មេរៀនចំនួន ៦ ពីបុគ្គលជោគជ័យដើម្បីធ្វើឲ្យពង្រឹងផ្នត់គំនិតរបស់អ្នកឲ្យរឹងមាំ​



មានជីវិតមានបញ្ហាហើយ ទោះបីជានរណាម្នាក់ខំគេចក៏វាហាក់ដូចជាស្រឡាញ់យើងគ្មានទីបញ្ចប់។ តែមិនថ្វីទេព្រោះថាបុគ្គលជ័យជាច្រើននឹងនាំនូវមេរៀនដ៏មានតម្លៃសម្រាប់អ្នកគ្រប់គ្នាទុកជាចំណេះដឹង និងអនុវត្តក្នុងជីវិតឲ្យទទួលបានជោគជ័យ ឬភាពរីកចម្រើនដោយមិនដឹងខ្លួន។  ដូច្នេះ មេរៀនដ៏មានតម្លៃរបស់បុគ្គលទាំង ៦នេះ នឹងជួយធ្វើឲ្យផ្នត់គំនិតរបស់អ្នករឹងមាំ៖

១) «អ្វីគ្រប់យ៉ាងគ្មានន័យទាំងអស់ក្នុងជីវិត ទាល់តែអ្នកជាអ្នកផ្ដល់ឲ្យ»។

- លោក Tony Robbins

លោក Tony Robbins រំលឹកយើងថាអ្វីៗដែលកំពុងកើតឡើងនៅក្នុងពិភពខាងក្រៅរបស់យើង យើងមានអំណាចផ្តល់អត្ថន័យឲ្យពួកវា។ សូមចាំថាអ្នកមានអំណាចក្នុងការជ្រើសរើសគំ​និតថ្មី និង​សកម្មភាពថ្មី។

២) «អ្វីដែលអ្នកផ្តោតអ្នកកាន់តែរីកចម្រើន។ នៅពេលអ្នកផ្តោតលើភាពល្អនៅក្នុងជីវិត នោះអ្នកនឹងបង្កើតវាកាន់តែច្រើន»។

- លោកស្រី Oprah Winfrey

លោស្រី Oprah Winfrey ចង់បង្ហាញអ្នករាល់គ្នាអំពីការដឹងគុណ។ លោកស្រីបានរៀបចំកម្មវិធីរាប់មិនអស់អំពីអំណាចនៃការដឹងគុណទាំងនៅក្នុងកម្មវិធីទូរស្សន៍របស់លោកស្រី និងនៅលើបណ្តាញទំនាក់សង្គមផ្ទាល់ខ្លួនរបស់នាង។ រក្សាការដឹងគុណសូម្បីតែពេលមានទុក្ខលំបាក បង្កើនកម្លាំងចិត្ត និងភាពធន់របស់យើង។

៣) «គ្មានអំណាចខាងក្រៅពីណាដែលខ្លាំងជាងអំណាចខាងក្នុងរបស់អ្នកនោះទេ»។ លោក Bob Proctor

លោក Bob Proctor ជាអ្នកនិពន្ធនិងជាវាគ្មិនល្បីឈ្មោះម្នាក់ តែងតែនិយាយរឿងផ្ទាល់ខ្លួនរបស់លោកនៅក្នុងសិក្ខាសាលារបស់លោក។ កាលពីអាយុ ២៦ ឆ្នាំ​គាត់បានមានបញ្ហាជាមួយការសិក្សាអប់រំនៅវិទ្យាល័យ រយៈពេលតែ ២ខែប៉ុណ្ណោះអ្វីៗហាក់ប្រសើរឡើងសម្រាប់គាត់ក្រោយពេលមានអ្នកណែនាំឲ្យគាត់ទៅទិញសៀវភៅ “Think and Grow Rich” ដែលនិពន្ធដោយលោក ណាប៉ូលេអុង។

ក្នុងរយៈពេល ៥០+ ឆ្នាំចុងក្រោយនេះគាត់មិនដែលឈប់សិក្សា អានសៀវភៅនោះទេ ហើយគាត់បានក្លាយជាអ្នកនិយាយដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោក និងជាមេដឹកនាំដ៏ឆ្នើមម្នាក់នៅក្នុងឧស្សាហកម្មអភិវឌ្ឍន៍ខ្លួន។ រឿងរ៉ាវរបស់គាត់គឺជាការរំលឹកដ៏អស្ចារ្យ ថាប្រសិនបើអ្នកជឿលើវា នោះអ្នកនឹងអាចសម្រេចវាបាន ប៉ុន្តែមិនត្រូវឈប់សិក្សាពីវាទេ។

៤) «កំចាត់សេចក្ដីភ័យខ្លាចរបស់អ្នកដោយប្រើនំស័ងវិច»។

លោកស្រី Jen Sincero

ការផ្តល់ភាពភ័យខ្លាចដល់អ្នកតែងតែជាជម្រើសមួយ។ សម្រេចចិត្តថាមិនដើរត្រឡប់ក្រោយនៅពេលប្រឈមមុខនឹងវា ទោះបីយើងមើលឃើញការភ័យខ្លាចក្នុងភ្នែក សូមកុំអនុញ្ញាញឲ្យវាបញ្ឈប់យើងក្នុងការខិតខំរបស់យើង។ ជីវិតគឺជាជម្រើសមួយ។ ជ្រើសរើសសេចក្តីស្រឡាញ់ និងជំនឿលើការភ័យខ្លាច។

៥) «ការសង្ស័យគឺជាភ្នំ ហើយសកម្មភាពរបស់អ្នកនឹងកម្ចាត់ពួកវាចេញ»។ លោកMel Robbins

អ្នកនិពន្ធ Mel Robbins បង្រៀនយើងឲ្យចាត់វិធានការភ្លាមៗ។ ភាគច្រើនដូចជាការភ័យខ្លាច ការសង្ស័យកើតឡើងនៅពេលដែលអ្នកមានភាពមិនប្រាកដប្រជា។ នៅក្នុងសៀវភៅដ៏អស្ចារ្យរបស់នាងដែលមានចំណងជើងថា “វិធាន ៥ វិនាទី” នាងរំលឹកយើងថានៅពេលដែលអ្នកមានសភាវគតិធ្វើសកម្មភាពត្រូវរាប់ថយក្រោយពីប្រាំទៅមួយហើយធ្វើសកម្មភាពលើគោលដៅរបស់អ្នក។

៦)​ «អ្នកអាចគិតដោយឯករាជ្យពីកាលៈទេសៈហើយមើលពីជីវិតរបស់អ្នកចាប់ផ្តើមផ្លាស់ប្តូរ»។ Michael Bernard Beckwith

Michael Bernard Beckwith ជាស្ថាបនិក និងជាប្រធានផ្នែកខាងវិញ្ញាណនៃមជ្ឈមណ្ឌលខាងវិញ្ញាណអន្តរជាតិអាហ្គីប (The Agape International Spiritual Center) ផ្តល់អំណាចឲ្យយើងគិតហួសពីកាលៈទេសៈរបស់យើង។ គាត់បង្រៀនថាអ្នកអាចយករំញ័រនៅជុំវិញអ្នក ឬអ្នកអាចផ្តល់រំញ័រនិងនាំថាមពលផ្ទាល់ខ្លួនចូលក្នុងការគិត។ ធ្វើឲ្យយើងមើលខ្លួនអ្នកនៅផ្នែកម្ខាងទៀតនៃកាលៈទេសៈដែលអ្នកនៅពេលនេះ។

អនុញ្ញាតឲ្យខ្លួនអ្នកមានថាមពលក្លាយជាអ្វីដែលអ្នកចង់ ហើយដឹងថាកន្លែងដែលអ្នកមាននៅក្នុងជីវិតរបស់អ្នកឥឡូវនេះមិនមែនជាកន្លែងដែលអ្នកនឹងនៅទេ។ អ្នកអាចឆ្លងកាត់អ្វីៗទាំងអស់អ្នកគ្រាន់តែត្រូវចាំថាជឿលើខ្លួនឯង និងអំណាចនៅក្នុងខ្លួនអ្នក។

ដោយ៖ Anthony

X
5s