ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅអាមេរិកមានចំនួនច្រើនជាងទាហានខ្លួនដែលស្លាប់ក្នុងសង្គ្រាមវៀតណាម​



អត្រាអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាក្នុងសហរដ្ឋអាមេរិកកើនដល់ចំណុចមួយ ច្រើនជាងចំនួនទាហានរបស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្រ្គាម​វៀត​ណាម​ទៅទៀត។ នេះបើយោងតាមកាសែត SCMP។

ក្នុងរយៈពេលជិត៣ខែមកនេះ ប្រជាជនអាមេរិកប្រមាណ ៥៨ ៣៥៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ បើយោងតាមទិន្នន័យពីសកលវិទ្យាល័យចនហបឃិន (Johns Hopkins University) ធៀបនឹងតួលេខរបស់ National Archives ទាហានស្លាប់ចំនួន ៥៨ ២២០នាក់ក្នុងសង្រ្គាមវៀតណាមកាលពីជាង១ទសវត្សវិ៍មុន។

ចំនួនអ្នកស្លាប់របស់អាមេរិកបើធៀបនឹងប្រទេសវៀតណាមដែលមានករណីអ្នកឆ្លងតែ ២៧០នាក់ប៉ុណ្ណោះ និងគ្មានអ្នកស្លាប់នោះទេ។

អត្ថ​បទទាក់​ទង៖ យ៉ាងតិច ៣ ឆ្នាំ ទើបអាមេរិកអាចស្ទួយសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានបន្ទាប់ពី COVID-19​

ទីក្រុងញូយ៉កនៅតែជាចំណុចឆ្លងរាលដាលខ្លាំងក្នុងសហរដ្ឋអាមេរិកដែលមានចំនួនអ្នកឆ្លងរហូតដល់ ២៩២ ០០០ករណី និងមនុស្សជិត ១៧ ៣០០នាក់បានបាត់បង់ជីវិត។

ទោះបីជាយ៉ាងក៏ដោយ លោក ដូណាលត្រាំ បានអបអរសាទររដ្ឋមួយចំនួនដែលបានបើកដំណើរការផ្នែក​សេដ្ឋកិច្ចឡើងវិញក្នុងការឆ្លងរាលដាលនេះ ខណៈអភិបាលរដ្ឋមួយចំនួនព្រមានអំពីការប្រុងប្រយ័ត្នមុននឹងអនុញ្ញាតិឲ្យមានការជួបជុំនៅហាង ភោនីយដ្ឋាន និងទីកន្លែងផ្សេងៗជាដើម។

លោក ដូណាលត្រាំ បានសរសេរលើបណ្ដាញសង្គម Twitter របស់លោកក្នុងការ​សរសើរលោក Greg Abbott អភិបាលរដ្ឋតិចសាសដែលប្រកាសថានឹងបើកដំណើររដ្ឋឡើងវិញ។ លោកបន្តថា ការបើរដ្ឋឡើងវិញគឺជាការសម្រេចរបស់អភិបាលរដ្ឋនីមួយ ហើយលោកបានជំរុញឲ្យមានការបញ្ឈប់ការបិទទីក្រុងក្នុងប្រទេសផងដែរ។

អត្ថបទទាក់​ទង៖ ពិភពលោកចំណាយលើវិស័យយោធា ១,៩លានលានដុល្លារ ក្នុងឆ្នាំ២០១៩ ក្នុងនោះអាមេរិក និងប្រទេសអាស៊ី២ចំណាយច្រើនជាងគេ​

ជាមួយគ្នានោះដែរ មួយថ្ងៃមុនរដ្ឋមួយចំនួនដូចជារដ្ឋ Colorado, Montana, Tennessee បានដកការរឹតបន្ដឹងការស្នាក់នៅផ្ទះ ខណៈរដ្ឋមួយចំនួននឹងធ្វើការដកការរឹតបន្ដឹងនេះនៅប៉ុន្មានថ្ងៃទៀត៕

ដោយ៖ លង់ វណ្ណៈ

 

X
5s