ប្រទេសចិន៖ សង្ស័យករណីទឹកដោះគោក្លែងក្លាយ បណ្ដាលឲ្យទារក ៥នាក់មានអាការៈហើមក្បាល​



អាជ្ញាធរក្នុងខេត្តហ៊ូណានភាគកណ្ដាលនៃប្រទេសចិន បានបើកការស៊ើបអង្កេតទៅលើហាងលក់ទំនិញដែលលក់ផលិតផលទារកមើលកន្លែង បន្ទាប់ពីរកឃើញថាទារកយ៉ាងតិច ៥ នាក់បានវិវត្តទៅជាសភាពហើមផ្នែកក្បាលរបស់ពួកគេ នឹងត្រូវបានសង្ស័យថាបញ្ហានេះកើតឡើងបន្ទាប់ពីផឹកទឹកដោះគោក្លែងក្លាយដែលដាក់លក់នៅក្នុងហាងនោះ។ 

នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មានចិន South China Morning Post នាព្រឹកថ្ងៃចន្ទទី ១៨ ខែឧសភា ឆ្នាំ ២០២០នេះ។ 

ចុចអាន៖ COVID-19: WHO ព្រមានពីរោគសញ្ញាចម្លែកមួយកើតមានលើកុមារ និង​ក្មេងជំទង់​

ឪពុកម្ដាយទារកទាំង ៥ នាក់បានធ្វើការជូនដំណឹងដល់អាជ្ញាធរដើម្បីត្រួតពិនិត្យហាងលក់ទំនិញមួយនោះ និង ប្រភេទទឹកដោះគោដែលពួកគាត់បានទិញសម្រាប់កូនរបស់គាត់ក្រោយពេលដែលគាត់របស់គាត់ចាប់ផ្ដើមមានបញ្ហាសុខភាព។ ពួកគាត់បានបញ្ជាក់ថាស្ថានភាពជំងឺរបស់កូនគាត់មានដូចជា បញ្ហាស្បែកគឺត្រអក ស្រក់ទម្ងន់យ៉ាងខ្លាំង និងមានការហើមផ្នែកក្បាលរបស់ពួកគេ។ នៅក្នុងរបាយការណ៍នោះមិនបានបញ្ជាក់ទេថាទារកតានោះមានអាយុប៉ុន្មានខ្លះ។ យោងតាមទូរទស្សន៍ហ៊ូណានបានរាយការណ៍ថា ករណីដំបូងបានកើតឡើងកាលពីថ្ងៃចន្ទនៅពេលដែលឪពុកម្ដាយបានទៅហាងដើម្បីទិញទឹកដោះគោសម្រាប់កូនរបស់គាត់ ហើយពួកគាត់បានជ្រើសរើសប្រភេទទឹកដោះគោដែលមានសីលធម៌ធាតុប្រឆាំងនឹងអាឡាក់ហ្ស៊ី ដោយសារកូនត្រូវបានណែនាំអាចប្រើប្រាស់ទឹកដោះគោប្រភេទនេះ។ ម្ដាយរបស់ទារកផ្សេងម្នាក់ទៀតត្រូវបានគេស្គាល់ឈ្មោះថាលោកស្រី ជិន បាននិយាយថានាងមានការព្រួយបារម្ភនៅពេលដែលឃើញថ្ងាសរបស់នាងឡើងហើម ខណៈដែលឪពុកម្ដាយផ្សេងទៀតក៏បានជួបសភាពពេលនេះដែរ។

ចុចអាន៖ អ្នកជំនាញ​​៖ Coronavirus អាចដក់ជាប់យ៉ាងជ្រៅក្នុងសួតអ្នកជំងឺបន្ទាប់ពីជាសះស្បើយ​

ជាមួយគ្នានេះផងដែរ អាជ្ញាធរទីផ្សារក្នុងស្រុកបាននិយាយថាខ្លួននឹងរៀបចំការត្រួតពិនិត្យសុខភាព និងការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារដែលរងផលប៉ះពាល់ទាំងអស់។ តែយ៉ាងណាក៏ដោយអាជ្ញាធរបានបញ្ជាក់ថា មិនមានវេជ្ជបណ្ឌិតនៃស្ថាប័នវេជ្ជសាស្រ្តណាមួយពាក់ព័ន្ធនឹងការលក់នេះទេ។

គួរបញ្ជាក់ថា ករណីការផលិតទឹកដោះគោក្លែងក្លាយនេះធ្លាប់កើតមានឡើងកាលពី ១២ ឆ្នាំបន្ទាប់ពីមានរឿងអាស្រូវទឹកដោះគោក្លែងក្លាយបណ្ដាលឲ្យទារក ៦ នាក់បានស្លាប់និងប្រហែល ៣០ ម៉ឺននាក់បានឈឺដោយសារការលាយរូបមន្តបន្ថែមដោយសារធាតុមេឡាមីន ជាសារធាតុគីមីពុលដែលប្រើដើម្បីផលិតប្លាស្ទិក។ ហើយនៅឆ្នាំ ២០០៣ នៅទីក្រុងហ្វុង ខេត្តអានហួយមានទារកចំនួន ១៣ នាក់បានស្លាប់ និង ១៧១ នាក់ត្រូវការការព្យាបាលបន្ទាប់ពីពួកគេផឹកទឹកដោះគោដែលប្រើរូបមន្តក្លែងក្លាយដើម្បីផលិតនោះ៕

ចុចអាន៖ អ្នកជំងឺកូវីដ១៩ជាសះស្បើយ ធ្វើតេស្តវិជ្ជមានម្ដងទៀត តើមូលហេតុអ្វី?​​

X
5s