ក្បួនអភិវឌ្ឍខ្លួន ៧ចំណុច ជួយអ្នកដើរទៅមុខបានលឿនក្នុងជីវិត​



មិនថាអ្នកនៅផ្ទះឬនៅកន្លែងធ្វើការនោះទេ មនុស្សភាគច្រើនព្យាយាមខិតខំដើម្បីស្វែងរកចំណេះដឹងនិងរៀនសូត្រនូវជំនាញ ចំណេះដឹងថ្មីៗ។ ការខិតខំដើម្បីការអភិវឌ្ឍខ្លួនអាចនឹងមានផលប៉ះពាល់ជាវិជ្ជមានធំធេងចំពោះទិសដៅជីវិតរបស់អ្នក ហើយការខិតខំពង្រឹងខ្លួនទៀតសោតអាចនឹងបង្កើតជាឱកាសសម្រាប់អាជីវពការងារ ឬមុខរបរផងដែរ។

ដើម្បីឲ្យដំណើរការនៃការអភិវឌ្ឍខ្លួនរបស់អ្នកមានប្រយោជន៍សម្រាប់ខ្លួនអ្នក អ្នកគួរមានយុទ្ធសាស្ត្រមានប្រសិទ្ធភាពដើម្បីទទួលបានលទ្ធផលប្រសើរ។ ដើម្បីជួយអ្នកបន្ថែមទាក់ទងនឹងការអភិវឌ្ឍខ្លួន ខាងក្រោមនេះគឺជាគន្លឹះចំនួន ៧ខាងក្រោម៖

១) ធ្វើបន្ថែម១ភាគរយ
«ការរីកចម្រើនទាមទារឲ្យមាន ការធ្វើមិនបោះបង់ ហើយដើម្បីធ្វើឲ្យប្រសើរនូវរឿងគ្រប់យ៉ាង អ្នកត្រូវចាប់ផ្ដើមពីការវិវឌ្ឍបន្ដិចម្ដងៗ។ អ្នកត្រូវបានគោលដៅហើយជុំរុញសកម្មភាពរបស់អ្នក១ភាគរយបន្ថែម។ ឧទាហរណ៍ ប្រសិនបើគោលដៅរបស់អ្នកហាត់ប្រាណអាវង់ឲ្យបាន៤០ នោះអ្នកអាចចាប់ផ្ដើមដោយ៥ដំបូង។ បន្ទាប់មកថែម ១ ជារៀងរាល់ថ្ងៃ។ ការធ្វើបែបនេះជួយឲ្យអ្នកទទួលបានលទ្ធផលល្អ ពីព្រោះអ្នកត្រូវការកម្លាំងតែបន្តិចដើម្បីថែម១ ដូចនេះអ្នកនឹងមិនមានបន្ទុកច្រើននោះទេ»។ —Solomon Thimothy

២) ការនិយាយដាក់ខ្លួនឯង
«មានរឿងជាច្រើនណាស់ដែលយើងអាចធ្វើបានដើម្បីផ្លាស់ប្ដូរប្រសើរឡើង។ ប៉ុន្តែរឿងប្រសើរទាំងនោះនឹងមិនអាចកើតឡើងបានឡើយប្រសិនបើអ្នកតែងតែនិយាយដាក់ខ្លួនអ្នកអំពីរឿងអវិជ្ជមានច្រើនពេក។ ការនិយាយអវិជ្ជមានអាចបង្កឲ្យអ្នកមានភាពស្រ្តេស និងភាពតប់ប្រមល់។ តើអ្នកឆ្លើយតបទៅនឹងភាពជោគជ័យឬបរាជ័យតាមវិធីណា? ភាពជោគជ័យឬបរាជ័យកើតឡើងទៅតាមការឆ្លើយតបរបស់អ្នក។ រីករាយនឹងភាពឈ្នះ អត់ទោសឲ្យភាពបរាជ័យ»។ —Blair Thomas

៣) រៀននិយាយថា«ទេ»
«អ្នកប្រហែលជាបានបំណងចង់ជួយអ្នកដទៃ និងជួយតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែក្នុងរយៈពេលវែង វាមិនអាចជួយអ្នកឲ្យរីកចម្រើននិងលូតលាស់ទៅមុខនោះទេ។ នៅពេលអ្នកដឹងអំពីការនិយាយថា«ទេ» អ្នកប្រហែលអាចជួយអ្នកដទៃក្នុងផ្នែកណាមួយ ដោយពួកគេអាចនឹងរកវិធីសាស្ត្រជួយខ្លួនឯង។ ការនិយាយថា «ទេ» ធ្វើឲ្យអ្នកអាចផ្ដោតទៅលើអ្វីដែលសំខាន់ក្នុងជីវិតរបស់អ្នក»។ —Matthew Podolsky

៤) ស្ដាប់
«លំហាត់អនុវត្តក្នុងការអភិវឌ្ឍខ្លួនដែលផ្ដល់នូវលទ្ធផលច្រើនមិននឹកស្មានដល់នោះគឺការស្ដាប់សៀវភៅវអានជាសម្លេង (audiobook) ឬបណ្ដុំសម្លេងនានានៅពេលធ្វើដំណើរទៅធ្វើការ។ នេះវាជាវិធីសាស្រ្តដ៏អស្ចារ្យដើម្បីទាញយកផលចំណេញពីពេលវេលានៅពេលអ្នកធ្វើដំណើរឬស្ទះចរាចរណ៍ជាដើម។ អ្នកគួរស្ដាប់អ្វីដែលទាក់ទងនឹងជំនាញ អាជីវពការងារ ចំណេះដឹងផ្សេងៗទៀតផង»។ —Alfredo Atanacio

៥) អានសៀវភៅ២០នាទីរាល់ថ្ងៃ
«មនុស្សជាច្រើនចំណាយពេលឥតប្រយោជន៍រាប់ម៉ោងលើទូរស័ព្ទដៃរាល់ថ្ងៃ។ អ្នកទាំងអស់គ្នាសុទ្ធតែអាចផ្លាស់ប្ដូរបាន ដោយគ្រាន់តែចំនាយពេល២០នាទីអានសៀវភៅដែលអ្នកចូលចិត្ត។ អ្នកអាចចាប់ផ្ដើមដោយបង្កើតវាជាទម្លាប់នៅពេលដំបូងពីព្រើវាសំខាន់ខ្លាំងណាស់។ អ្នកត្រូវចាប់ផ្ដើមសិន ហើយតាំងចិត្តធ្វើវាឲ្យបាន»។—Kevin Leyes

៦) សួររកការផ្ដល់កែតម្រូវ
«ខ្ញុំតែងតែសួររចម្លើយត្រលប់ពីមិត្តរួមការងារ មិត្តភក្ដិ និងអ្នកដទៃដើម្បីយកមកអភិវឌ្ឍខ្លួន។ ការសុំចម្លើយត្រលប់មកវិញមិនមែនជារឿងអាក្រក់នោះទេ ពីព្រោះពេលខ្លះអ្នកត្រូវមានកញ្ចក់ដែលឆ្លុះខ្លួនរបស់អ្នកទើបដឹងថាមុខអ្នកប្រឡាក់ឬមិនប្រឡាក់ មានកំហុសឬអត់ ខ្វះខាតឬខ្វះចន្លោះត្រង់ណាមួយដែលត្រូវរៀនសូត្រ និងកែប្រែ»។ —Kristin Kimberly Marquet

៧) ចំណាយពេលឆ្លុះបញ្ចាំងខ្លួនអ្នកវិញ
«ខ្ញុំចំណាយពេល ១៥ ទៅ៣០នាទីអង្គុយកន្លែងស្ងាត់ ហើយធ្វើការឆ្លុះត្រលប់មកខ្លួនរបស់ខ្ញុំវិញ។ ខ្ញុំតែងតែសរសេរនូវសមិទ្ធផលដែលបានសម្រេច និងបញ្ហាដែលរាំងស្ទះអ្នក និងស្វែងរកវិធីសាស្រ្តនិងរបៀបរបបថ្មីដើម្បីពង្រឹងភាពវិជ្ជមានកាត់បន្ថយភាពអវិជ្ជមាន។ ការធ្វើបែបនេះអាចជួយធ្វើឲ្យអ្នករីកចម្រើន»។ —Chris Christoff

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ success

 

 

 

 

 

 

X
5s