ចិនជោគជ័យក្នុងការបង្ហោះរុកកែតអវកាស ក្នុងគម្រោងសាងសង់ស្ថានីយអវកាសក្នុងគន្លងតារាវិថីរបស់ខ្លួន​



រុកកែតអវកាសដឹកឧបករណ៍ដ៏ធំរបស់ចិនបានធ្វើការហោះហើរដោយជោគជ័យកាលពីថ្ងៃអង្គារកន្លងទៅ ដែលនេះជាជំហានឈានទៅរកការសាងសង់ស្ថានីយ៍អវកាសរបស់មហាអំណាចអាស៊ីនៅលើគន្លងតារាវិថី។ នេះបើយោងតាមការសែត Xinhua ដែលចុះផ្សាយដោយ CNN។

រុកកែតឈ្មោះ Long March-5B ត្រូវបានធ្វើការបង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះអវកាស (Wenchang Space Launch Center) ក្នុងខេត្តហៃណាន  ភាគខាងត្បូងប្រទេសចិន ដែលក្នុងរុកកែតនោះមានផ្ទុកយាន្តអវកាសមួយគ្រឿង ជាមួយនឹងគ្រឿងសាងសង់ស្ថានីយអវកាស Tianhe (Tianhe Space Station) ផងដែរ។

រុកកែតថ្មីមួយគ្រឿងនេះគឺស្ថិតក្នុងស៊េរី Long March-5  ដែលមានសមត្ថភាពក្នុងការដឹកសម្ភារៈរហូតដល់២២តោនទៅលើលំហអាកាស។

លោក Wang Jue ប្រធានក្រុមអភិវឌ្ឍរុកកែតនៃបណ្ឌិតសភាបច្ចេកវិទ្យាបង្ហោះយាន (China Academy of Launch Vehicle Technology) បានមានប្រសាសន៍ថា រុកកែតមួយនេះត្រូវបានផលិតឡើងដើម្បីដឹកជញ្ជូនគ្រឿងបង្គុំស្ថានីយអវកាស។ 

Long March-5B ត្រូវបានផលិតឡើងដោយចំណាយពេលអស់រយៈពេលជិត១០ឆ្នាំ មានប្រវែង ៥២,៧ ម៉ែត្រ និងទម្ងន់សរុប ៨៤៩តោន។ 

លោក Li Dong ប្រធានផ្នែកវចនា បានប្រាប់កាសែត Xinhua ថារុកកែត Long March-5B នេះត្រូវបានបំពាក់ជាមួយនឹងការណែនាំ ប្រព័ន្ធរកទិសដៅ និងបច្ចេកវិទ្យាគ្របគ្រង ដើម្បីអាចធ្វើការសារ៉េឲ្យហោះហើយរតាមគន្លងត្រឹមត្រូវនៅលើលំហអាកាស។

គួរបញ្ជាក់ថាភាពជោគជ័យក្នុងការបង្ហោះរុកកែតអវកាសនេះគឺជាលើកទី៣ហើយដើម្បីការត្រួសត្រាយផ្លូវក្នុងគម្រោងអវកាសរបសខ្លួនដូចជាបេសកកម្មនានា។ 

ក្នុងបេសកម្មអវកាសរបស់ខ្លួនចិនកំពុងប្រឹងប្រែងចាក់លុយដើម្បីអភិវឌ្ឍមន្ទីពិសោធន៍អវកាស និងគម្រោងបង្ហោះផ្កាយរណបជាច្រើនទៀត ដោយគ្រឿងនឹងបង្កើតស្ថានីយ៍អវកាសរបស់ខ្លួនត្រឹមឆ្នាំ២០២០៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN

X
5s