យ៉ាងតិច ៣ ឆ្នាំ ទើបអាមេរិកអាចស្ទួយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានបន្ទាប់ពី COVID-19​



សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀតដែលមានសេដ្ឋកិច្ចប្រើប្រាស់លុយអឺរ៉ូ អាចនឹងចាយពេលរហូតទៅដល់ឆ្នាំ ២០២៣ ទើបអាចស្តារសេដ្ឋកិច្ច ពីផលប៉ះពាល់នៃ COVID-19 នេះបើយោងតាមរបាយការណ៍ថ្មីពីអ្នកប្រឹក្សាយោបល់ McKinsey & Company ចេញផ្សាយដោយគេហទំព័រ World Economic Forum។

ចុចអាន៖ ទោះ​កូវីដ១៩វាយលុក ទ្រព្យសម្បត្តិ​មហាសេដ្ឋី៨រូបនេះនៅតែកើនឡើង​ខ្ទង់ពាន់លានដុល្លារដដែលនៅដើមឆ្នាំ២០២០នេះ​

McKinsey បាននិយាយថា ទោះបីជាការឆ្លើយតបផ្នែកសុខាភិបាលរួមមានវិធានការនៃ ការធ្វើគម្លាតសុវត្ថិភាពសង្គម ការបិទប្រទេសឬតំបន់ទទួលបានការជោគជ័យជំហ៊ានដំបូងក្តី តែបើបរាជ័យក្នុងវិធានការនៃការការពារ នោះពិភពលោកច្បាស់ជាជួបបទពិសោធន៍នៃការបន្តបិទសេដ្ឋកិច្ច ហើយពិបាកនឹងងើបរើបឡើងវិញណាស់។ ស្ថិតក្នុងសេណារីយ៉ូបែបនេះ ខណៈដែលសេដ្ឋកិច្ចពិភពលោកនិងអាចមានការធូរស្បើយឡើងវិញក្នុងកម្រិតដំបូងនៅត្រីមាសទី ៣ ឆ្នាំ ២០២២ ដោយយោងតាមការព្យាករណ៍ពីអ្នកជំនាញក្តី ប៉ុន្តែសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងប្រទេសប្រើប្រាស់លុយអឺរ៉ុប អាចនិងអូសបន្លាយរហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២៣។ យោងទៅតាម World economic forum បានលើកឡើងថា ក្នុងករណីដែលការឆ្លើយតបទៅនិងសុខាភិបាលសាធារណៈមានភាពរឹងមាំនិងទទួលបានជោគជ័យច្រើន ការគ្រប់គ្រងនូវការរីករាលដាលវីរុសក្នុងប្រទេសនីមួយៗអាចនៅក្នុងកំរិត ២ ទៅ ៣ ខែបានល្អ ចក្ខុវិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចហាក់មានភាពវិជ្ជមានឡើងវិញច្រើន នោះសេដ្ឋកិច្ចបណ្ដាប្រទេសនានាលើពិភពលោកអាចនឹងងើបឡើងវិញ ក្នុងនោះសេដ្ឋកិច្ចសហរដ្ឋអាមេរិកអាចនឹងល្អប្រសើរនៅត្រីមាសទី ៣ ឆ្នាំ ២០២០ ខណៈប្រទេសចិនអាចចាំដល់ត្រីមាសទី ៤ ឆ្នាំ ២០២០ រីឯតំបន់សេដ្ឋកិច្ចប្រទេសអឺរ៉ុបអាចនឹងល្អប្រសើរនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១។

ចុចអាន៖ ហេតុអ្វីចិននៅតែខ្លាំងក្នុងការស្តារសេដ្ឋកិច្ចបន្ទាប់ពីរងការញាំញីពី COVID?​

ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចធំធេងលើសពីអ្វីដែលខ្លួនធ្លាប់ឆ្លងកាត់កាលពីសង្គ្រាមលោកលើកទី ២ កន្លងមក។  ឧស្សាហកម្មដែលរងការវាយប្រហារខ្លាំងជាងគេដោយសារកូវីដ ១៩ នោះគឺវិស័យអាកាសចរណ៍ការដឹកជញ្ជូនតាមផ្លូវអាកាស វិស័យទេសចរណ៍ និងធានារ៉ាប់រង ដែលវិស័យទាំងនេះត្រូវបានគេមើលឃើញថាមានការងើបឡើងវិញយឺតជាងគេបំផុត។ វិស័យទេសចរណ៍ត្រូវបានគេព្យាករណ៍ថានៅមានការធ្លាក់ចុះច្រើន ហើយការធ្លាក់ចុះនោះអាចនឹងចាប់ពី ៥ ទៅ ៦ ដងបើធៀបទៅនឹងឆ្នាំ ២០០១ បន្ទាប់ពីការវាយប្រហារភារវកម្មនៅថ្ងៃទី ១១ខែកញ្ញា ទោះបីជាតម្រូវការនៃការធ្វើដំណើរក្នុងស្រុកមានការកើនឡើងក៏ដោយ។ វិបត្តិនេះក៏បានពង្រីកបញ្ហាប្រឈមនិងភាពងាយរងគ្រោះទៅដល់វិស័យអាកាសចរណ៍ និងឧស្សាហកម្មយានយន្ត ដែលបង្កឲ្យមានការជះឥទ្ធិពលដល់អត្រានៃការស្ដាសេដ្ឋកិច្ចពួកគេឡើងវិញ៕

ចុចអាន៖ សហរដ្ឋ​អាមេរិក​ប្រកាស​ពី​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ឆាប់ៗ!​

ដោយ៖ យ៉ាយ៉ា

 

X
5s