ការសិក្សាស្រាវជ្រាវ៖ កូវីដ១៩ អាចឆ្លងចូលទៅក្នុងពោះវៀន តម្រងនោម និងសរីរាង្គដទៃផ្សេងទៀត
វីរុសកូរ៉ូណាអាចមានសមត្ថភាពឆ្លងទៅសរីរាង្គផ្សេងៗក្នុងខ្លួនរបស់មនុស្សរួមមាន សួត បំពង់ក បេះដូង ថ្លើម ខួរក្បាល តម្រងនោម និងពោះវៀនជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNN។
របាយការណ៍ពីរផ្សេងគ្នាបានបង្ហាញថាជំងឺវីរុសកូរ៉ូណា មិនត្រឹមតែឆ្លងទៅសួតនោះទេ ប៉ុន្តែអាចវាយប្រហារសរីរាង្គផ្សេងៗក្នុងរាងកាយអ្នកជំងឺថែមទៀតផង ដោយបង្ករោគសញ្ញាផ្សេងៗគ្នា។
ការរកឃើញទាំងពីរនេះបានបង្ហាញរោគសញ្ញាមួយចំនួនដែលបានគេរកឃើញទៅលើអ្នកដែលមានផ្ទុកជំងឺឆ្លងកូរ៉ូណាវីរុសនេះ ដោយក្នុងនោះមានរាប់បញ្ចូលទាំងកំណកឈាមដែលបណ្តាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចបង្កឲ្យមានជំងឺស្រ្តូកលើយុវវ័យ ប៉ះពាល់ដល់ខួរក្បាល និងតំរងនោមខ្សោយផងដែរ។
លោក ជឺ ចូវ (Jie Zhou) និងក្រុមការងារនៅសាកលវិទ្យាល័យហុងកុង (University of Hong Kong) ចង់ដឹងពីរៀបដែលវីរុសអាចការឆ្លងនៅក្នុងពោះវៀនបានដូចម្ដេច។ ពួកវាបានបង្កើនសរីរាង្គនៅក្នុងពោះវៀនតាមមន្ទីរពិសោធន៍នៃសរីរាង្គបានឲ្យដឹងថាវាបានកើតឡើងពីសត្វប្រចៀវនិងមនុស្ស។ ពួកគេបានបង្ហាញថាវីរុសមិនត្រឹមតែរស់នៅក្នុងសារពាង្គកាយទាំងនេះប៉ុណ្ណោះទេថែមទាំងអាចបានចម្លងទៀត។
ការសិក្សាស្រាវជ្រាវក៏បានរកឃើញភស្តុតាងនៃវីរុសនៅក្នុងលាមករបស់អ្នកជំងឺ ហើយព្រមានថាវាជាសញ្ញាគ្រោះថ្នាក់មួយដែលវាអាចចម្លងតាមលាមកផងដែរ។
ក្រុមអ្នកស្រាវជ្រាវបានសរសេរនៅក្នុងរបាយការណ៍របស់ពួកគេដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីធម្មជាតិថា៖ «ពោះវៀនធំរបស់មនុស្សអាចជាផ្លូវចម្លងរបស់របស់កូវីដ១៩»។
ពួកគេក៏បានរកឃើញវីរុសដែលមានលទ្ធភាពភាពអាចម្លងកោសិកានៅក្នុងលាមកដែលយកពីអ្នកជំងឺ Covid-19 ។
ចូវ (Jie Zhou) និងក្រុមការងារលោកបានសរសេរក្នុងការស្រាវជ្រាវថា៖ «អ្នកជំងឺស្រីអាយុ ៦៨ ឆ្នាំម្នាក់មានជំងឺគ្រុនក្តៅឈឺបំពង់ក និងក្អកនឹងរាករូសបន្ទាប់ពីចូលមន្ទីរពេទ្យព្រីនស៍ម៉ារីរ៉ាត់ (Princess Margaret Hospital) ។ ពួកគេបានន្ថែមថា “ពួកគេបានបំបែកវីរុសចេញពីលាមករបស់ស្រ្តីម្នាក់នោះ»។
នៅទីនេះយើងបង្ហាញពីការដែលមានលក្ខណៈសកម្មនៃវីរុសកូវីដ១៩ នៅក្នុងសារពាង្គកាយពោះវៀនរបស់មនុស្ស និងភាពសាំនៃវីរុសឆ្លងពីលាមករបស់អ្នកជំងឺដែលមានជំងឺរាគរូស COVID-១៩ ។
¬ដោយឡែកពីនេះ ក្រុមនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យហាំប៊ឺក - អេលផេស្ទ័រ ( University Medical Center Hamburg-Eppendorf) នៅប្រទេសអាឡឺម៉ង់បានធ្វើវិនិច្ឆ័យលើអ្នកជំងឺចំនួន ២៧ នាក់ដែលបានស្លាប់ដោយសារ Covid-19 ដោយពួកគេបានរកឃើញវីរុសនៅក្នុងសរីរាង្គផ្សេងៗគ្នា។
ពួកគេបានសរសេរនៅក្នុងលិខិតមួយដែលចុះផ្សាយក្នុងទនិ្ននុប្បវត្តិវេជ្ជសាស្ត្រអង់គ្លេសថ្មី (New England Journal of Medicine) ថា៖ «វីរុសកូវីដ១០អាចត្រូវបានរកឃើញនៅក្នុងសរីរាង្គជាច្រើនរួមទាំងសួត បំពង់ក បេះដូងថ្លើម ខួរក្បាល និងតម្រងនោម របស់អ្នកជំងឺ»។
ពួកគេបានសរសេរឡើងថាវីរុសនេះមានលក្ខណះពិសេសនៅក្នុងតម្រងនោម ពួកគេបានសរសេរនូវអ្វីដែលអាចបញ្ចាក់ពីអត្រាខ្ពស់នៃការបះពាល់ដល់តម្រងនោមដែលគេបានឃើញនៅក្នុងចំណោមអ្នកជំងឺ Covid-19 ។
ពួកគេបានបន្ថែមទៀតថាលទ្ធភាពរបស់វីរុសក្នុងការវាយប្រហារទៅលើសរីរាង្គផ្សេងៗអាចធ្វើឱ្យស្ថានភាពមុនកាន់តែធ្ងន់ធ្ងរឡើង។ អ្នកជំងឺដែលមានជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺតំរងនោមងាយនឹងឆ្លងវីរុសនេះខ្លាំង៕
ដោយ៖ សាវិន
ប្រភព៖ SCMP