សម្តេចតេជោ បានយល់ព្រមក្នុងការពន្យាពេលបើកសាលាឡើងវិញ ដើម្បីទប់ស្កាត់ជំងឺកូវិដ១៩​



សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមបញ្ហាក្នុងការពន្យាពេលបើកសាលាឡើងវិញ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវិដ១៩ នៅក្នុងសហគមន៍។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្តីគណៈរដ្ឋមន្ត្រី។ 

សម្តេចតេជោបានថ្លែងថា៖ « ការស្នើរណាមួយទាក់ទងនៃការបើសាលារៀន គឺមិនគួរត្រូវប្រញាប់ប្រ ញាល់ក្នុងការធ្វើនោះទេ។ ខ្ញុំបានយល់ព្រមបញ្ហានេះជាមួយ ឯកឧត្តម ហង់  ជួន ណារ៉ុន ដើម្បីពន្យានៃការបើកសាលា»។

សម្តេចបានបន្ថែមថា ប្រសិនជាមានការចម្លងជំងឺនៅក្នុងសាលា វាស្មើរនឹងការឆ្លងចូលសហគន៍ដែរ ហើយនឹងងាយរងគ្រោះបំផុត

ជាមួយគ្នាដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមានរលកនៃការរីករាលជំងឺកូវីដ១៩នេះ កើតមានជាថ្មី។  

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើលិខិតគោរពជូនសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយនៅក្នុងខិតនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហុងជួនណារ៉ុង យល់ឃើញថាគ្រឹះស្ថានសិក្សាគ្រប់ប្រភេទប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាពនៃជីវិតកូវិដ ១៩ កុំឱ្យមានការឆ្លងក្នុងសហគមន៍ជាពិសេស និងការឆ្លងរលកទី ២។  

នៅក្នុងលិខិនោះ ឯកឧត្តម ហុង ជួនណារ៉ុន បានបន្ថែមថា យើងមិនគួរមិនគួរប្រថុយប្រថានខ្លាំងពេកឡើយ កំហុសមួយនៃប្រទេសសឹង្ហបុរី គឺការបណ្តោយឱ្យជំងឺនេះឆ្លងចូលសាលារៀន និងអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឱ្យសភាពការណ៍គ្របគ្រងលែងបាន។ យើងគួររងចាំមើលសភាពការណ៍វិវន្តបន្តទៀត ហើយសម្រេចចិត្តបើកសាលារៀននៅចុងឆ្នាំ២០២០ ក៏មិនយឺតពេកដែរ៕

ដោយ៖ វីរៈ

X
5s