ទម្លាប់ប្រចាំថ្ងៃ ៨យ៉ាងអ្នកគួរធ្វើដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នក​



កត្តាកំណត់នៃភាពជោគជ័យឬបរាជ័យគឺអាស្រ័យធំធេងទៅលើសុខភាពផ្លូវចិត្តរបស់អ្នក។ ដើម្បីឲ្យផលិតភាពការងារល្អប្រសើរ និងប្រសិទ្ធភាព អ្នកត្រូវមានការតាំងចិត្ត ការប្រឹងប្រែង និងវិន័យ។ អ្នកត្រូវធ្វើការអស់ពីកម្លាំងចិត្ត កម្លាំងកាយ នៅក្នុងស្ថានភាពពិបាក ឆ្លងឱបសគ្គគ្រប់បែបយ៉ាង។ មនុស្សដែលមានផ្លូវចិត្តរឹងមាំដែលចង់បានភាពរឹងពឹង ភាពអង់អាច ភាពក្លាហានដើរទៅមុខ។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៨ យ៉ាងដែលអ្នកអាចពង្រឹងផ្លូវចិត្តរបស់អ្នកឲ្យខ្លាំងក្លា៖

១) ដាក់ចិត្តរៀនសូត្រ
អ្នកកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យា ប៉ុន្តែមានមនុស្សមិនច្រើនទេដែលស្វះស្វែងរៀនសូត្រអ្វីដែលថ្មី ដើម្បីដើរតាមសង្គមមួយនេះ។ មនុស្សមានផ្លូវចិត្តរឹងមាំមានការប្រឹងប្រែងរៀនសូត្រជាទម្លាប់ មិនថាបច្ចេកវិទ្យា ឬអ្វីដែលទាក់ទងនឹងអាជីវការងាររបស់ពួកគេនោះទេ។ អ្នកត្រូវដឹងថាការរៀនសូត្រគឺជាការអភិវឌ្ឍខ្លួន ដើម្បីប្រកួតប្រជែងក្នុងពិភពលោក។ បើអ្នកខ្សោយ នោះមិនអាចប្រកួតជាមួយគេបានទេ។

២) រៀនបន្សាំខ្លួន
ការផ្លាស់ប្ដូរគឺជារឿងដែលជៀសមុនផុតក្នុងជីវិតរបស់អ្នក។ អ្នកត្រូវរៀនដោះស្រាយបញ្ហាគ្រប់ពេល ពីព្រោះគ្មានអ្វីមួយនៅជាអមតៈនោះទេ។ អ្នកត្រូវមានសុខភាពផ្លូវចិត្តរឹងមាំដើម្បីសម្រប និងបត់បែនតាមកាលះទេសះ។ រៀនបន្សាំខ្លួនតាមរយៈការផ្លាស់ប្ដូរ ដើម្បីភាពរីកចម្រើន។

៣) រៀនផ្ដល់ឲ្យ
លោក Adam Grant សាស្រ្តាចារ្យនិងអ្នកនិពន្ធសៀវភៅ Give and Take មានជំនឿថាការផ្ដល់ឲ្យគឺជាផ្នែកមួយដ៏សំខាន់ដើម្បីកសាងភាពជោគជ័យ។ ការផ្ដល់ឲ្យគឺទាមទារឲ្យមានភាពរឹងមាំ ឬដើម្បីដើរជាមួយនរណាម្នាក់បានរែងឆ្ងាយ។ ការផ្ដល់ឲ្យអាចមិនផ្ដល់ប្រយោជន៍ដល់អ្នកភ្លាមៗ ប៉ុន្តែប្រហែលក្នុងពេលណាមួយឬចំណុចណាមួយ។ នេះធ្វើឲ្យអ្នករៀនបើកចិត្ត មានភាពរឹងមាំផ្លូវចិត្ត។

៤) រៀនគិតឲ្យខុសគេ
មនុស្សដែលមានភាពច្នៃប្រឌិត តាមរយៈការគិតដែលខុសពីគេ គិតចេញពីប្រអប់ដើម្បីសម្រេចគោលដៅរបស់។ ការមិនហ៊ានគិត មិនហ៊ានធ្វើអ្វីដែលពិបាកនោះគ្មានថ្ងៃរីកចម្រើននោះឡើយ។ ដូចនេះ ដើម្បីភាពរឹងមាំផ្លូវចិត្តអ្នកត្រូវមានភាពក្លាហានធ្វើអ្វីថ្មី អ្វីដែលមានភាពច្នៃប្រឌិត កុំចម្លងអ្នកដទៃ។ 

៥) ជឿជាក់
ប្រសិនបើអ្នកមិនជឿជាក់លើខ្លួនអ្នក តើនរណាគេហ៊ានជឿជាក់លើអ្នក? មិនមែនសម្ដីអ្នកដទៃនិយាយអំពីអ្នកនោះទេ ប៉ុន្តែវាជាអ្វីដែលអ្នកត្រូវនិយាយចំពោះខ្លួនអ្នក។ ការជឿជាក់លើខ្លួនឯងគឺជាធាតុផ្សំធំខ្លាំងបំផុតជួយអ្នកមានភាពរឹងមាំផ្លូវចិត្ត។ 

៦) ទំនួលខុសត្រូវ
ជោគជ័យឬបរាជ័យគឺជាកំហុសរបស់អ្នក។ កុំរៀនទម្លាក់កំហុសរបស់អ្នកទៅលើអ្នកដទៃ ឬអ្វីដែលនៅក្រៅខ្លួនរបស់អ្នក។ ជាជាងបន្ទោសអ្នកដទៃ អ្នកគួរទទួលយកកំហុសឆ្គង មានទំនួលខុសត្រូវលើអ្វីដែលអ្នកប្រឈមមុខ។ ខុសក៏ទទួល ត្រូវក៏ទទួល។ 

៧) មានការភ្ងាក់រលឹក
ការសួរសំនួរត្រឹមត្រូវ នឹងទទួលបានចម្លើយត្រឹមត្រូវ។ អ្នកត្រូវមានភាពរឹងមាំផ្លូវអារម្មណ៍ ភាពរឹងមាំ និងភាពអន់ខ្សោយរបស់អ្នក។ ការភ្ងាក់រលឹកគឺជាភាពរឹងមាំផ្លូវអារម្មណ៍ដែលអ្នកត្រូវមាន។ ការភ្ងាក់រលឹកក្នុងខ្លួនប្រៀបដូចមានអ្នកចាំដាស់ ចាំប្រាប់អ្នក ហើយអ្នកជាអ្នកកែប្រែ រៀនសូត្របន្ថែម។

៨) គ្រប់គ្រងអារម្មណ៍
ក្នុងសម័យនេះ បច្ចេកវិទ្យាទាញអារម្មណ៍អ្នកមិនឲ្យអ្នកអាចធ្វើអ្វីបាន។ អ្នកត្រូវមានការទប់អារម្មណ៍ ត្រូវរៀនគ្រប់គ្រងអាម្មណ៍កុំឲ្យវត្ថុខាងក្រៅរំខានមិនឲ្យអ្នកបំពេញកិច្ចការដើម្បីសម្រេចគោលដៅរបស់អ្នក។ ដូចនេះ រៀនផ្ចង់អារម្មណ៍ដើម្បីភាពរឹងមាំផ្លូវដចិត្តដើម្បីអនាគតអ្នក៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ success

 

X
5s