ការបើកតំបន់ត្រូវបានគេព្រួយបារម្ភថានឹងបង្កបញ្ហាដល់ក្មេង ពាក់ព័ន្ធនឹងការឆ្លង COVID-19​



ទំនាក់ទំនងរវាងកុមារ និងការឆ្លងជាសកលនៃកូវីដ ១៩ ពិតជាករណីដែលជាប់ទាក់ទងគ្នាខ្លាំងណាស់ ហើយអ្នកវិទ្យាសាស្ត្រក៏កំពុងធ្វើការពិនិត្យពិច័យលើករណីទាំងអស់នេះ  និងមានការបង្កើតជាគោលការណ៍តាម ដានដើម្បីជាតម្រុយពីការឆ្លងរាលដាល។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រទី ០៨ ខែឧសភា ឆ្នាំ ២០២០។ 

ទោះបីជាអ្នកឆ្លងកូវីដ ១៩ ដែលមានអាយុក្រោម ១៨ឆ្នាំ នៅ ទូទាំងពិភពលោកសរុបមានចំនួនតិច ដោយចំនួននោះស្ថិតក្នុងកម្រិតពាន់នាក់ក៏ដោយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះវាបានក្លាយជាប្រធានបទនៃការសិក្សារបស់ National Institutes of Health ហើយពួកគេក៏បានរាយការណ៍នៅក្នុងប្រទេសអង់គ្លេស អាមេរិក និងប្រទេសនៅអឺរ៉ុបមួយចំនួនពីករណីលក្ខខណ្ឌដ៏អាថ៌កំបាំងក្នុងចំណោមក្មេងទាំងនោះ។ 

នៅអ៊ីតាលី គេបានប្រើប្រាស់គម្រូមួយជាការណែនាំដល់ការធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងការបើកតំបន់ឡើងវិញ ហើយក៏បានបញ្ជាក់ពីគ្រោះថ្នាក់ទៅលើកុមារ និងក្មេងដែលមានអាយុក្រោម ១៨ឆ្នាំ ដែលក្មេងៗទាំងនោះជាអ្នកដែលងាយទទួលការចម្លងវីរុសកូវីដ ១៩ តែមិនបញ្ចេញរោគសញ្ញា ហើយពួកគេក៏ជាអ្នកដែលមានទំនាក់ទំនងក្នុងសង្គមច្រើនជាងមនុស្សពេញវ័យដែរ។ ត្រឹមការបើកឡើងសាលារៀនឡើងវិញត្រូវបានគេព្យាករណ៍ថា វាជាកត្តាដែលនាំឲ្យកកើតឡើងវិញនូវកម្រិតហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ ព្រោះវាអាចជាកត្តាមួយដែលបង្កការរំខានដល់ការទប់ស្កាត់ការចម្លង។ ក្នុងនោះដែរ អ្នកស្សរាវជ្រាវនៅ Trento-based Fondazione Bruno Kessler ជាអ្នកដែលបង្កើតគម្រូ (model) សម្រាប់អ៊ីតាលីនៅឯ Italy’s Superior Institute of Health បាននិយាយថា៖ «ការបើកសាលារៀនឡើងវិញជារឿងល្អ តែវាជាក្តីបារម្ភដ៏ធំធេងមួយទៅលើការឆ្លងរាលដាលជាថ្មី ហើយវាអាចនឹងនាំមកនូវបញ្ហាធំក្នុងរយៈពេលខ្លី»។ ការលើកឡើងរបស់លោកគឺតាំងពីថ្ងៃទី ៣០ ខែមេសា មកម្លេះ។ 

ផ្ទុយមកវិញ ចំពោះគម្រោងនៃការបើកអាជីវកម្មឡើងវិញអាចប្រឈមនឹងការចម្លងតែក្នុងកម្រិតមួយទាប ហើយបើតាមគម្រូដែលអ្នកស្រាវជ្រាវបានបង្កើតនេះបង្ហាញថា អត្រានៃការឆ្លងតិចជាង ១ មានន័យថាការរាតត្បាតនៃកូវីដ ១៩ កំពុងមានសញ្ញាថយចុះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលរហូតដល់ថ្ងៃទី ២៨ ខែមេសា ប្រទេសអ៊ីតាលីបានរាប់ចំនួនកុមារ ១ ៤៧៨ នាក់ដែលក្នុងនោះមានកុមារអាយុ ៩ ឆ្នាំនិងក្មេងជាងនេះបានឆ្លងជំងឺនេះ។ មានពីរនាក់បានស្លាប់ ក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់។

នៅពេលដែលរដ្ឋាភិបាលជុំវិញពិភបលោកកំពុងថ្លឹងថ្លែងលើការបើកសេដ្ឋកិច្ចឡើងវិញ ហើយមានប្រទេសមួយចំនួនបានចាប់ដំណើរការសាលារៀន ការស្រាវជ្រាវថ្មីបានចង្អុលបង្ហាញពីហានិភ័យតាមរយៈការឆ្លងវីរុសទៅកាន់កុមារ ឬក្មេងអាយុក្រោម ១៨ឆ្នាំ កាន់តែធ្ងន់ធ្ងរ។ ការសិក្សាមួយពីប្រទេសអាឡឺម៉ង់បានរកឃើញថា កុមារដែលមានមេរោគឆ្លងថ្មីអាចឆ្លងដូចមនុស្សធំ ហើយពួកគេក៏បានណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះការបើកសាលារៀនឡើងវិញដែលគ្មានដែនកំណត់។ 

មានសំណួរជាច្រើនទៀតបានលើកឡើងដែរថា តើកុមារអាចឆ្លងរាលដាលដល់កម្រិតណា យោងតាមការវិភាគថ្មីៗនេះ ការសិក្សាជាសកលបានរកឃើញថា កុមារ ឬក្មេងមានអាយុក្រោម ១៨ឆ្នាំ មានលទ្ធភាពទទួលរងការឆ្លងកូវីដ ១៩ ខ្ពស់៕

 

X
5s