COVID-19: WHO ព្រមានពីរោគសញ្ញាចម្លែកមួយកើតមានលើកុមារ និង​ក្មេងជំទង់​



កាលពីថ្ងៃសុក្រទី ១៥ ខែឧសភាឆ្នាំ ២០២០ អង្គការសុខភាពពិភពលោកបានធ្វើសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនិងការវិវត្តកូវីដ ១៩ នៅក្នុងពិភពលោក ហើយក៏បានលើកឡើងពីបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយឈឺរោគសញ្ញាជំងឺរលាកដ៏កម្រមួយទៅលើកុមារនិងក្មេងជំទង់ ដែលបានដាក់ការសង្ស័យថាវាអាចនឹងគិតទាក់ទងជាមួយនឹងកូវីដ ១៩។ 

ស្ថាប័នសុខភាពពិភពលោកបានធ្វើការប្រមូលទិន្នន័យនៅជុំវិញពិភពលោកដើម្បីធ្វើការវិនិច្ឆ័យនិងស្វែងយល់អំពីរោគសញ្ញា ដែលបណ្ដាលឱ្យមានការរលាកនៅសរីរាង្គរោគសញ្ញានេះវាប្រហាក់ប្រហែលទៅនឹងជំងឺ Kawasaki disease អ្នកជំងឺដែលបណ្ដាលឱ្យមានការប៉ះពាល់ទៅដល់កុមារតូចហើយនឹងបង្កជាការរលាកដោយកម្រនៅលើសរសៃឈាម។

ចុចអាន៖ កម្ពុជាជោគជ័យពេញលេញលើការទប់ស្កាត់ជំហានដំបូងជំងឺកូវីដ ១៩​

យោងទៅតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកតាមរយៈទីភ្នាក់ងារព័ត៌មានរ៉យទ័រ Reuters ចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះបានឲ្យដឹងថា រោគសញ្ញាថ្មីមួយដែលគេបានរកឃើញពាក់ព័ន្ធទៅនឹងជំងឺកូវីដ ១៩ ហើយភាគច្រើនកើតមានចំពោះកុមារនិងក្មេងវ័យជំទង់ នោះគឺការឡើងកន្ទួលនៅលើជើង និងអាការៈហើមម្រាមជើងឡើងពណ៌ស្វាយ។

ចុចអាន៖ កូវីដ១៩មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនោះទេ ប៉ុន្តែនឹងជះឥទ្ធិពលដល់រឿងទាំង ៥ នេះផងដែរ​

កុមារនិងក្មេងជំទង់គឺជាក្រុមមនុស្សដែលត្រូវបានគេចាត់ទុកថា ជាអ្នកដែលរងហានិភ័យពីកូវីដ ១៩ ទាប ប៉ុន្តែកាលពីថ្មីៗនេះប្រមាណជា ២% នៃករណីឆ្លងទៅលើកុមារបានបញ្ជាក់ថាលេចចេញនូវអាការៈរលាកថ្មីនេះ ហើយវាត្រូវបានគេរកឃើញនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិកបន្ទាប់ពីសិស្សបានចាប់ផ្ដើមឲ្យមានការវិលត្រឡប់ចូលរៀនជាធម្មតាវិញ។ ទោះបីជាមិនទាន់មានការបញ្ជាក់ពេញលេញថាការរលាកនេះវាជាប់ពាក់ព័ន្ធទាំងស្រុង លើកអាការបង្កទៅជាកូវីដ ១៩ ចំពោះកុមារក្តី ហើយកម្រិតភាគរយដែលរកឃើញដោយមានទាបក៏ពិតមែន ប៉ុន្តែអង្គការសុខភាពពិភពលោកបានធ្វើការអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងអំពាវនាវដល់សេវាសុខភាពទាំងអស់នៅទូទាំងពិភពលោកការចែករំលែកទិន្នន័យអំពីករណីសក្តានុពលនៅអ្វីដែលគេហៅថារោគសញ្ញារលាកពហុប្រព័ន្ធ (multisystem inflammatory syndrome)។ 

ចុចអាន​៖ ១២ ចំណុច​បង្ហាញ​ថា ក្រៅពី​​សួតវីរុស​កូ​វីដ​អាចបំផ្លាញ​ស្ទើរ​គ្រប់​សរី​រាង្គនៃ​រាង​កាយ​របស់​អ្នក​ជំងឺ​

Tedros Adhanom Gherbreyesus ប្រធានអង្គការសុខភាពពិភពលោកបានធ្វើការថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ខ្ញុំបានអំពាវនាវឲ្យគ្រូពេទ្យទាំងអស់នៅទូទាំងពិភពលោកធ្វើការជាមួយនឹងអាជ្ញាធរជាតិរបស់គេ សហការជាមួយអង្គការសុខភាពពិភពលោកនិងមានការប្រុងប្រយ័ត្នពីរោគសញ្ញានេះចំពោះកុមារ។ លោកក៏បានបញ្ជាក់បន្ថែមថា រោគសញ្ញាដែលកើតមានគួរឲ្យកត់សម្គាល់លើកុមាររួមមានដូចជា គ្រាន់ក្តៅ ឡើងកន្ទួលនៅលើស្បែកជាពិសេសជើង សញ្ញានៃការរលាកនៅលើដៃ មាត់ ឬប្រអប់ជើង សម្ពាធឈាមឡើងខ្ពស់ ឬ shock (ជាដំណើរឬស្ថានភាពនៃលំហូរឈាមមិនគ្រប់គ្រាន់ទៅកាន់ជាលិកាឬសរីរាង្គនៃសារពាង្គកាយ) បញ្ហាប្រព័ន្ធរំលាយអាហារ និងភាពមិនប្រក្រតីនៃដំណើរការបេះដូង និងសរសៃឈាម៕

ចុចអាន​៖ ប្រកាសបន្ធូរបន្ថយការរឹតត្បិតសង្គមបានប៉ុន្មានថ្ងៃ អាល្លឺម៉ង់ផ្ទុះករណីឆ្លង Covid ជាចង្កោមយ៉ាងខ្ពស់​

 

X
5s