កម្ពុជា៖ ហេតុអ្វី​អ្នក​ជំងឺ​កូ​វីដ​ ២នាក់​នៅ​មន្ទីរ​ពេទ្យ ព្យាបាល​យូរម្ល៉េះ?​



មានការងឿងឆ្ងល់ច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាករណីអ្នកជំងឺកូវីដ ២ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ថាពួកគាត់គឺជាជនជាតិខ្មែរឬជនជាតិអ្វី ហេតុអ្វីបានជាពួកគាត់ព្យាបាលយូរយ៉ាងនេះ?

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើការបញ្ជាក់ថា អ្នកជំងឺទាំងពីរដែលកំពុងសម្រាកព្យាបាលគឺសុទ្ធតែជនជាតិខ្មែរ ដែលរស់នៅខេត្តបន្ទាយមានជ័យ នៅម្នាក់ទៀតរស់នៅខេត្តកំពង់ឆ្នាំង (ជាអ្នកដែលបានមកពីប្រទេសម៉ាឡេស៊ី )។ ចំពោះករណីអ្នកជំងឺទាំងពីរនាក់នេះប្រើពេលវេលាយូរក្នុងការព្យាបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា មិនមែនជាករណីដែលចម្លែកទេដែលការព្យាបាលប្រើរយៈពេលយូរបែបនេះ ព្រោះដែលក្រសួងសុខា​ភិបាល និងអង្គការសុខភាពពិភពលោកបានបញ្ជាក់ម្តងហើយម្តងទៀតថាជំងឺមួយនេះ គឺជាជំងឺថ្មីមិនទាន់ឲ្យស្គាល់ពីអត្តចរឹតរបស់វាបានជាអ្នកនោះទេ។ 

ទោះជាពួកគាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរ ដោយការធ្វើតេស្តនៅបន្តមានលទ្ធផលវិជ្ជមាន ដែលស្ត្រីអាយុ ៣៦ឆ្នាំនៅខេត្តបន្ទាយមានជ័យ និងបុរសនៅខេត្តកំពង់ឆ្នាំងគាត់មានអាយុជាង ៧០ឆ្នាំ អ្នកទាំង ២ ធ្វើតេស្តជាង ១០ដងហើយនៅតែបន្តវិជ្ជមាន ប៉ុន្តែសុខភាពរបស់ពួកគាត់គឺមានភាពល្អប្រសើរ។ ទោះបីជាសុខភាពពួកគាត់មានភាពប្រក្រតី តែក្រសួងសុខាភិបាលមិនបានព្រងើយកន្តើយឡើយដោយឯកឧត្តមរដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យមានការត្រួតពិនិត្យទៅលើអ្នកជំងឺទាំងពីរនាក់នេះ ហើយក្នុងលក្ខខណ្ឌណាមួយដែលចាំបាច់គឺអាចយកគាត់មកព្យាបាលនៅរាជធានីភ្នំពេញ។ មូលហេតុនៃការពិចារណាយកអ្នកជំងឺទាំងពីរមកព្យាបាលបន្តនៅរាជធានីភ្នំពេញ ព្រោះឯកឧត្តមយល់ឃើញថា គ្រប់ពេលដែលរាជធានីភ្នំពេញមានបទពិសោធន៍គ្រប់គ្រាន់៕

 

X
5s