តើមានអ្វីកើតឡើងពេលដែលអ្នកញ៉ាំវីតាមីន C ច្រើនពេក? ប៉ុន្មានទើបច្រើនពេក?
ទោះបីជាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរពីការញ៉ាំអាហារ ឬផ្លែឈើដែលផ្ទុកវីតាមីន C ក្នុងបរិមាណច្រើន តែបើតាមអ្នកជំនាញ អះអាងថា មានមនុស្សមួយចំនួន ធ្លាប់មានបញ្ហា ឬទទួលរងផលប៉ះពាល់ពីការញ៉ាំជាតិវីតាមីន C ក្នុងកម្រិតច្រើន ដូចជា ប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារ មានលក្ខណៈមិនស្រួលក្នុងខ្លួន តែក៏កម្រនឹងមានបញ្ហាធំឬធ្ងន់ធ្ងរកើតមានឡើងដែរ។
នៅក្នុងអត្ថបទនេះលោកអ្នក នឹងបានស្វែងយល់បន្ថែមពីការញ៉ាំជាតិវីតាមីន C ក្នុងបរិមាណណាមួយដែលល្អសម្រាប់អ្នក ឬរោគសញ្ញាផ្សេងៗ។
បើតាមអ្នកជំនាញ ការញាំអាហារដែលមានជាតិវីតាមីន C ច្រើនលើសកម្រិត ឬញឹកញាប់ពេក មិនផ្ដល់ផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរពេកនោះទេ ប៉ុន្តែការញាំវីតាមីន ដែលជាប្រភេទថ្នាំបំប៉ន ឬអាហារបំប៉ន (supplement) អាចធ្វើឲ្យប៉ះពាល់ ហើយទំហំនៃផលប៉ះពាល់អាស្រ័យទៅលើបរិមាណនៃការញ៉ាំ។
សម្រាប់មនុស្សវ័យកណ្ដាល ឬវវ័យជំទង់ សារធាតុ វីតាមីន C ដែលអាចញ៉ាំបានប្រចាំថ្ងៃ (recommended dietary allowance RDA) ចន្លោះ 90 mg សម្រាប់បុរសនិង 75 mg សម្រាប់ស្ត្រី។ សម្រាប់ការញ៉ាំជាតិវីតាមីន C បរិមាណ 2000mg ក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថា ជាបរិមាណលើសកម្រិតហើយ ហើយអាចមានផលប៉ះពាល់ ដល់ប្រព័ន្ធរំលាយអាហារកម្រិតស្រាល (mild digestive disturbance) ដែលសារពាង្គកាយស្រូបយកមិនអស់ រំខានទៅដល់ ផ្លូវនៃលំហូរអាហារ ( gastrointestinal tract)។
ផលប៉ះពាល់កម្រិតស្រាល នៅពេលដែលអ្នកញ៉ាំជាតិវីតាមីន C ច្រើនពេក មានដូចជា រាក ឈឺក្បាល រមួលក្រពះ ហើមពោះ វិលមុខ ប៉ុន្តែវាមិនបណ្ដាលឱ្យធ្ងន់ធ្ងរនោះទេ។
វាច្បាស់ណាស់ថា ប្រសិនបើអ្នកជ្រើសរើសបង្កើនវីតាមីន C ដោយញ៉ាំអាហារបំប៉ន (supplement) ភាគច្រើនគឺសារពាង្គកាយមិនអាចស្រូបយកវីតាមីន C អស់នោះទេ។ ឧទាហរណ៍ បើសិនជាមនុស្សម្នាក់ញ៉ាំជាតិវីតាមីន C ពី 30ទៅ 180 mg ក្នុងមួយថ្ងៃ រាងកាយរបស់អ្នក ស្រូបយកបានជាតិវីតាមីន C ពីចន្លោះ 70 ទៅ 90 ភាគរយ ផ្ទុយទៅវិញបើសិនជាលោកអ្នកញ៉ាំជាតិវីតាមីន C រហូតទៅដល់ចំនួន 1 ក្រាម (1000 ក្រាម) ក្នុងមួយថ្ងៃ រាងកាយរបស់លោកអ្នកស្រូបជាតិវីតាមីន C បានត្រឹមតែ 50 ភាគរយប៉ុណ្ណោះ។ សារធាតុដែលសេសសល់ ត្រូវបានបញ្ចេញចោលតាមទឹកនោម។
វីតាមីន C គឺជាអាហារដែលចាំបាច់បំផុតសម្រាប់ទ្រទ្រង់សារពាង្គកាយ។វាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxydant) នឹងមានសារសំខាន់បំផុតដែលធ្វើឲ្យសម្ពាធឈាមចុះទាប ប្រឆាំងនឹងការរលាក និង បង្កើតជាតិខូលីចិន។
ខាងក្រោម គឺជាតារាងបរិមាណសម្រាប់ការញ៉ាំវីតាមីន C ក្នុងមួយថ្ងៃទៅតាមអាយុ៖
Age. Male. Female
1-3 years. 15mg. 15mg
4-8 years. 25mg. 25mg
9-13 years. 45mg. 45mg
14-18 years. 75mg. 65mg
18 years. 90mg. 75mg
សម្រាប់អ្នកដែលជក់បារីគួរតែញ៉ាំជាតិវីតាមីន C ច្រើនជាងអ្នកដែលមិនជក់បារីចំនួន 35 mg។ ស្ដាប់ស្ត្រីដែលមានផ្ទៃពោះឬក៏ស្ថិតនៅក្នុងកំឡុងពេលបំបៅដោះអ្នកគួរតែអនុវត្តរឿងញ៉ាំជាតិវីតាមីន C ទៅខាងក្រោម៖
អាយុ មានផ្ទៃពោះ-បំប៉ៅដោះកូន
14-18. 80mg-115mg
19 ឆ្នាំឡើង 85mg. 120mg
តម្រូវការជាតិវីតាមីន C សម្រាប់ទារកដែលមានអាយុតិចជាង 1 ឆ្នាំ
Age. Vitamin C
0-6 months 40mg
7-12months 50Mg
ដោយ៖ ម៉ាក់វិទូ