សាស្រ្ដាចារ្យស្រាវជ្រាវទំនងរកឃើញព័ត៌មានសំខាន់ពាក់ព័ន្ធកូវីដ១៩ ត្រូវបានគេធ្វើឃាត​



សាស្រ្តាចារ្យម្នាក់នៅសកលវិទ្យាល័យវិជ្ជសាស្រ្ត Pennsylvania (University of Pittsburgh School of Medicine) រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដែលទំនងសិក្សារកឃើញនូវព័ត៌មានសំខាន់ពាក់ព័ន្ធនឹងកូវីដ១៩ ត្រូវបានជនដៃដល់បាញ់សម្លាប់ កាលចុងសប្ដាហ៍មុន។ នេះបើយោងតាមប៉ូសីស ដែលចុះផ្សាយដោយ CNN។

សាស្រ្តាចារ្យជំនួយផ្នែកស្រាវជ្រាវដែលត្រូវបានគេស្គាល់អត្តសញ្ញាណមានឈ្មោះ Bing Liu អាយុ៣៧ឆ្នាំ ត្រូវបានរកឃើញស្លាប់ក្នុងផ្ទះរបស់លោកកាល់ពីថ្ងៃសៅរិ៍ ដែលមានរបួសគ្រាប់កាំភ្លើងជាច្រើនគ្រាប់នៅត្រង់ក្បាល ក និងដងខ្លួន នេះបើយោងតាមនាយកដ្ឋាននគរបាល Ross (Ross Police Department)។

ក្រុមសើបអង្កេតដាក់ការសង្ស័យទៅលើបុរសម្នាក់ទៀតដែលត្រូវស្គាល់អត្តសញ្ញាណថាឈ្មោះ Hao Gu អាយុ ៤៦ឆ្នាំ មុខរបរវិស្វករសូហ្វែ ដែលរកឃើញស្លាប់ក្នុងឡានរបស់លោក ថាជាឃាតករសម្លាប់លោក Liu មុនធ្វើអត្តឃាតខ្លួនឯង។

សកលវិទ្យាល័យ Pennsylvania បានចេញសេចក្ដីប្រកាសដែលបានសរសេរថា៖ «ពិតជាគួរឲ្យសោកស្ដាយនិងទុក្ខសោកខ្លាំងមែនទែនចំពោះការបាត់បង់លោកសាស្រ្តាចារ្យ Liu ដែលជាអ្នកសិក្សាស្រាវជ្រាវដែលបានសរសេរអត្ថបទស្រាវជ្រាវជាង ៣០ និងជាបុគ្គលិកក្រុមការងារល្អមួយរូប។ សកលវិទ្យាល័យកីបានបង្ហាញការសោកស្ដាយនិងការរំលែទុក្ខទៅដល់គ្រួសាររបស់លោកផងដែរ។

ជាមួយគ្នាដែរ ក្រុមការងារក្នុងនាយកដ្ឋានប្រព័ន្ធជីវនិងកុំព្យូទ័រ (Department of Computational and Systems Biology) ក៏បាននិយាយថា៖ «លោក Liu គឺជាសាស្ត្រាចារ្យបានធ្វើស្រាវជ្រាវអំពីវីរុសកូរ៉ូណា ហើយទំនងជិតរកឃើញភស្ដុតាងសំខាន់នូវដំណើការមូលេគុលដែលបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ និងភស្ដុតាងមួយចំនួនទៀតនៃវីរុសនេះទៀតផង។ 

គួរបញ្ជាក់ផងដែរថា លោកសាស្រ្តាចារ្យ Bing Liu មានដើមកំណើតជាជនជាតិចិន ទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកវិទ្យាសាស្រ្តកុំព្យូរទ័រនៅសកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) ជានិស្សិតថ្នាក់ក្រោយបណ្ឌិតនៅសកលវិទ្យាល័យ Carnegie Mellon University និងជាសាស្រ្តាចារ្យរងផ្នែកការសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យវេជ្ជសាស្រ្ត Pittsburgh (University of Pittsburgh School of Medicine)៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN, Usatoday, BBC

X
5s