រឿងទាំង ១៣ ដែលអ្នកបានជួបក្នុងវ័យ ២០ឆ្នាំ ហើយមេរៀនសម្រាប់រៀនសូត្រដ៏ល្អទៅអនាគត!
ជីវិតរបស់យើងម្នាក់ៗមានផ្លូវជីវិតផ្សេងៗគ្នា និងមានរឿងរ៉ាវដែលកើតឡើងផ្សេងៗគ្នា។ ដំណើរជីវិតមនុស្សម្នាក់មិនងាយស្រួលនោះទេ ត្រូវពុះពារ ហែលឆ្លង ឧបសគ្គ រាប់មិនអស់។
- កុំចំណាយពេលវេលា និងអារម្មណ៍របស់អ្នកទៅនរណាម្នាក់ដែលមិនមានអារម្មណ៍អ្វីសោះលើអ្នក៖ ពីព្រោះពួកគេនឹងមិនដែលឃើញសក្តានុពល និងតម្លៃពិតប្រាកដរបស់អ្នកឡើយ។ អ្នកអាចដឹងពីវាតាមរយៈកាយវិការរបស់ពួកគេ វិធីដែលពួកគេនិយាយ និងតាមរយៈក្រសែដែលអ្នកមើលទៅពួកគេ។
- ផ្តល់អាទិភាពដល់ខ្លួនឯងគឺមិនអីទេ៖ ស្វែងរកសុភមង្គលរបស់អ្នកមិនអីទេ។ ការស្រឡាញ់ខ្លួនឯងមុនពេលដែលអ្នកដទៃមកស្រឡាញ់អ្នក វាមិនធ្វើឲ្យអ្នកក្លាយជាមនុស្សអាត្មានិយមទេ។ ព្រោះថាមានតែខ្លួនអ្នកប៉ុណ្ណោះដែលធ្វើឲ្យខ្លួនឯងសប្បាយរីករាយ និងមានអារម្មណ៍ថាស្រឡាញ់។
- អ្នកត្រូវដឹងថាពេលណាដែលអ្នកត្រូវចាកចេញពីទំនាក់ទំនង៖ កុំទ្រាំនូវជាមួយហតុផលខុស។ មនុស្សភាគច្រើនមានការភ័យខ្លាចក្នុងការចាប់ផ្តើមម្តងទៀត ដោយសារការចងចាំ និងសេចក្តីស្មោះត្រង់ពេកក្នុងពេលចាប់ផ្តើមដំបូង។
- ទទួលយកកំហុស និងបរាជ័យក្នុងជីវិត៖ វាមិនមែនជាការងារងាយស្រួលទេ ប៉ុន្តែអ្នកត្រូវធ្វើវា។ ព្រោះវានាំមកនូវឱកាសសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន ហើយធ្វើឲ្យអ្នកប្តេជ្ញាចិត្តតស៊ូ និងខិតខំបន្ថែមទៀត។ វាតែងតែមាន “បរាជ័យទៅមុខ” ជានិច្ច។ វាមិនអីទេក្នុងការបរាជ័យប៉ុន្តែអ្នកត្រូវតែរៀនពីពួកវា។ សារភាពចំពោះខ្លួនអ្នកថាអ្នកបានបរាជ័យនៅអ្វីមួយ បន្ទាប់មកប្រមូលផ្តុំការរៀន និងបទពិសោធន៍ពីវា។ ប្រើភាពបរាជ័យរបស់អ្នកជានិច្ចជាឥន្ធនៈសម្រាប់ការលូតលាស់របស់អ្នក។
- នៅពេលអ្នកកាន់តែចាស់ អ្នកនឹងពេញចិត្តក្នុងការស្តាប់ភាពស្ងៀមស្ងាត់ និងក្លិនសៀវភៅ ជាមួយនឹងកាហ្វេបន្តិចម្តងៗ។ ហើយប្រាកដណាស់អ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយពួកគេ។
- ស្នេហាគឺជាទង្វើនៃការវិនិយោគពេលវេលា និងការយកចិត្តទុកដាក់៖ វាមិនមែនជាអ្វីដែលកើតឡើងចំពោះនរណាម្នាក់ ឬអ្វីមួយដែលអ្នកកំពុងស្ថិតនៅ។ វាវិវត្តន៍តាមពេលវេលា វាមិនមានរឿងមន្តអាគម ឬរឿងនិទានពាក់ព័ន្ធទេ វានិយាយអំពីជម្រើស និងការប្តេជ្ញាចិត្ត។ វាជាការសម្រេចចិត្តដែលនរណាម្នាក់ត្រូវធ្វើរហូតដល់វាក្លាយជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃ។ ប៉ុន្តែដូចជាអ្វីៗផ្សេងទៀតវាមិនធានាថានឹងទទួលបានមកវិញនោះទេ។ ដោយសារតែអ្នកស្រឡាញ់ពួកគេ តែមិនមែនមានន័យថាពួកគេនឹងស្រឡាញ់អ្នកវិញទេ។
- អ្នកអាចស្រឡាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ ប៉ុន្តែអ្នកមិនអាចស្រឡាញ់ពួកគេបានដូចគ្នានោះទេ៖ អ្នកណាម្នាក់ដែលមានទម្ងន់នៅក្នុងបេះដូងរបស់អ្នកជានិច្ច។ ប្រសិនបើអ្នកនិយាយអំពីអ្វីដែលត្រូវ និងខុស។ ជាការពិតវាពិតជាខុស។ អ្នកមានសមត្ថភាពស្រឡាញ់មនុស្សគ្រប់គ្នា ប៉ុនែ្តវាមិនមែនមានន័យថាអ្នកគួរតែធ្វើនោះទេ។ ស្មោះត្រង់ និងបេជ្ញាចិត្តចំពោះមនុស្សតែម្នាក់។
- ការរៀនសូត្រសំខាន់ៗមួយចំនួននៅក្នុងជីវិត នឹងកើតឡើងដោយការភ្ញាក់ផ្អើល ឬក៏ព្យុះ៖ ខណៈពេលដែលអ្នកខ្លះនឹងទុកឲ្យអ្នកនៅកន្លែងងងឹត និងគ្មានសង្ឃឹម។ ហើយនៅកន្លែងដែលអ្នកអាចរីកចម្រើនលូតលាស់ រៀនពីរបៀបជឿទុកចិត្ត រឹងមាំ និងខ្លាំងជាងមុន។ វាគ្រាន់តែជាផ្លូវមួយដែលងងឹតគ្មានពន្លឺដើម្បីសាកល្បងថាអ្នកមានអត់ធ្មត់ប៉ុណ្ណា ក្នុងស្វែងរកផ្លូវចេញពីទីនោះ។
- វាមិនអីទេដែលមានមិត្តថ្មីបន្ថែម រីករាយ និងពង្រីកបណ្តាញរបស់អ្នក៖ កុំបន្ថយសក្តានុពល។ ទំនាក់ទំនងដែលមានសុខភាពល្អគួរតែមានពេលវេលាសម្រាប់គ្នាទៅវិញទៅមក និងសម្រាប់ខ្លួនឯង។
- កុំលេស និងបោះបង់ចោល៖ វានឹងមានថ្ងៃណាមួយដែលអាក្រក់បំផុតសម្រាប់អ្នក ប៉ុន្តែអ្វីត្រូវធ្វើនោះគឺបន្តទៅមុនទៀត។ ក្រោកឈរហើយប្រយុទ្ធវារហូតដល់នាទីចុងក្រោយទោះបីអ្នកអស់កម្លាំងក៏ដោយ។ ទោះបីមានពេលខ្លះចិត្តបានប្រាប់អ្នកថាឲ្យបោះបង់ក៏ដោយ ចាត់វាជារឿងដែលសំខាន់អត់ពុំបានដូចជាខ្យល់ដកដង្ហើមរបស់អ្នក។
- បើសិនអ្នកនៅតែបន្តរត់ចោលបញ្ហាបន្តិចបន្តួចនៅថ្ងៃនេះ ថ្ងៃក្រោយអ្នកនឹងរត់ចោលបញ្ហាជាច្រើនទៀតក្នុងជីវិត។
- មនុស្សគ្រប់រូបមាន ២៤ ម៉ោងក្នុងមួយថ្ងៃ៖ តើអ្វីដែលអ្នកបានដឹងពីរបៀបដែលមនុស្សផ្សេងទៀតទទួលជោគជ័យនៅក្នុងជីវិត? ដោយសារតែពួកគេដឹងពីរបៀបប្រើវាប្រកបដោយប្រសិទ្ធភាព។ ពួកគេមិនត្រឹមតែចំណាយពេលវេលាឥតប្រយោជន៍ក្នុងការគេងមួយម៉ោងបន្ថែមនោះទេ ពួកគេគ្រប់គ្រងពេលវេលារបស់ពួកគេយ៉ាងល្អដើម្បីបង្កើនលទ្ធផលពីការខិតខំរបស់ពួកគេ។ ពួកគេមានសកម្មភាពយ៉ាងសកម្ម និងស្វិតស្វាញ។ ពួកគេបានលុបចោលទម្លាប់អាក្រក់ដូចជាចំណាយពេលលើបណ្តាញសង្គមច្រើន មើលភាពយន្ដ និងទូរទស្សន៍ ឬជប់លៀងជាមួយមិត្តភក្តិរាល់យប់។ ប្រាកដណាស់យើងទាំងអស់គ្នាសមនឹងទទួលបានពេលវេលាសម្រាប់ការសប្បាយ ប៉ុន្តែមិនត្រូវចំណាយពេលភាគច្រើនរបស់អ្នកលើវាទេ។ គិតជានិច្ចអំពីផលប៉ះពាល់ដែលអ្នកនឹងបង្កើតនាពេលអនាគតដ៏ខ្លីជាជាងផ្តោតលើពេលវេលាបច្ចុប្បន្ន។ នេះនឹងបង្កើតសន្ទុះសម្រាប់អ្នកធ្វើការប្រកបដោយប្រសិទ្ធភាព និងធ្វើជាម្ចាស់ពេលវេលានៃការគ្រប់គ្រង។
- នៅពេលខ្លះក្នុងជីវិតយើងនឹងជួបប្រទះនូវក្តីស្រលាញ់ដែលមិនចង់បាន ឬត្រូវខូចចិត្ត៖ វាជាអ្វីដែលយើងទាំងអស់គ្នាត្រូវឆ្លងកាត់យ៉ាងហោចណាស់ម្តង។ ក្រោយពីអ្នកអាចក្រោកឈរបានម្តងទៀតហើយ អ្នកនឹងទទួលបានមេរៀនដ៏មានតម្លៃមួយចំនួនដែលអ្នកត្រូវការក្នុងជីវិត។ និងជាមេរៀនសម្រាប់បង្រៀនពេលជួបរឿងបែបនេះម្តងទៀត។
ដោយ៖ Anthoy