លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជាមានហានិភ័យខ្ពស់លើកូវីដ ១៩ ទោះសល់តែ ៣ករណីក៏ដោយ
ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពជំងឺកូវីដ ១៩» នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ លោកជំទាវបានមានប្រសាសន៍ថា៖ «កម្ពុជាមិនមែនអស់ហានិភ័យលើករណីកូវីដ ១៩ នោះទេ» ទោះបីជាអ្នកជាសះស្បាយមានការកើនឡើងច្រើនលើសលប់ ខណៈនៅសល់អ្នកជំងឺតែបីនាក់តែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យ តែកម្ពុជាជាប្រទេសដែលមានហានិភ័យខ្ពស់ឡើយលើករណីនេះ។
លោកជំទាវបញ្ជាក់បន្ថែមថា មានហេតុផល 3 យ៉ាងដែលបង្ហាញថាកម្ពុជាមានហានិភ័យខ្ពស់លើករណីកូវីដ ១៩៖
ទី១៖ ជាក្តីកង្វល់ថ្មីមួយ ក្រុមអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវបាទរកឃើញថាមានបម្រែបម្រួលកើតបានច្រើនចំពោះការវីរុសកូវីដ ១៩ ដោយសារភាពកាចសាហាវនៃការចម្លងមានលក្ខណៈឆាប់រហ័ស និងល្បឿនលឿនបំផុត ប៉ាធ្វើការប្រៀបធៀបទៅនឹងជំងឺ SARS និង MERS ព្រោះកូវីដ ១៩ អាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្ស ៤-៥ អ្នកក្នុងពេលតែមួយជាមួយគ្នា រីឯង SARS និង MERS អាចចម្លងពីមនុស្សម្នាក់ទៅកាន់ ២-៣នាក់ ហើយមកទល់ពេលនេះក៏មិនទាន់អាចកំណត់ពីអត្តសញ្ញាណនិងអត្តចរិករបស់វាបានដែរ។
ទី២៖ ការចម្លងឆាប់រហ័សនេះវាកើតឡើងដោយសារការធ្វើចលនា ឬការធ្វើចរាចររបស់មនុស្សពីកន្លែងមួយទៅកន្លែងមួយ ការជួបជុំគ្នាច្រើន ព្រោះនេះជាលទ្ធភាពនៃការចម្លងខ្ពស់បំផុត។ ដូច្នេះអ្វីដែលគួរធ្វើបំផុតគឺការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម Social Distancing និងការរក្សាគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ Physical Distancing។
ទី៣៖ ទោះបីជាកម្ពុជាមានការទប់ស្កាត់ការពារទាន់ពេលវេលាក៏ដោយ ប៉ុន្តែដូចដែលបានឃើញស្រាប់ហើយអ្នកស្រីក៏បានធ្វើការអង្កេតផ្ទាល់ខ្លួនផងដែរថា ប្រជាជនកម្ពុជាហាក់ឆាប់ភ័យខ្លាច ប៉ុន្តែក៏ឆាប់ភ្លេចខ្លួនដូចគ្នាដែរ។ គ្រាន់តែមានអ្នកជាសប្បាយគ្មានការកើនឡើងជាបន្តបន្ទាប់ ការការពារខ្លួនរបស់ប្រជាពលរដ្ឋក៏ចាប់ផ្ដើមមានការថយចុះ ដោយគិតថាកម្ពុជានឹងលែងមានអ្នកឆ្លងបន្តទៀត។ លោកជំទាវបានមានប្រសាសន៍បន្ថែមថា យោងតាមការសង្កេតផ្ទាល់ខ្លួនរបស់លោកស្រីអ្នកដែលរស់នៅក្នុងទីប្រជុំជនមានការយល់ដឹងច្រើនវិធីការពារ ប៉ុន្តែពួកគេនៅមិនទាន់យល់ច្បាស់ពីនីតិវិធីនៃការការពារខ្លួន ដោយបន្ទាប់មានការជួបជុំនៅឡើយ ការការពារដូចជាការពាក់ម៉ាសនឹងរក្សាគម្លាតនេះគឺត្រូវបានកាត់បន្ថយបន្តិចម្ដងបន្តិចម្ដង ខុសពីអ្នកដែលរស់នៅតាមសហគមន៍ដែលពួកគាត់មានផ្ទះនៅដាច់ដោយឡែកពីគ្នាជាលក្ខណៈឡូតិ៍ ព្រោះអ្នករស់នៅក្នុងសហគមន៍អាចកាត់បន្ថយគម្លាតនៃការជួបជុំគ្នាបាន។
ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការក្រើនរំលឹកបន្ថែមទៀតថា៖ «ប្រទេសកម្ពុជាមានប្រូបាបស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ឬ alarming ខ្ពស់ ចំណែកឯករណីរលកទី ២ second wave អាចកើតមានឡើងគ្រប់ពេល»។ លើសពីនេះលោកស្រីបានបន្ថែមឲ្យគ្នាទេថា អ្នកអាចភ្លេច COVID បានគ្រប់ពេល តែ COVID មិនដែលភ្លេចអ្នកនោះទេ។
ក្រសួងសុខាភិបាលនៅតែបន្តទទូចស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ កុំភ្លេចខ្លួននឹងព្យាយាមធ្វើការទប់ស្កាត់ការពារឱ្យបានជាប់ជានិច្ច ដើម្បីចៀសវាងករណីចម្លងណាមួយ ទាំងការនាំចូល និងករណីចម្លងនៅក្នុងសហគមន៍៕
ដោយ៖ យ៉ាយ៉ា