លោក Bill Gates ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នឹង​អាច​ផលិត​បាន​ដោយ​ប្រើ​ពេល​ប៉ុណ្ណេះ!​



«ប្រសិនបើអ្វីៗអាចដំណើរការបានល្អ យើងអាច​ផលិត​វ៉ាក់សាំង​បាន​ដោយ​ប្រើពេល១​ឆ្នាំប៉ុណ្ណោះ តែបើយូរគឺពីរឆ្នាំ»។ នេះ​ជា​ប្រសាសន៍​របស់​លោក Bill Gates ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន  Bloomberg

យ៉ាងណាមិញ បុរសមានបំផុតលំដាប់ទី ២ នៅ​លើពិភពលោករូប​នេះ​ក៏បានបញ្ជាក់បន្ថែម​ថា ការផលិតវ៉ាក់សាំងប្រហែលជាមិនចាប់ផ្តើមនៅខែកញ្ញាដូចអ្នកខ្លះបាននិយាយនោះទេ។

ចំណែក​ឯលោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង និងជាសមាជិកនៃក្រុមការពារជំងឺឆ្លងវីរុសសេតវិមានក៏មានគំនិតស្របគ្នាក្នុងការនិយាយរយៈពេល ១៨ខែ ដើម្បីបង្កើតការរំពឹងទុកដែលនេះ​វា​មិន​ខ្ពស់ពេកទេ។ 

មហាសេដ្ឋី​រូប​នេះ​បានបញ្ជាក់ថា ការផ្តោតលើចំនួនតេស្តនេះ បង្ហាញពីភាពស៊ីជម្រៅ និងកំហុសដែល​កើត​មាន​នៅក្នុងប្រព័ន្ធតេស្ត ហើយរាល់ពេលដែលនរណាម្នាក់មិនទទួលបានលទ្ធផលតិចជាង ២៤ម៉ោង នោះតម្លៃនៃការធ្វើតេស្តនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង និងរយៈពេលក៏ត្រូវពន្យាផងដែរ។

គិតមកត្រឹមព្រឹកថ្ងៃទី ២៧ ខែមេសានេះ ចំនួនអ្នកឆ្លងក៏ដូចជាអ្នកស្លាប់ និងអ្នកជាសះស្បើយផងនោះមានចំនួនសរុប ២ ៩៩៥ ០៥៦ នាក់ហើយ​នៅទូទាំងពិភពលោក។ គ្នុង​នោះ​អាមេរិក​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ច្រើន​ជាងគេ​ដែល​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​របស់​ខ្លួន​ជាង ៥៥ ០០០ ពាន់​នាក់​បានស្លាប់៕ 

ដោយ៖ Anthony

X
5s