កូវីដ១៩មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនោះទេ ប៉ុន្តែនឹងជះឥទ្ធិពលដល់រឿងទាំង ៥ នេះផងដែរ​



ផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ទៅលើពិភពលោកប្រហែលជាច្រើនលើសអ្វីដែលអ្នកគិតទៅទៀត ដោយវាមិនត្រឹមតែប៉ះពាល់ទៅដល់សេដ្ឋកិច្ចប្រទេស និងប្រជាជននោះទេ។ កូវីដ១៩ប៉ះពាល់ទៅដល់ស្ទើគ្រប់ទម្រង់ទាំងរួមទាំងធម្មជាតិ អាកាសធាតុ ផងដែរ។ ខាងក្រោមនេះគឺជារឿងទាំង ៥យ៉ាងដែលកូវីដ១៩កំពុងជះឥទ្ធិពលអវិជ្ជមានលើ៖

១) ភាពអត់អាហារ
កូវីដ១៩ធ្វើឲ្យសហគមទន់ខ្សោយក្នុងពិភពលោកមួយចំនួនកំពុងប្រឈមមុខនឹងវិបត្តិភាពអត់ឃ្លាន នេះបើយោងតាមអង្គការកសិកម្មនិងចំណីអាហារ (Food and Agriculture Organization) របស់អង្គការសហប្រជាជាតិ (United Nations)។ 

ប្រទេសចំនួន ៥៥ មានប្រជាជនកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារដែលត្រូវការជំនួយចំណីអាហារនិងជីវជាតិបន្ទាន់ ដោយពួកគេអាចនឹងប្រឈមនឹងតុល្យភាពនៃរបស់ផ្ទុយគ្នារវាងការសង្គ្រោះជីវិត ជីវភាពរស់នៅ និងការជួយសង្រ្គោះជីវិតប្រជាជនក្នុងស្ថានភាពកូវីដ១៩ពីការអត់ឃ្លាន នេះបើយោងតាម របាយការណ៍សកលស្ដីអំពីវិបត្តិចំណីអាហារ២០២០ (Global Report on Food Crises 2020)។ 

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា៖ «ចំនួនមនុស្សកំពុងប្រយុទ្ធប្រឆាំងនឹងការអត់ឃ្លាន និងកង្វះជីវជាតិកំពុងកើនឡើង។ ហើយបញ្ហានេះក្នុងវិបត្តកូវីដ១៩អាចនឹងធ្វើឲ្យប្រជាជនជាច្រើនគ្រួសារនិងសហគមន៍ផ្សេងៗក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ»។

២) អាកាសធាតុ
ចាប់តាំងពីការផ្ទុះវីរុសកូវីដ១៩មក ការដោះស្រាយបញ្ហាអាកាសធាតុត្រូវបានផ្អាក ប៉ុន្តែបញ្ហានេះមិនបាត់ទៅណាឡើយ។

បើទោះបីមានការកាត់បន្ថយការបំផុលបរិយាកាស និងការកាត់បន្ថយផលផ្ទះកញ្ចក់ដោយសារការបិទមិនឲ្យដើរហើរក្នុងទីក្រុងមួយចំនួនក៏ដោយ គម្រោងជាក់លាក់មួយចំនួនដែលត្រូវធ្វើឡើងត្រូវបានទុកចោល។ ក្នុងទីក្រុងញូយ៉ក កម្រិតកាបូនម៉ូណូអុកសាយ មានការធ្លាក់ចុះក្នុងកម្រិតពាក់កណ្ដាលក្នុងខែមីនាក្នុងប្រទេសចិន និងការបំពុលបរិយាកាសធ្លាក់ចុះ២៥ភាគរយ។ 

៣) ការអត់ការងារធ្វើ
សេដ្ឋកិច្ចសកលនឹងធ្លាក់ចុះ៣ភាគរយក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះខ្លាំងជាងវិបត្តហិរញ្ញវត្ថុឆ្នាំ ២០០៨- ២០០៩ នេះយោងតាម មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ការធ្លាក់ចុះធ្វើឲ្យអត្រាអត់ការងារធ្វើនឹងមានការកើនឡើង ១០,៤ភាគរយក្នុងឆ្នាំនេះ កើនពី៣,៧ភាគរយក្នុងឆ្នាំ ២០១៩។

យោងតាមអង្គការពលកម្មពិភពលោក (ILO) មនុស្សជាង២ពាន់លាននាក់ទូទាំងពិភពលោកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺកំពុងប្រឈមខ្លាំងជាងគេ។ 

ក្នុងរបាយការណ៍មួយអង្គការនេះបានសរសេរថា «អ្នកទាំងនោះមិនទទួលបានសេវាថែទាំសុខភាព គ្មានប្រាក់ចំណូលឧបត្ថម្ភក្នុងករណីឈឺនិងបិទទីក្រុង និងភាគច្រើនមិនអាចធ្វើពីផ្ទះបាន។ ការស្នាក់នៅផ្ទះ មានន័យថាបាត់បង់ការងារ គ្មានប្រាក់ចំណូល គ្មានអ្វីបរិភោគ»។

ILO បានបញ្ជាក់ទៀតថា ប្រាក់ចំណូលដែលបាត់បង់ត្រូវបានទស្សទាយថាធ្លាក់ចុះប្រមាណ ៦០ភាគរយក្នុងរយៈពេលមួយខែដំបូងនៃវិបត្តិកូរ៉ូណា។

៤) កម្មវិធីវ៉ាក់សាំង
កម្មវិធីវ៉ាក់សាំងជំងឺកញ្ច្រិល និងជំងឺ polio ជាដើមត្រូវបានពន្យាកំឡុងការផ្ទុះជំងឺកូវីដ១៩។ 

អ្នកវិទ្យាសាស្រ្តនៃសាលាវិជ្ជសាស្រ្តត្រូពិកនិងអនាម័យឡុងដ៏ (London School of Hygiene and Tropical Medicine) បានធ្វើការព្យារកណ៍ថាការចាក់វ៉ាក់សាំងក្នុងទ្វីបអាហ្រ្វិកអាចនឹងជួយសង្គ្រោះជីវិតកុមារ ២៩ ទៅ ៣៧នាក់។

សាលានេះបានលើកឡើងថា៖ «ការមិនបានចាក់វ៉ាក់សាំងអាចនឹងធ្វើឲ្យកុមារស្លាប់ដោយសារជំងឺមួយចំនួននេះដូចនជា កញ្ច្រិល ខាន់លឿង ក្អកមាន់ រលាកស្រោមខួរ ជំងឺរលាកសួត (pneumonia) រាគរូសជាដើម»។ 

កាលដើមខែមីនា អង្គការសុខភាពពិភបលោក (WHO) បានចេញការណែនាំក្នុងការជួយប្រទេសផ្សេងៗក្នុងការរក្សាការចាក់វ៉ាក់សាំង ប៉ុន្តែក៏បានណែនាំឲ្យមានការផ្អាកយុទ្ធនាការណ៍វ៉ាក់សាំងជាច្រើនផងដែរ។

៥) ការមានផ្ទៃពោះ
អង្គការសហប្រជាជាតិ (UN) បានព្រមានថាការខ្វះការរៀបចំផែនការគ្រួសារ ក្នុងកំឡុងការបិទទីក្រុងនិងការមិនអាចទទួលបានសេវាកម្មសុខភាព អាចនឹងបង្កឲ្យការមានផ្ទៃពោះដោយចៃដន្យ ៧ លាននាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ 

ប្រសិនបើសេវាសុខាភិបាលនៅតែបិទ និងការបិទទីក្រុងនៅតែបន្តក្នុងរយៈពេល៦ខែទៀត មនុស្ស៤៧លាននាក់អាចនឹងមិនអាចទទួលបានការពន្យាកំណើត យោងតាមការវិភាគរបស់ UN Population Fund និង UNFPA។

មិនត្រឹមបញ្ហាមានផ្ទៃពោះដោយចែដ្យននោះទេ របាយការណ៍នេះក៏បានព្យាករណ៍ដែលថាអំពើហិង្សាក្នុងគ្រួសារ ការរៀបការនៅវ័យក្មេង (child marriage) ជាដើម ដោយការការបិទទីក្រុងដោយសារកូវីដ១៩៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ WEF

X
5s