ប្រភេទទំនាក់ទំនង ៦ ប្រភេទដែលមានភាពរឹងមាំ យូរអង្វែងបំផុត​



បច្ចុប្បន្នមានគូស្នេហ៍ជាច្រើនគូកំពុងបន្តរស់នៅផ្អែមល្អែ​មជាមួយគ្នាគ្រប់ពេល ទន្ទឹមនឹ​ងនេះក៏មានស្នេហាផ្សេងទៀតបានឈានដល់ផ្លូវបំបែករៀងៗខ្លួន។ អ្វីគ្រប់យ៉ាងមានការចាប់ផ្តើម និងបញ្ចប់។ ប៉ុន្តែចំពោះចំណងស្នេហារបស់អ្នកយ៉ាងណានោះគឺវាស្ថិតលើខ្លួនពួកគេផ្ទាល់ ថាអាចរក្សាចំណងស្នេហ៍ដ៏មានន័យនេះបានដល់ពេលណា ទាំងនោះហើយវាត្រូវបានកើតចេញពីចំណុចខាងក្រោមនេះ៖

១) ទំនាកទំនងផ្អែកលើការអភ័យទោស
តើអ្នកនិងដៃគូរបស់អ្នកដោះស្រាយជម្លោះយ៉ាងដូចម្តេច? ជម្លោះរវាងគ្នានឹងគ្នាមិនត្រូវបានចោទជាបញ្ហានោះទេ តែបញ្ហានៅត្រង់ថាពួកគេដោះស្រាយវាដោយរបៀបណា។ ជីវិតជាគូស្វាមីភរិយា គូសង្សារនរណាដែលថាមិនមានការយល់ច្រឡំនោះ វាជារឿងធម្មតានិងស្ទើរតែរាល់ថ្ងៃទៅហើយដូចជាប្រច័ណ្ឌ ខឹង ង៉ក់ងរជាដើម រឿងទាំងនេះកើតចេញពីការស្រឡាញ់។

២) ទំ​នាក់ទំនងផ្អែកលើការផ្សេងព្រេង ឬសាកអ្វីដែលថ្មីរួមគ្នា
ការស្រាវជ្រាវបង្ហាញថាគូស្វាមីភរិយាដែលស្រឡាញ់ស្នេហាខ្លាំងបំផុតគឺជាអ្នកដែលចូលចិត្តចូលរួមសកម្មភាពថ្មី ឬឧបសគ្គជាមួយគ្នា។ សកម្មភាពថ្មីៗកំពុងដាស់អារម្មណ៍ដែលខួរក្បាលរបស់អ្នកអាចបកស្រាយខុសដែលជាការទាក់ទាញដល់ដៃគូរបស់អ្នក។

៣) ទំនាក់ទំនងផ្អែកលើភាពស្និទ្ធស្នាល
នៅប្រទេសធំៗមួយចំនួនសម្រាប់ជីវិតប្តីប្រពន្ធ និងគូសង្សារ ដើម្បីបង្កើតភាពស្និទ្ធស្នាលជាមួយគ្នានោះគឺគេរួមភេទ។ ពួកគេគិតថានេះជារបៀបដែលអាចធ្វើឲ្យចំណងស្នេហ៍របស់យើងទាំងពីរកាន់តែរឹងមាំពោរពេញដោយភាពស្និទ្ធស្នាល។ ប៉ុន្តែវាមិនមែនបែបនឹងទាំងអស់នោះទេ គ្រាន់តែចំណាយពេលវេលាមួយចំនួននៅជាមួយ កសាងអនុស្សវរីយ៍ល្អៗជាមួយតាមដែលអាចធ្វើទៅបាន នេះជាភាពស្និទ្ធស្នាលល្អូកល្អិនដែលអ្នកគួរមាន។

៤) ទំនាក់ទំនងផ្អែកលើការទុកចិត្ត
ការជឿទុកចិត្តជាជោគជ័យធំបំផុតនៃទំនាក់ទំនងរយៈពេលវែង ហើយទំនាក់ទំនងនឹងមិនរឹងមាំទេ ប្រសិនបើគ្មានការទុកចិត្តរវាងដៃគូ។ តើដៃគូរបស់អ្នកអាចទុកចិត្តបានដែរឬទេ? តើទំនាក់ទំនងតាមអ៊ីនធឺណិតរបស់ដៃគូអ្នកអាចទុកចិត្តបានឬយ៉ាងណា? សួរខ្លួនឯង និងស្វែងរកដំណោះស្រាយដើម្បីឲ្យស្ថានភាពដំណើរការល្អប្រសិនវិញ។

៥) ទំនាក់ទំនងដែលគិតពីអនាគតរួមគ្នា
សម្រាប់ទំនាក់ទំនងដែលមានសុខភាពយូរអង្វែងច្រើនតែកើតឡើងពីការគិតអ្វីដែលរួមគ្នា ឬដូគ្នា។ អាចនិយាយបានថាពួកគេមានចរិតដូចគ្នា អាចគិតអ្វីល្អៗរួមគ្នា ដើម្បីឲ្យធានាបាននូវទំនាក់ទំនងដែលមិនដូចជាសាំងកំពុងឆេះ។

៦) ទំនាក់ទំនងដែលផ្អែកលើភាពងាយរងគ្រោះរួមគ្នា
ហេតុអ្វីបានជាមនុស្សជាច្រើនយល់ថាធ្លាក់ក្នុងអន្លង់ស្នេហ៍គួរឲ្យខ្លាចដូច្នេះ? ហេតុអ្វីបានជាមនុស្សខ្លាចការប្តេជ្ញាចិត្ត? វាដោយសារតែការភ័យខ្លាចយ៉ាងខ្លាំងនៃភាពងាយរងគ្រោះ។ ជាអកុសលយើងមិនអាចបង្កើតទំនាក់ទំនងក្របកដោយសុខភាពល្អបានទេ បើគ្មានភាពងាយរងគ្រោះ។ ភាពងាយរ​ងគ្រោះគឺជាអាថ៌កំបាំងនៃការតភ្ជាប់ដ៏រឹងមាំ។ ឬជាឱកាសសាកចិត្តដៃគូថាគេស្រឡាញ់អ្នកប៉ុណ្ណា ដូច្នេះកុំភ័យខ្លាចពេលជួបឧបសគ្គ វាមិនខុសពីជីវិតរបស់អ្នកឡើយ៕

ដោយ៖ Anthony

X
5s