អាថ៍កំបាង ២៥ យ៉ាងរបស់បុគ្គលមានប្រសិទ្ធភាព​



ចង់ជោគជ័យច្រើនរៀនសូត្រនិងធ្វើតាមបុគ្គលជោគជ័យ ពីព្រោះវាប្រហែលជាអាចជួយអ្នកដើរផ្លូវកាត់ ជាជាងដើរផ្លូវវាងដោយខិតខំត្រួសត្រាយតែម្នាក់ឯង។ ខាងក្រោមនេះគឺជាអាថ៌កំបាំងរបស់បុគ្គលជោគជ័យដែលអ្នកអាចសាករៀនសូត្រតាម៖ 

១) បង្កើតតារាងដែលត្រូវធ្វើ៖ ប្រសិនបើអ្នកចង់សម្រេចកិច្ចការងារច្បាស់លាស់ អ្នកត្រូវកំណត់អំពីការងារដែលត្រូវធ្វើ នោះប្រៀបដូចជាអ្នកមានទិសដៅត្រូវដើរក្នុងមួយថ្ងៃអីចឹងដែរ។

២) រៀននិយាយ«ទេ»៖ រឿងមួយចំនួនមិនសុទ្ធតែមានប្រយោជន៍នោះឡើយ ដូចនេះរឿងខ្លះគួរបដិសេធខ្លះ។ ជីវិតខ្លីណាស់ កុំទទួលគ្រប់រឿង តែគួរធ្វើរៀងសំខាន់សម្រាប់ជីវិត។

៣) ងើបពីគេងនិងចូលគេងទៀតពេល៖ ការគេងសំខាន់ណាស់សម្រាប់សុខភាព ដូចនេះគួរចេះរៀបចំពេលចូលគេ និងពេលងើបពីគេងឲ្យបានត្រឹមត្រូវ។

៤) ដាក់ពេលវេលាធ្វើកិច្ចការ៖ ទម្លាប់ជួយអ្នកកាត់បន្ថយការខ្ចះខ្ជាយពេលវេលាដែលអ្នកចំណាយធ្វើរឿងដែលមិនច្បាស់លាស់ ពីមួយទៅមួយ។ ការមានទម្លាប់ធ្វើកិច្ចការ ជួយអ្នកសម្រេចកិច្ចការធំប្រចាំថ្ងៃដែលមានប្រយោជន៍បានកាន់តែច្រើន។

៥) គោលដៅរយៈពេលខ្លី និងវែង៖ ការមានគោលដៅខ្លី និងគោលដៅវែងជួយអ្នកផ្ដោតអារម្មណ៍ទៅលើកិច្ចការដែលសំខាន់ដើម្បីជួយសម្រេចកិច្ចការទាំងនោះ។ នេះមានន័យថាពេលអ្នកមានគោលដៅ អ្នកនឹងធ្វើកិច្ចការទាំងឡាយណាដែលជួយអ្នកឲ្យសម្រេចវាបាន។

៦) បំបែកកិច្ចការធំៗ៖ ដើម្បកាប់ដើមឈើធំមួយដើម អ្នកមិនអាចកាប់តែម្ដងនោះទេ ប៉ុន្តែអ្នកអាចកាប់វាម្ដងបន្តិចៗ។ ដូចគ្នានេះដែរបើចង់ធ្វើកិច្ចការធំ អ្នកត្រូវច្រៀកកិច្ចការងារនោះទៅជាតូចៗសិនដើម្បីឲ្យមានភាពងាយស្រួល។

៧) រៀបចំមុននិយាយ៖ ការនិយាយទូរសព្ទ ឬកិច្ចប្រជុំជារឿងដែលត្រូវចំណាយពេលវេលាច្រើន។ ដូចនេះ អ្នកគួរតែរៀបចំអ្វីដែលអ្នកត្រូវនិយាយ ត្រូវលើកឡើងទុកជាមុនដើម្បីឲ្យការនិយាយកាន់តែមានប្រសិទ្ធភាព។

៨) គិតពីលទ្ធផល៖ នៅពេលអ្នកធ្វើអ្វីមួយ អ្នកគួរគិតអំពីរូបភាពធំនៃលទ្ធផលជាជាងបន្ទុកដែលអ្នកត្រូវធ្វើ។ នៅពេលមើលឃើញលទ្ធផលធំ នោះអ្នកប្រាកដជាមានក្ដីសង្ឃឹមដើម្បីធ្វើវាដោយការប្រឹងប្រែង។

៩) ធ្វើរឿងតូចៗ៖ ធ្វើរឿងតូចតាចឲ្យអស់សិន ពីព្រោះរឿងទាំងនោះគឺជារនាំងរារាំងមិនឲ្យអ្នកធ្វើកិច្ចការធំ។ រឿងតូចតាចធ្វើឲ្យអ្នកខ្វាយខ្វល់កាន់តែច្រើនដោយសារកិច្ចការនោះអាចនឹងច្រើនឡើងៗ។ ដូចនេះធ្វើរឿងទាំងនោះភ្លាមទៅ។

សុខភាពនិងថាមពល

១០) ញ៉ាំអាហារពេលព្រឹកមានជីវជាតិ៖ ការញ៉ាំអាហារជួយទៅដល់សុខភាពរបស់អ្នក។ ពេលព្រឹកគឺជាអាហារសំខាន់ខ្លាំងណាស់សម្រាប់ថាមពលនិងសុខភាពរាងកាយ។

១១) រក្សាជាតិទឹក៖ ការញ៉ាំទឹកជួយដល់សុខភាពធំធេង។ កង្វះជាតិទឹកធ្វើឲ្យអ្នកមិនមានកម្លាំងថាមពេលដើម្បីបំពេញកិច្ចការងារបានជោគជ័យឡើយ។ ដូចនេះគួរដាក់ទឹកមួយកែវនៅតុធ្វើការរបស់អ្នក។

១២) ហាត់ប្រាណ៖ ការហាត់ប្រមាណមានប្រយោជន៍ដល់ការជួយឲ្យធូស្បើយអារម្មណ៍ និងជួយបង្កើនប្រសិទ្ធភាពការងារ។ ចំណាយពេលខ្វះធ្វើលំហាត់ប្រាណរាងកាយ។

១៣) គេង៧ទៅ៨ម៉ោង៖ អ្នកដឹងហើយថាអំពីផលប្រយោជន៍នៃការគេង។ ដូចនេះគួរចំណាយពេលគេងឲ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់។

១៤) គេងពេលថ្ងៃ៖ ការគេងមួយស្របកជួយអ្នកបង្កើនថាមពល ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា បង្កើនប្រសិទ្ធភាពការងារ។ ដូចនេះគួរចំណាយពេល ១៥នាទីគេងនាពេលថ្ងៃដើម្បីបង្កើនថាមពលឡើងវិញ។ 

១៥) ស្រូបយកខ្យល់បរិសុទ្ធ៖ ការចេញទៅក្រៅស្រូបយកខ្យល់អាកាសស្រស់ស្រាយ ធ្វើឲ្យខួរក្បាលស្រស់ថ្លា និងកាត់បន្ថយស្រ្តេស។ 

១៦) ស្រូបយកពន្លឺព្រះអាទិត្យ៖ ពន្លឺព្រះអាទិត្រជួយដល់សុខភាពផ្លូវចិត្ត ធ្វើឲ្យអ្នកស្វាហាប់។ ចេញពីផ្ទះស្រូបយកពន្លឺព្រះអាទិត្យនាពេលព្រឹក ឬពេលរសៀលដើម្បីសុខភាព។

ចិត្តសាស្រ្ត

១៧) រៀបចំតុការងារ៖ សម្អាតនិងរៀបចំតុការងាររបស់អ្នក នោះអ្នកនឹងប្រៀបដូចសម្អាតនិងរៀបចំខួរក្បាលរបស់អ្នកដែលជួយឲ្យបិរស្ថានកន្លែងធ្វើការកាន់តែមានប្រសិទ្ធភាព។

១៨) ធ្វើសមាធិ៖ សមាធិកជួយកាត់បន្ថយស្រ្តេស បង្កើនការគ្រប់គ្រងអារម្មណ៍ និងជុំរុញការផ្ចង់អារម្មណ៍។ 

១៩) រកឲ្យឃើញការរំខាន៖ ការរំខានធ្វើឲ្យអ្នកចំនាយថាមពលធ្វើការដោយមិនមានប្រសិទ្ធភាព។ ដូចនេះរកការរំខាន់ឲ្យឃើញ និងរកវិធីសាស្រ្តកាត់បន្ថយវា។

២០) ដឹងអំពីដែនកំណត់៖ តើការងារច្រើនប៉ុណ្ណាដែលជាដែនកំណត់សម្រាប់អ្នក? ដូចនេះរកដែលកំណត់ឲ្យឃើញ។

២១) បែងចែក៖ អ្នកត្រូវចេះបែងចែការងាររបស់អ្នកទៅកាន់អ្នកដទៃ ពីព្រោះអ្នកមិនអាចធ្វើរឿងគ្រប់យ៉ាងបាននោះទេ។

២២) សំណើច៖ ចំណើចជួយកាត់បន្ថយស្រ្តេស។ ដូចនេះនិយាយលែងទៅកាន់ក្រុមការងារនូវរឿងសប្បាយៗដែលជួយបំបាត់ទុក។

២៣) រៀនអំពីបរាជ័យ៖ មនុស្សដែលចេះទទួលយកបរាជ័យ ហើយរៀនសូត្រពីវាដើម្បីបង្កើតសមត្ថភាពបន្ថែមទៀត។

២៤) បំពេញឲ្យខ្លួនឯង៖ ពេលខ្លះអ្នកនៅខ្លះចន្លោះផ្នែកណាមួយក្នុងការងារឬអាជីពរបស់អ្នក។ ការធ្វើការជាមួយអ្នកដទៃដែលមានជំនាញផ្សេងពីអ្នកគឺជារឿងល្អដោយពួកគេអាចជួយបំពេញចំណុចខ្វះខាតអ្នក។

២៥) ស្ងប់ចិត្ត៖ កុំចង់សម្រេចអ្វីមួយលឿនពេល។ ភាពជោគជ័យមានពេលវេលារបស់វា ដូចនេះរៀនធ្វើចិត្តឲ្យស្ងប់ ធ្វើដោយសន្សឹមៗ៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ success

X
5s