រយៈពេលតែប៉ុន្មានខែ COVID-19 ញាំញីឧស្សាហកម្មភាពយន្តទូទាំងពិភពលោកឲ្យខាតឡុងចុង​



កូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មភាពយន្ត ហើយវាក៏អាចឆ្លុះបញ្ចាំងពីផលប៉ះពាល់ទៅលើគ្រប់វិស័យរបស់សិល្បៈ។ នៅទូទាំងពិភពលោក រោងកុនត្រូវបានបិទ ពិធីបុណ្យនានាត្រូវបានលុបចោលឬពន្យារពេល ហើយការចាក់ផ្សាយខ្សែភាពយន្តត្រូវបានផ្លាស់ប្តូរកាលបរិច្ឆេទនាពេលវេលាមួយដែលមិនទាន់អាចកំណត់បាន។ 

នៅពេលរោងកុនបិទទ្វារ ចំណូលរបស់ Box Office នៅទូទាំងពិភពលោកធ្លាក់ចុះរាប់ពាន់លានដុល្លារ នាំឲ្យវិស័យផលិតកម្មភាពយន្តនៅទូទាំងពិភពលោកតែម្តងរងផលប៉ះពាល់ និងខាតបង់អស់ស្ទើរហៅលែងឮ។ ខ្សែភាពយន្តភាគដំបូងដែលគ្រោងនឹងចេញផ្សាយរវាងខែមីនានិងវិច្ឆិកាត្រូវបានពន្យារពេលឬលុបចោលនៅជុំវិញពិភពលោកដោយផលិតកម្មខ្សែភាពយន្តក៏ត្រូវបានបញ្ឈប់ផងដែរ។

ចុចអាន​៖ រដ្ឋមន្រ្តីសុខាភិបាល៖ KTV រង្គសាល នៅមិនទាន់ដល់ពេលអនុញ្ញាតឲ្យបើកដំណើរការវិញទេ

ឧស្សាហកម្មភាពយន្តចិនបានខាតបង់ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារនៅត្រឹមខែមីនាឆ្នាំ ២០២០ ដោយបានបិទរោងកុនទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលទ្រទ្រង់ឧស្សាហកម្មនេះទូទាំងទ្វីបអាស៊ី។ អាមេរិកខាងជើងបានឃើញប្រអប់ Box Office ទាបបំផុតរបស់ខ្លួនកាលពីចុងសប្តាហ៍ចាប់តាំងពីឆ្នាំ ១៩៩៨ រវាងថ្ងៃទី ១៣-១៥ ខែមីនា។

នៅដើមខែមីនាឆ្នាំ ២០២០ គេបានព្យាករណ៍ថា Box Office ទូទាំងពិភពលោកអាចខាតបង់ ៥ ពាន់លានដុល្លារដោយសារលទ្ធផលនៃការរាតត្បាតកូវីដ ១៩។ បណ្តាប្រទេសដែលកំពុងស្ថិតក្នុងភាពក្តៅគគុកនៃការរាតត្បាត បានបិទ ឬរឹតត្បិតរោងកុនសកម្មភាព ក៏ដូចជាដំណើរការក្នុងរោងភាពយន្តដែលជះឥទ្ធិពលអវិជ្ជមានដល់ចំណូលវិស័យឧស្សាហកម្មភាពយន្ត។ ការចូលរួមក៏មានកម្រិតទាបជាងនៅតំបន់ផ្សេងទៀតដែរ។ បន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាតនៅចិនដីគោក​រោងកុនចំនួន ៧ ម៉ឺនត្រូវបានបិទនៅខែមករាឆ្នាំ ២០២០ ។ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២០ Box Office របស់ប្រទេសចិនបានធ្លាក់ចុះដល់ ៣,៩ លានដុល្លារអាមេរិកបើប្រៀបធៀបទៅនឹងរយៈពេល ២ ខែដូចគ្នាដើមឆ្នាំ ២០១៩ ដែលពួកគេអាចរកចំណូលបាន ២,១៤៨ ពាន់លានដុល្លារ។

ចុចអាន​៖ ទារកអាចនឹងឆ្លងទេ បើម្តាយមាន COVID-19 ហើយធ្វើការបំបៅកូនដោយទឹកដោះ?​

ជាលទ្ធផលនៃការរាតត្បាតនៅប្រទេសអ៊ីតាលីគិតត្រឹមនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ រដ្ឋាភិបាលអ៊ីតាលីបានបញ្ជាឱ្យបិទរោងកុនទាំងអស់រហូតដល់មួយខែ។ មុនពេលបិទ Box Office បានប៉ាន់ប្រមាណថានឹងមានការធ្លាក់ចុះ ៩៤% សម្រាប់ចុងសប្តាហ៍នៃខែមីនា ហើយវាជាការធ្លាក់ចុះប្រមាណជា ៦-៨ថដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯនៅប្រទេសបារាំងវិញការរីករាតត្បាតនេះមិនបានធ្វើឲ្យមានការបិទ ឬផ្អាកសកម្មភាពរោងភាពយន្តទេ តែគេអនុវត្តយុទ្ធសាស្រ្តកាត់បន្ថយសកម្មភាពពាក់កណ្ដាល រក្សាគម្លាតនៃការអង្គុយក្នុងរោងកុន។ 

ការខាតបង់ចំណូលរបស់ Box Office (នៅខាងក្រៅចិនដីគោក) គិតពីខែមករា ដល់ខែមីនា ឆ្នាំ២០២០មានដូចជា៖ អ៊ីតាលីខាតពី ៧០-៧៥% កូរ៉េខាងត្បូង ៦០% ហុងកុង ហ្វីលីពីន និងសិង្ហបុរី ៣៥% និងនៅតៃវ៉ាន់ ៣០%។ Box Office នៅទីក្រុងឡូសអាន់ជឺឡេសដែលជាទីផ្សារភាពយន្តដ៏សំខាន់និងជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងស្រុកត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ២០ ភាគរយនៅក្នុងខែមេសាឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងតួលេខឆ្នាំ ២០១៩ របស់ខ្លួនដោយផ្អែកលើស្ថានភាពអាសន្នដែលបានប្រកាសនៅដើមខែមីនាឆ្នាំ ២០២០ ។

ចុចអាន​៖ ក្រសួង​អប់រំ​៖ ​ប្រកាស​ពន្យារពេល​ការ​ចូលរៀន​ឡើង​វិញ​ទាំង​​គ្រឹះស្ថាន​​រដ្ឋ​ និង​ឯកជន​​

គួរបញ្ជាក់ថា រោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជាក៏បានជួបប្រទះនឹងការបិទទ្វារមួយរយៈ បន្ទាប់ពីរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលចេញបញ្ជាឲ្យផ្អាកដំណើរការបណ្ដោះអាសន្ន ធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩ ហើយនឹងត្រូវអនុញ្ញាតឲ្យមានការបើកដំណើរការឡើងវិញបន្ទាប់ពីស្ថានភាពកូវីដ ១៩ មានភាពស្ងប់ស្ងាត់៕

ចុចអាន​៖ IFC៖ មនុស្ស១១លាននាក់នៅអាស៊ីនឹងធ្លាក់ក្នុងភាពក្រីក្រ ដោយសារបាត់បង់ការងារក្នុងគ្រាកូវីដ១៩​

X
5s