឆ្លងកូវីដសរុប ១២២នាក់ អ្នកជាសញស្បើយសរុបចំនួន ១១៩នាក់ និងអ្នកកំពុងនៅក្នុងមន្ទីរពេទ្យចំនួន ៣នាក់ ដែលនាំឲ្យអ្នកជាសះស្បើយក្នុងប្រទេសកម្ពុជាមានអត្រាខ្ពស់ជាងគេក្នុងតំបន់គឺ ៩៧,៥៤%៕