តើមានវិធីសាស្រ្តយ៉ាងណាខ្លះ? ជួយអ្នកឲ្យរីករាយជាមួយជិវិតប្រចាំថ្ងៃ​



បំណងប្រាថ្នារបស់មនុស្សទូទាំងសកលលោកនោះគឺសុភមង្គល។ ហើយមនុស្សជាច្រើនទទួលបានវាតាមរបៀប ឬទម្រង់លក្ខណៈណាមួយរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយមិនមែនមនុស្សគ្រប់រូបសុទ្ធតែដឹងពីររបៀបដើម្បីទទួលបានវានោះទេ។ ជាអកុសលមនុស្សមួយចំនួនធំគិតថាឲ្យតែមានទ្រព្យសម្បត្តិគឺបានពួកគេមានសុភមង្គលហើយ យើងដឹងថាបើមិនមានទ្រព្យទាំងនោះទេជីវិតយើងក៏ធ្វើអ្វីមិនចេញដែរ។ តែគ្រប់យ៉ាងវាមិនដូចអ្វីដែលអ្នកគិតនោះទេ យើងទទួលស្គាល់ថាទ្រព្យសម្បត្តិអាចធ្វើឲ្យយើងមានសុភមង្គលបានតែមួយពេលៗតែប៉ុណ្ណោះ។

វាអាចស្រដៀងទៅនឹងពេលទិញរថយន្តថ្មី ឬសម្លៀកបំពាក់ថ្មីដំបូង ពេលនោះអ្នកពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាននោះទេ ក្រោយពេលបន្តិចម្តងៗអ្នកចាំផ្តើមមានអារម្មណ៍ថាណាយចិត្តនឹងរបស់ទាំងអស់នោះប៉ុន្តែមិនមែនទាំងស្រុងនោះទេ។ ដូច្នេះនៅលើលោកនេះមិនមានថ្នាំវេទមន្តណាជួយអ្នកឲ្យរីករាយរាល់ថ្ងៃនោះទេ វាអាស្រ័យលើខ្លួនអ្នកផ្ទាល់តែម្តង។

ដូច្នេះអត្ថបទខាងក្រោមនេះជាវិធីទាំង ៥យ៉ាងដើម្បីធ្វើឲ្យជីវិតអ្នកហាក់ដូចជារីករាយគ្រប់ពេល និងជារៀងរាល់ថ្ងៃ៖

១) អនុវត្តការចង់ចាំ

អនុវត្តការចង់ចាំជាប្រចាំថ្ងៃរបស់អ្នកដូចជាពេលព្រឹក អ្នកត្រូវក្រោកម៉ោង ៥ ដើម្បីហាត់ប្រាណ សមាធិ ឬធ្វើអ្វីក៏ដោយដែលត្រូវធ្វើដើម្បីឲ្យខ្លួនអ្នកស្ថិតក្នុងភាពរស់រវើកខ្ពស់។ នេះអាចនិយាយបានថាជាទម្លាប់ អូរមែនហើយ...ជាទម្លាប់ដែលត្រូវការចង់ចាំជារៀងរាល់ថ្ងៃមិនអាចខ្លះបានប្រសិនអ្នកចង់បានភាពអារម្មណ៍ពោរពេញដោយភាពរីករាយ។

២) ការដឹ​ងគុណ

ការដឹងគុណគឺជាវិធីនៃការរស់នៅដែលផ្តោតលើការមើលឃើញល្អ មិនថាស្ថានភាពយ៉ាងណាក៏ដោយ។ ជាការពិតណាស់វាអាចពិបាកក្នុងការដឹងគុណនៅពេលដែលអ្នកឆ្លងកាត់គ្រាលំបាកក្នុងជីវិត។ ការស្រាវជ្រាវបង្ហាញថាការដឹងគុណមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសុភមង្គលកាន់តែច្រើន។ ការដឹងគុណជួយមនុស្សឲ្យមានអារម្មណ៍វិជ្ជមានកាន់តែច្រើន ធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត​ និងដោះស្រាយរាល់ភាពមិនអនុគ្រោះ។ វិធីនេះចំណាយពេលតែពីរបីនាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ក៏អាចជាថាមពលផ្លាស់ប្តូរជីវិតរបស់អ្នកបានដែរ។

៣) ផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយអ្នកដទៃ

សព្វថ្ងៃនេះយើងគ្រប់គ្នាសុទ្ធតែមានប្រទេស ឬជាតិសាសន៍រៀងៗខ្លួន អាចនិយាយបានថាកុលសម្ព័ន្ធ។ ទាំងអស់នោះរួមមានក្រុមគ្រួសារ មិត្តភក្តិ ឬអ្នករួមការងារជាមួយ បើផ្អែកតាមការស្រាវជ្រាវបានបង្ហាញថាមនុស្សណាដែលបានផ្សារភ្ជាប់នឹងអ្នកដទៃ មានកម្រិតនៃការធុញថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តទាប ការគោរពខ្លួនឯងខ្ពស់ និងការយល់ចិត្តកាន់តែខ្លាំងចំពោះអ្នកដទៃ។ ដូច្នេះមនុស្សដែលនៅជិតអ្នកក៏សំខាន់ដែរថាពួកគេជាមនុស្សបែបណាខ្លះតាមតែអ្នកបានដឹងព្រោះវានឹងជះឥទ្ធិពលធំធេងណាស់ដល់ខ្លួនអ្នក ទាំងវិជ្ជមាន និងអវិជ្ជមាន។

៤) ភ្ជាប់ទៅនឹងភាពវាងវៃនៃរាងកាយរបស់អ្នក

មានមនុស្សជាច្រើនមិនដឹងទេថាការភ្ជាប់ជាមួយភាពវាងវៃនៃរាងកាយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរីករាយរបស់អ្នកផងដែរ ដែលជាការភ្ជាប់ទំនាក់ទំនងសម្ងាត់បំផុតក្នុងរាងកាយ។ ហើយតាមរយៈភា្ជប់ទំនាក់ទំនងនេះរួមមាន ការរាំ ស្តាប់ Yoga ឬក៏ពោះវៀនជាព្រោះមានតែយើងទេដែលដឹងច្បាស់ថាអាហារបែបណាខ្លះគួរពិសារ។

៥) កុំយកពេលវេលារបស់អ្នកទៅកើតទុក្ខ

ជីវិតយើងម្នាក់ៗខ្លីខ្លាំងណាស់ប្រសិនបើមួយថ្ងៃៗអ្នកចំណាយពេលព្រួយបារម្ភ ទុក្ខសោក វាមិនបានជួយចម្រើនអ្វីដល់ជីវិតរបស់អ្នកទេ មិនត្រឹមតែប៉ុណ្ណឹងទេវាបង្កើតភាពមិនស្រួលនៅក្នុងខ្លួនអ្នកទៀតផង។ ក្នុងវ័យកុមារភាពយើងត្រូវបានលើកទឹកចិត្តឲ្យលេង និងមានសេរីភាព។ ទោះយ៉ាងណាក៏ដោយមនុស្សជាច្រើនបាត់បង់រឿងទាំងអស់នេះនៅពេលពួកគេធំពេញវ័យ។ កើតចាស់ឈឺស្លាប់ជារឿងធម្មតារបស់ភាវៈមានជីវិត និងទុក្ខ មានព្រួយ ដែលគ្មាននរណាអាចជៀសផុតបាន បើអ្នកគិតថាធ្វើរឿងទាំងអស់នេះចម្រើនបញ្ញាចូលអ្នកបន្តធ្វើវាបែបនេះចុះ។

ដោយ៖ Anthony

X
5s