ជនជាតិស្បែកខ្មៅមានអត្រាស្លាប់ដោយកូវីដ១៩ ៤ដងខ្ពស់ជាងពួកស្បែកស ក្នុងប្រទេសអង់គ្លេស
ជនជាតិស្បែកខ្មៅក្នុងប្រទេសអង់គ្លេសមានអត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ ៤ដងច្រើនជាងជនជាតិស្បែកស។ នេះបើយោងតាមទិន្នន័យថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ ចុះផ្សាយដោយ CNN។
របាយការណ៍មួយរបស់ ការិយាល័យស្ថិតិជាតិ (Office for National Statistics) បានរកឃើញថាស្រ្តីជនជាតិស្បែកខ្មៅ មានការឆ្លងរហូតដល់ ៤,៣ដងក្នុងអត្រាការស្លាប់ជាងស្ដ្រីស្បែកស និងបុរសជនជាតិស្បែកខ្មៅមាន ៤,២ដង។
របាយរការណ៍ដដែលនោះក៏បានឲ្យដឹងដែលថា ជនជាតិបង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា និងក្រុមជនជាតិភាគចិត្តមួយចំនួនទៀតមានការនិភ័យនៃការស្លាប់ខ្ពស់ផងដែរ។
បើទោះបីជាគេបានគិតអំពីអត្រាអាយុ កត្តាភូមិសាស្រ្ត និងបញ្ហាសុខភាពក៏ដោយ ពពួកស្បែកខ្មៅនៅតែមានហានិភ័យនៃការស្លាប់ក្បែរ ២ដងជាងពពួកស្បែសដដែល។
ភាពខុសគ្នានេះគឺដោយសារតែកត្តាមួយចំនួនដូចជាសេដ្ឋកិច្ច សង្គម និងកត្តាមួយចំនួនទៀត ប៉ុន្តែកត្តាសំខាន់ជាងគេមិនទាន់ត្រូវបានពន្យល់ទេ។
លោក David Lammy លេខាធិការយុទ្ធតិធម៌ បានសរសរលើបណ្ដាញ Twitter របស់លោកថា៖ «នេះគឺជារឿងបន្ទាន់ដែលត្រូវធ្វើការសើបអង្កេតលើករណីនេះ ហើយបានហៅការរកឃើញនោះថាជារឿងគួរឲ្យតក់ស្លុត»។
«ត្រូវចាត់វិធានការក្នុងការការពារជនជនជាតិស្បែកខ្មៅ និងប្រជាជនទាំងអស់ពីគ្រប់ទាំងអស់»។
ជាមួយគ្នានេះផងដែរ ការវិភាគមួយរបស់ វិទ្យាស្ថានសិក្សាសារពើពន្ធ (Institute for Fiscal Studies) បានរកឃើញកាលពីសប្ដាហ៍មុនថាពលរដ្ឋជនជាតិអាហ្វ្រិកស្បែកខ្មៅមានអត្រាការស្លាប់ក្នុងមន្ទីពេទ្យរហូតដល់ ៣,៧ដងច្រើនជាងជនជាតិស្បែកស។
ការរកឃើញនេះក៏បានធ្វើការភ្ជាប់ទៅនឹងរបាយការណ៍ស្រដៀងគ្នាដែលធ្វើឡើងក្នុងសហរដ្ឋអាមេរិកផងដែរ ដែលជនជាតិអាហ្រិក-អាមេរិកស្បែកខ្មៅស្លាបដោយសារកូវីដ១៩មានគន្លាតខុសគ្នាខ្លាំង។
ក្នុងទីក្រុង Chicago ៧២ភាគរយនៃជនជាតិស្បែកខ្មៅស្លាប់ បើទោះបីជនជាតិនេះមានតែ៣០ភាគរយនៃចំនួនប្រជាជនក្នុងទីក្រុងនេះក៏ដោយ។ ក្នុងរដ្ឋ Louisiana ពពួកស្បែកខ្មៅមានតែ ៣០ភាគរយនៃចំនួនក្នុងរដ្ឋនេះ ប៉ុន្តែមានអត្រាការស្លាប់រហូតដល់ ៧០ភាគរយ៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN