ចិនគម្រាមប្ដឹងបកអាមេរិកពីបទបង្កជំងឺអេដស៍ និងវិបត្តិហិរញ្ញវត្ថុ២០០៨ បន្ទាប់ពីអាមេរិកប្ដឹងចិនទាក់ទងកូវីដ១៩
បណ្ដាញផ្សព្វផ្សាយរដ្ឋចិនបានវាយបក និងគម្រាមអាមេរិកឲ្យទទួលខុសត្រូវលើការបង្កឲ្យមានជំងឺអេដស៍ និងវិបត្តហិរញ្ញវត្ថុឆ្នាំ២០០៨ និងជំងឺផ្ដាសាយអេស្ប៉ាញ (Spanish Flu) ឆ្នាំ១៩១៨ បន្ទាប់ពីអាមេរិកបានដាក់ពាក្យបណ្ដឹងចោទប្រកាន់ចិនថាបានបង្កឲ្យមានជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Breitbart។
ការសែត Global Times និង People’s Daily ដែលជាបណ្ដាញផ្សព្វផ្សាយរបស់គណៈបក្សកុំម្មុនីសចិន បានធ្វើការឆ្លើយតបទៅនឹងការដាក់ពាក្យបណ្ដឹងទៅលើទីក្រុងប៉េកាំងថាបានធ្វើឲ្យជំងឺរាតត្បាតកូវីដ១៩ ដោយគំរាមថានឹងប្ដឹងអាមេរិកវិញ។
ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយចិន បានលើកឡើងថា អាមេរិកគឺជាទទួលខុសត្រូវនិងសងសំណងទៅដល់សង្គមអន្តរជាតិនូវជំងឺ ផ្ដាសាយអេស្ប៉ាញ ជំងឺអេដស៍ (AIDS) វិបត្តហិរញ្ញាវត្ថុឆ្នាំ ២០០៨ ដែលធ្វើឲ្យសហគ្រិន អាជីវកម្ម ដួលរលំរាប់មិនអស់ និងសង្គ្រាមក្នុងប្រទេសនានាកន្លងមកដែលធ្វើឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និងការខូចខាតជាទម្ងន់របស់ប្រទេសទាំងនោះ។
បណ្ដាញផ្សព្វផ្សាយរដ្ឋ Global Times បានចុះផ្សាយថា៖ «ប្រសិនបើអាមេរិកហ៊ានធ្វើបែបនេះ វាប្រៀបដូចជាការបើកឲ្យមានការធ្លាក់ចុះនៃប្រព័ន្ធអភ័យឯកសិទ្ធអធិបតេយ្យ (sovereignty immunity) របស់ពិភពលោក ដោយនេះមានន័យថានរណាក៏អាចប្ដឹងអាមេរិក ហើយអ្នកមានផ្ទុកជំងឺអេដន៍អាចប្ដឹងអាមេរិកទារសំណងបានដែរ»។
លោក Sen. Josh Hawley មេធាវីម្នាក់ ដែលកំពុងធ្វើការដាក់ពាក្យបណ្ដឹងប្រឆាងនឹងប្រទេសចិន បានមានប្រសាសន៍ថា៖ មានភស្ដុតាងជាច្រើនដែលបង្ហាញថាគណបក្សកុំម្មុយនីសចិនកុហក់ បោកប្រាស់ និងការគ្មានសមត្ថភាពក្នុងការគ្រប់គ្រង់ជំងឺកូវិដ១៩មិនឲ្យឆ្ងលរាលដាលដល់ពិភពលោក។»
លោក បានបន្តទៀតថា៖ «យើងត្រូវការការស៊ើបអង្កេតអន្តរជាតិដើម្បីដឹងអំពីការខូចខាតដែលប្រទេសចិនបានបង្កឲ្យមានការខូតខាត។ ចិនបង្កឲ្យមានជំងឺរាតត្បាតនេះ។ ពួកគេត្រូវទទួលខុសត្រូវចំពោះអ្នករងគ្រោះទាំងអស់។»
គួរឲ្យដឹងផងដែរថា រដ្ឋ Missouri និង Mississippi បានដាក់ពាក្យបណ្ដឹងគណបក្សកុំម្មុនីសចិន នៅតុលាអាមេរិកពីបទប៉ុនប៉ងលាក់បាំងការផ្ទុះជំងឺកូវីដ១៩ដែលមានប្រភពពីទីក្រុងវ៉ូហាន ប្រទេសចិន ហើយក្នុងនោះមានពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀតដែលប្ដឹងចិននៅតុលាការសហព័ន្ធមេរិក ដើម្បីទាមទារសំណងពីចិនដែលធ្វើឲ្យមានការផ្ទុះឡើងជំងឺកូរ៉ូណា។
គួរបញ្ជាក់ផងដែរថា ជាគោលការណ៍ទូទៅរបស់ច្បាប់អន្តរជាតិ រដ្ឋាភិបាលបរទេសមិនអាចធ្វើការប្ដឹងផ្ដល់លើកលែងតែស្ថិតក្នុងលក្ខខណ្ឌកំណត់ណាមួយ ប៉ុន្តែបញ្ហានេះនៅមានការប្រកែកគ្នានោះឡើយរវាងអាមេរិកនិងចិន៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ BREITBART