កម្ពុជា៖ អ្នកជំងឺកូវីដ ១៩ ពីរនាក់ព្យាបាលយូរជាងគេព្រោះគាត់សុទ្ធតែជាអ្នកមានជំងឺជាប់ខ្លួន
មានចម្ងល់ច្រើនបានលើកឡើងអំពីអ្នកជំងឺកូវីដ ១៩ ពីរនាក់ដែលកំពុងបន្តសម្រាប់ព្យាបាលនៅមន្ទីរពេទ្យ ហេតុអ្វីបានជាពួកគាត់ព្យាបាលយូរជាងគេម្លេះ?
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោកក្រសួងសុខាភិបាលអ្នកព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០នេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថាអ្នកជំងឺកូវីដ ១៩ ពីរនាក់ ដែលម្នាក់ជាបុរសនៅខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតគឺជាស្ត្រីនៅខេត្តបន្ទាយមានជ័យ នៅពេលនេះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ។ ស្ថានភាពជំងឺរបស់គាត់ហាក់ឆ្នោតពេលយូរជាងគេក្នុងចំណោមអ្នកអ្នកជំងផ្សេងទៀត ព្រោះអ្នកទាំងពីរមានជំងឺជាប់ខ្លួន។
បុរសដែលរស់នៅខេត្តកំពង់ឆ្នាំង គាត់មានអាយុច្រើនហើយគាត់មានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម ដែលនាំអោយការព្យាបាលត្រូវចំណាយពេលយូរដែលមានការសហការគ្នាពីអ្នកឯកទេសខាងជំងឺឆ្លង ដឹងក្រុមគ្រូពេទ្យឯកទេសជម្ងឺទឹកនោមផ្អែមនិងជំងឺលើសឈាមបន្ថែមទៀត។ ចំណែកឯស្ត្រីនៅខេត្តបន្ទាយមានជ័យ គឺគាត់មានជំងឺផ្លូវចិត្តធ្វើឲ្យការព្យាបាលដោយការចំណាយពេលយូរ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុនហេង។
បន្ថែមពីនេះផងដែរលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមគ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដែលមានតួនាទីមើលថែនិងព្យាបាលអ្នកជំងឺកូវីដ ១៩ បានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តតួនាទីរបស់ខ្លួន។ និយាយអំពីស្ត្រីនៅខេត្តបន្ទាយមានជ័យដែលមានបញ្ហាជំងឺផ្លូវចិត្ត ការដឹកជញ្ជូនគាត់បន្ទីពេទ្យមិត្តភាពខ្មែរសូវៀតគឺជារឿងសំខាន់ ព្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមានអ្នកឯកទេសព្យាបាលជំងឺផ្លូវចិត្តដល់គាត់ អាចនឹងធ្វើអោយស្ថានភាពជំងឺរបស់គាត់ឆាប់ជាសះស្បើយនិងទទួលបានលទ្ធផលអវិជ្ជមានក្នុងពេលឆាប់ៗនេះ៕