ជំងឺអុតធំសម្លាប់មនុស្សជាង ៣០០លាននាក់ រកឃើញរាប់ពាន់ឆ្នាំមុន តែមិនទាន់មានការព្យាបាល
ជំងឺអុតធំ (Smallpox) គឺជាជំងឺមួយដែលកើតឡើងរាប់ពាន់ឆ្នាំមកហើយ ហើយក៏ជាជំងឺដែលអាចបង្កឲ្យមានការស្លាប់ផងដែរ។ អុតធំមិនត្រឹមតែចម្លងទៅកាន់មនុស្សនោះទេ ប៉ុន្តែវាត្រូវបានគេដឹងថាបានសម្លាប់មនុស្សជាង ៣០០លាននាក់មកហើយ ដោយជំងឺនេះអាចបង្កឲ្យមានការស្លាប់ ៣០ភាគរយក្នុងចំណោមអ្នកឆ្លង។ បើយោងតាមមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លង (CDC) មនុស្សភាគច្រើនជាសះស្បើយពីជំងឺនេះ ខណៈអ្នកជំងឺ៣នាក់ក្នុងចំនោម១០នាក់អាចស្លាប់។
អ្នកជំងឺដែលមានផ្ទុកជំងឺនេះមានរោគសញ្ញាក្ដៅខ្លួន ហើយនិងស្បែកឡើងកន្ទួល។ អ្នកជំងឺដែលជាសះស្បើយអាចមានជាប់ស្លាកស្នាម និងអុចតូចៗ ហើយក៏អាចបង្កឲ្យពិការភ្នែកផងដែរ។
ជំងឺអុតស្វាយត្រូវបានរកឃើញថាបង្កឲ្យមានមនុស្សស្លាប់ក្នុងឆ្នាំ ១១៥៧។ ជំងឺនេះបានឆ្លងទៅដល់កងទ័ព បន្ទាប់មកឆ្លងចូលអាហ្វ្រិក និងអ៊ឺរ៉ុប។ អេស្ប៉ាញបានចម្លងទៅម៉ិកស៊ិក និងបានសម្លាប់ប្រជាជនឥណ្ឌាភាគតិចពាក់កណ្ដាលក្នងសតវត្សវិ៍ទី ១៦។
ជំងឺអុតធំជាជំងឺដែលបង្កដោយវីរុសម៉្យាងឈ្មោះថា Variola។ រោគសញ្ញានៃជំងឺនេះភាគច្រើនគឺចេញកន្ទួលនៅលើមុខ ដៃ ជើង និងមានអាការៈក្ដៅខ្លួន និងអស់កម្លាំង។ ស្នាមកន្ទួលចេញក្រោយការឆ្លង ហើយវិវឌ្ឍទៅជាដុំពក និងមានពងខ្ទុះ ដែលក្រោមនិងឡើងក្រមរហើយស្រាលទៅវិញនៅក្រោយពេលប្រហែល៣សប្ដាហ៍។
ជំងឺអុតធំឆ្លងតាមរយៈតំណក់ទឹកដែលចេញពីមាត់ ឆ្លងបានរយៈខ្យល់តាមរយៈការក្អក កណ្ដាស់ជាដើមស្រដៀងនឹងដូចវីរុសកូរ៉ូណាដែរ។ ជាទូទៅ អ្នកអាចចម្លងជំងឺនេះពីអ្នកជំងឺទាល់តែមានការប្រាស្រ័យ ទំនាក់ទំនង និងមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
គួរបញ្ចាក់ផងដែរថា មិនទាន់មានថ្នាំ ឬការព្យាបាលជំងឺអុតធំជាក់ស្ដែងនៅឡើយទេ ប៉ុន្តែវ៉ាក់សាំងអាចជួយការពារបាន៕
ដោយ៖ លង់ វណ្ណៈ