មិនទាន់​ស្ងាត់​ COVID-19 ផង​ហុង​កុង​កំពុ​ងមានករណី​ឆ្លងជំងឺរលាកថ្លើម E (Rat Hepatitis E)​



អាជ្ញាធរសុខាភិបាលហុងកុងបានរកឃើញករណីឆ្លងជំងឺរលាកថ្លើមប្រភេទ E លើបុរសម្នាក់ដែលមានវ័យ ៦១ឆ្នាំ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន South China Morning Post នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០។

បុរសដែលឆ្លងជំងឺរលាកថ្លើមប្រភេទ E នេះ ជាអ្នករស់នៅអគារសាធារណៈមួយនៅឯ Aberdeen ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Queen Mary កាលពីថ្ងៃទី ៧ ខែមេសាបន្ទាប់ពីគាត់មានបញ្ហាសុខភាព រយៈពេល ៥ ថ្ងៃក្រោយត្រូវបានគេរកឃើញថាមុខងារថ្លើមរបស់គាត់ចាប់ផ្ដើមមានភាពមិនប្រក្រតី។ ស្ថានភាពជំងឺរបស់គាត់ចាប់ផ្ដើមវិវឌ្ឍទៅជាល្អប្រសើរបន្តិច ហើយគេបានបញ្ជូនបន្តទៅព្យាបាលនៅឯមន្ទីរពេទ្យ Tung Wah កាលពីថ្ងៃពុធទី ២៩ ខែមេសា ប៉ុន្តែក្រោយការធ្វើតេស្តឈាមគាត់ទទួលបានលទ្ធផលថាបុរសរូបនោះមានការឆ្លងជំងឺរលាកថ្លើមប្រភេទ E (Rat Hepatitis E)។

ចុច​អាន៖ ​ស្ងប់​ស្ងាត់​ជាង​ ៦០ឆ្នាំ ពេល​នេះវីរុស​​ Hantavirus សម្លាប់ជនជាតិ​ចិន​ម្នាក់​នៅ​យូណាន​

បុរសដែលបានឆ្លងជំងឺរលាកថ្លើមប្រភេទ E នេះ គឺជាករណីទី ២ ហើយដែលគេបានរកឃើញសម្រាប់ហុងកុងក្នុងឆ្នាំនេះ ដែលករណីទី ១ ត្រូវបានរកឃើញកាលពីដើមខែមករា ហើយកាលពីឆ្នាំកន្លងទៅត្រូវបានគេរកឃើញមានការឆ្លង ៦ ករណីដែរ។

អ្វីដែលជាការសង្ស័យរបស់ក្រុមអ្នកជំនាញខាងផ្នែកសុខភាពគឺថា គេមិនបានរកឃើញប្រភពចំលងដែលជាសត្វកកេរដូចជាកណ្ដុរជាដើម មានផ្ទុកជំងឺមួយនេះទេនៅក្នុងតំបន់រស់នៅរបស់គាត់។ ដោយឡែកបុរសរូបនោះក៏មិនធ្លាប់មានប្រវត្តិធ្វើដំណើរឬទៅកន្លែងណាផ្សេង ដែលជាប់ទាក់ទងទៅនឹងការផ្ទុះនៃជំងឺមួយនេះដែរ ប៉ុន្តែតើគាត់ឆ្លងជំងឺនេះតាមណា? ក្រុមអ្នកជំនាញផ្នែកសុខាភិបាល ដូចជាអ្នកជំនាញផ្នែកគ្រប់គ្រងទៅលើសត្វល្អិតចង្រៃបានបញ្ជាក់ថា គេមិនទាន់អាចកំណត់ពីប្រភពនៃការចម្លងជាក់លាក់បានទេទៅលើបុរសរូបនោះ តែអ្វីដែលគេត្រូវធ្វើនៅពេលនេះគឺជាការបន្តការស្វែងរកនូវប្រភពចម្លងនិងព្យាយាមការពារ។

ចុចអាន​៖ ពិភពលោកកំពុងយកចិត្តទុកដាក់ខ្លាំងលើកូវីដ១៩ ប៉ុន្តែហាក់បណ្ដោយឲ្យកុមាររាប់លាននាក់ប្រឈមជំងឺ២នេះ​

ជំងឺរលាកថ្លើមប្រភេទ E ត្រូវបានគេចាត់ទុកថាគឺជាជំងឺរលាកថ្លើមបែបស្រួចស្រាវ ហេតុរូបសញ្ញារបស់ជំនាញមួយនេះរួមមាន គ្រុនក្តៅ តំហយចុះនូវចំណង់អាហារ និងមានការក្អួតចង្អោរជាដើម។ អាការៈដទៃផ្សេងទៀតមានដូចជា ឈឺពោះ រមាស់ មានកន្ទួលនៅលើស្បែក ឬមានការឈឺតាមសន្លាក់ឆ្អឹង (ឈឺចុកចាប់ពេញរាងកាយ) ហើយវាក៏បណ្ដាលឲ្យកើតទៅជាបញ្ហាថ្លើមរីកធំផងដែរ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញបានប្រាប់ថា ករណីកម្រដែលជំងឺរលាកថ្លើមប្រភេទ E នេះបង្កទៅជាផលប៉ះពាល់ខ្លាំងរហូតអាចធ្វើឲ្យអ្នកជំងឺស្លាប់បាន។ អាជ្ញាធរសុខាភិបាលក៏ដូចជាមន្ត្រីជំនាញក៏បានបញ្ជាក់ដែរថា ជំងឺមួយនេះវាឆ្លងទៅមនុស្សតាមរយៈការទទួលទានចំណីអាហារ ឬទឹកដែលមិនស្អាត គ្មានអនាម័យ ឬនៅតំបន់ដែលមានការប៉ះពាល់ជាមួយសត្វកណ្ដុរ។ ហើយការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វាមិនខុសពីករណីជំងឺរលាកថ្លើមផ្សេងៗនោះទេ ប្រភពចម្លងសំខាន់គឺឆ្លងតាមទឹកមាត់ ឬការទទួលទានអាហារ ផឹកទឹករួមគ្នាជាមួយអ្នកជំងឺ។

ចុចអាន​៖ ជំងឺអុតធំសម្លាប់មនុស្សជាង ៣០០លាននាក់ រកឃើញរាប់ពាន់ឆ្នាំមុន តែមិនទាន់មានការព្យាបាល​

គួរបញ្ជាក់ផងដែរថាកាលពីខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ នៅហុងកុងដដែលមានបុរសម្នាក់អាយុ ៥៦ឆ្នាំ បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលបានឆ្លងជំងឺរលាកថ្លើមប្រភេទ E នេះ។ ហើយបុរសរូបនោះក៏ជាអ្នកដែលរស់នៅអគារលំនៅដ្ឋានសាធារណៈដែរនៅ Choi Wan៕

ចុចអាន​៖ មានសង្ឈឹមច្រើន! ចិនអាចនឹងមានវ៉ាក់សាំងកូវីដប្រើប្រាស់នាខែកញ្ញា និងសម្រាប់សាធារណៈជននាដើមឆ្នាំក្រោយ​

 

X
5s