១២ ចំណុច​បង្ហាញ​ថា ក្រៅពី​​សួតវីរុស​កូ​វីដ​អាចបំផ្លាញ​ស្ទើរ​គ្រប់​សរី​រាង្គនៃ​រាង​កាយ​របស់​អ្នក​ជំងឺ​



អូសបន្លាយជិតកន្លះឆ្នាំហើយតែកូវីដហាក់មិនមានសញ្ញាណាមួយបង្ហាញថាមានភាពស្ងប់ស្ងាត់ ឬថមថយនោះទេ មានការកើនឡើងនូវចំនួនអ្នកឆ្លង និងអ្នកស្លាប់ជាបន្តបន្ទាប់នៅលើពិភពលោក។ ការបិទប្រទេសត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ខណៈប្រទេសមួយចំនួនកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច។

ខណៈដែលការរាតត្បាតកំពុងមានភាពពេញពិភពលោក ក្រុមគ្រូពេទ្យជំនាញកំពុងចាប់ផ្ដើមសិក្សាបន្ថែមទៀតទៅលើផលប៉ះពាល់ និងពង្រីកទំហំដែលវីរុសនេះបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេងៗនៃសារពាង្គកាយ។ ករណីដំបូងគេបានសិក្សាឃើញមុនគេបំផុតបន្ទាប់ពីការឆ្លងរាលដាលនៃវីរុសនេះចូលទៅក្នុងខ្លួនមនុស្ស គឺវាបណ្ដាលឱ្យខូចសួតធ្ងន់ធ្ងរ មិនអាចបណ្ដាលឱ្យអ្នកជំងឺស្លាប់បាន។ ប៉ុន្តែការសិក្សាបន្តបន្ទាប់ត្រូវបានរកឃើញថា មិនត្រឹមតែសួតប៉ុណ្ណោះទេដែលរងផលប៉ះពាល់និងរងការបំផ្លាញដោយសារវីរុស ប៉ុន្តែដែលមានសរីរាង្គ និងផ្នែកជាច្រើនផ្សេងទៀតក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ ខាងក្រោមនេះជាអាការៈ និងរោគសញ្ញាមួយចំនួនកើតឡើងលើសរីរាង្គរបស់អ្នកបន្ទាប់ពីឆ្លងកូវីដ ១៩ តែអ្នកអាចនឹងមិនដឹង៖

១) ឈាម

យោងតាមសេចក្តីប្រកាសព័ត៌មានពីអង្គការសុខភាពពិភពលោក ក៏ដូចជាក្រសួងសុខាភិបាលកាលពីពេលកន្លងមកអ្នកពិតជាធ្លាប់បានដឹងហើយថា នៅពេលដែលវីរុសកូរ៉ូណាបានឆ្លងចូលទៅក្នុងខ្លួន អ្នកជំងឺអាចនឹងមានអាការៈក្តៅខ្លួន ឬគ្រុន។ ចំណុចនេះបានធ្វើឲ្យមានការប៉ះពាល់សរសៃឈាម និងបង្កជាបញ្ហាមួយចំនួនទៅដល់ការរំលាយកំណកឈាម។ ឆ្លងតាមការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រសិក្សាទៅលើករណីអ្នកជំងឺកូវីដ ១៩ គឺជួបប្រទះនឹងបញ្ហាកំណកឈាមក្នុងសរសៃឈាមនៅតាមជាលិកាឬសរីរាង្គផ្សេងទៀតក្នុងរាងកាយ។ បញ្ហានេះផ្ដល់ផលប៉ះពាល់គួរឲ្យកត់សម្គាល់មួយទៅលើសរសៃឈាមដែលមាននៅក្នុងសួត ព្រោះវាបង្កអោយមានករណីស្ទះសួត ដែលការដឹកនាំឈាមចេញនិងចូលសួតមិនប្រក្រតី រឿងអាចបណ្ដាលឱ្យមានការធ្លាយនិងហូរឈាមនៅក្នុងសួតជាដើម។

២) ខួរក្បាល

ភាពមិនប្រក្រតីនៃរបត់ឈាម វាមិនបានបង្កបញ្ហាតែនៅក្នុងសួតមុខនោះទេ ប៉ុន្តែកំណកឈាមអាចនឹងបណ្ដាលឱ្យមានបញ្ហាប៉ះពាល់ដល់សរសៃឈាមខួរក្បាល តើអាចធ្វើការដាច់សរសៃឈាមនិងមានការហូរឈាមនៅក្នុងខួរក្បាលជាដើម។ អ្នកជំងឺដែលមានអាការៈឈឺក្បាល វិលមុខ បាត់បង់ស្មារតី ការគ្រប់គ្រងមិនបានល្អ និងឈានទៅរកការភ្លេចភ្លាំងជាដើម។

៣) ភ្នែក

បញ្ហាមិនប្រក្រតីណាដែលទាក់ទងទៅនឹងដំណើរការឈាមនៅក្នុងសារពាង្គកាយ វាបានបង្កឲ្យកើតទៅជាបញ្ហាភ្នែកក្រហម ឬឡើងហើម។ ចរន្តឈាមអាចរាប់បានទៅគ្រប់ភ្នែក (ច្រាលឈាម) ដែលបណ្ដាលឱ្យផ្នែកពណ៌នៃភ្នែកឡើងទៅជាពណ៌ក្រហមឬពណ៌ផ្កាឈូក (ពោរពេញទៅដោយឈាម)។

៤) ប្រព័ន្ធរំលាយអាហារ

វីរុសបានបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារដែលអាចធ្វើឲ្យមានការរាគរូស ចង្អោរ ក្អួតនិងឈឺក្នុងពោះ។ វាក៏មានការពាក់ព័ន្ធគ្នាជាមួយនឹងកំណកឈាមដែលត្រូវបានគេរកឃើញថា វាធ្វើឲ្យខូចព្រោះវៀននិងត្រូវការការវះកាត់ជាបន្ទាន់។ 

៥) ដៃ និងជើង 

វីរុសនេះបានបង្កឲ្យមានរោគសញ្ញា Guillain-Barré ដែលអាចបណ្តាលឲ្យដៃមានសភាពស្ពឹកស្រពន់ សាច់ដុំចុះខ្សោយ និងបាត់បង់សមត្ថភាបបណ្តោះអាសន្ន។ 

៦) បេះដូង

ការសិក្សារបស់អ្នកជំនាញរកឃើញថា កូវីដ ១៩ បានបង្កឲ្យមានផលប៉ះពាល់ដល់បេះដូងរបស់អ្នកជំងឺ វាបានធ្វើឲ្យចង្វាប់បេះដូងមានដំណើរការមិនល្អ (លោតមិនទៀតទាត់) រលាកសាច់ដុំបេះដូង រួមទាំងកំណកឈាមក្នុងបេះដូងនិងសរីរាង្គផ្សេងទៀតដូចបានរៀបរាប់ពីខាងដើម។

៧) ថ្លើម

វីរុសនេះបានបង្កឲ្យមានភាពមិនប្រក្រតីលើបុខងារថ្លើម ជាលទ្ធផលនៃការឆ្លងវាធ្វើឲ្យមានកំណកឈាមរួមទាំងនៅក្នុងថ្លើមដែរ ហើយវាកាត់បន្ថយលំហូរឈាមពីថ្លើមទៅកាន់សរីរាង្គដទៃទៀត។

៨) សួត

សួតជាសរីរាង្គដែលរងផលប៉ះពាល់មុនគេ ពញរោះវីរុសផ្តោតសំខាន់ទៅលើកោសិកា Epithelial ដែលជាកោសិកាការពារ ក៏ដូចជាជញ្ជាំងនៃថង់ខ្យល់មានរាងដូចចង្កោមផ្លែទំពាំងបាយជូរតូចៗឬ alveoli មានមុខងារផ្លាស់ប្តូរអុកស៊ីសែនក្នុងឈាម។ ការបំផ្លាញ alveoli និងការរលាកនៅក្នុងសួតអាចបណ្តាលឱ្យរលាកសួតដែលត្រូវបានសម្គាល់ដោយការឈឺទ្រូងនិងដង្ហើមខ្លី។ ក្នុងករណីធ្ងន់ធ្ងរកង្វះអុកស៊ីសែនអាចបង្កឱ្យមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរដែលនាំឱ្យមានផលប៉ះពាល់ជាច្រើនដល់ប្រព័ន្ធពហុសរីរាង្គ។

៩) តម្រងនោម

កំណកឈាមបានបង្កឲ្យជះឥទ្ធិពលដល់ដំណើរការនៃតម្រងនោម ការផ្គត់ផ្គង់ឈាមខ្សោយ។ នៅពេលមុខងារ និងតួនាទីតម្រងនោមចុះខ្សោយវាបានធ្វើឲ្យដំណើរការច្រោះអាស៊ីតអ៊ុយរិចចាប់ផ្តើមមានបញ្ហា។

១០) ច្រមុះ និងអណ្តាត

រោគសញ្ញាគួរឲ្យកត់សម្គាល់ដំបូងគឺការក្អក កណ្ដាស់ និងហៀរសំបោរដែលវាស្រដៀងនឹងអាការៈផ្តាសាយ ហើយការស្រាវជ្រាវបន្ទាប់របស់អ្នកជំនាញបានរកឃើញថា វីរុសនេះបណ្ដាលឲ្យបាត់បង់ក្លិន ឬបាត់បង់រសជាតិអាហារ។

១១) ស្បែក

វាបណ្ដាលឲ្យមានការកើតឡើងកន្ទួលរមាស់ និងកន្ទួលក្រហមតូចៗនៅលើស្បែក។ 

១២) ម្រាមជើង

គេបានរកឃើញថា អ្នកជំងឺកូវីដ ១៩ មានកើតកន្ទួលពណ៌ស្វាយស្រដៀងទៅនឹងជំងឺអុតស្វាយ នៅលើជើង (ម្រាមជើង) ជាពិសេសចំពោះកុមារ និងក្មេងអាយុក្រោម ១៨ឆ្នាំ ឬ២០ស្តើង៕

រូបភាពពី៖ Bloomberg

​​

 

X
5s