លោកស្រី វណ្ណឌីន៖ ក្រសួងមិនបានប្រកាសបើកឲ្យមានការរៀបមង្គលការណាមួយឡើយ យើងត្រូវរក្សាគម្លាតសង្គម
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះមានព័ត៌មានលេចឮថា ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមានការរៀបមង្គលការឡើងវិញ ហើយវាអាចចាត់ទុកបានថាជាដំណឹងល្អសំរាប់គូស្វាមីភរិយាថ្មីថ្មោងដែលមានគម្រោងរៀបមង្គលការ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ រដ្ឋលេខាធិការដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ទាក់ទងទៅនឹងកម្មវិធីរៀបមង្គលការ ធ្វើកម្មវិធីជួបជុំណាមួយ ក្រសួងបានធ្វើការអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការប្រុងប្រយ័ត្ន ប្រសិនបើអាចពន្យារពេលបានគួរតែពន្យារពេល។ លោកស្រីវេជ្ជបណ្ឌិតក៏បានបន្ថែមដែរថា ទោះបីជាកម្ពុជាហាក់មានភាពល្អប្រសើរនូវការទប់ស្កាត់កូវីដ ១៩ ក្នុងរយៈពេលកន្លងមកនេះ ប៉ុន្តែមិនមែនមានន័យថាកូវីដបានចាក់ចេញឆ្ងាយពីកម្ពុជានៅឡើយនោះទេ។ កម្ពុជាត្រូវតែបន្តអនុវត្តវិធានការនៃការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត តើកម្ពុជាបានឆ្លងផុតពីដំណាក់កាល Hummer ទៅជាដំណាក់កាលអនុវត្តឡើងរឹងនិងធ្វើឲ្យកម្រិតនៃការឈឺក្បាលធ្លាក់ចុះ និងកំពុងស្ថិតនៅក្នុងដំណាក់កាល The Dance តែបញ្ជាក់ថាកម្ពុជាកំពុងមានការធ្លាក់ចុះទៅលើករណីឆ្លង។
រាល់ការជួបជុំមិនត្រឹមតែកម្មវិធីរៀបមង្គលការ កម្មវិធីជប់លៀង ធ្វើការជួបជុំលក្ខណៈបែបសាសនាអ្វីនោះទេ គេសុទ្ធតែជាប្រភេទនៃការជួបជុំពីមនុស្សច្រើន ប្រសិនបើចង់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កម្ពុជាក៏នឹងរកនូវហានិភ័យនៃការឆ្លងរលកទី ២ នៃកូវីដ ១៩ ជាក់ជាមិនខាន។ តំណាងអង្គការសុខភាពពិភពលោកបានធ្វើការបញ្ជាក់ថា កម្ពុជាមិនទាន់អាចត្រលប់មកស្ថានភាពធម្មតាដូចការពីមុនវិញបានទេ តែយើងអាចត្រលប់មកស្ថានភាពធម្មតាតាមគន្លងថ្មីបានដោយបង្កើតទម្លាប់ថ្មីនៃការរស់នៅ ដើម្បីឆ្លើយតបនឹងការបង្ការកូវីដ ១៩នេះ។ ក្នុងចំណុចនេះលោកជំទាវ ឱ វណ្ណឌីន បានដឹកនាំមួយចំណុចទាក់ទងទៅនឹងពិធីរៀបមង្គលការនេះថា ប្រសិនបើកម្មវិធីនេះលោកអ្នកគិតថាវាចាំបាច់បំផុតហើយត្រូវតែធ្វើ ត្រូវចងចាំថាព្យាយាមធ្វើយ៉ាងណាអនុវត្តតាមការតឹងរឹងបំផុតចំនួន ៣ គឺ ការរក្សាអនាម័យឱ្យបានគ្រប់ពេលវេលា ការប្រើប្រាស់ឬកន្សែងជូតមាត់ ធ្វើក្រណាត់ដើម្បីខ្ទប់មុខនៅក្នុងពេលជួបជុំឬពេលធ្វើដំណើរ រួមទាំងថែរក្សានៅគម្លាតសុវត្ថិភាពសង្គម ឬសំលៀតបំពាក់បុគ្គលម្នាក់ទៅបុគ្គលម្នាក់ ធ្វើយ៉ាងណាអាចបង្ការការឆ្លងក្នុងកម្រិតអតិបរមា។ លោកជំទាវបានដែរឧទាហរណ៍ជាក់ស្តែងទៅលើប្រទេសសិង្ហបុរី ការផ្ទុះឡើងនូវការឆ្លងចំនួនច្រើនបានដោយអ្នកដែលតាមរយៈការរស់នៅផ្តុំគ្នា ការចល័តទីកន្លែងមួយទៅកន្លែងមួយរបស់មង្គល និងការកម្សាន្តនៅតាមខារ៉ាអូខេ រង្គសាល ប្រទេសសិង្ហបុរីដែលជាប្រទេសនៅក្នុងតំបន់ដែលមានករណីឆ្លងច្រើនជាងគេបំផុត៕