ដូណាល់ត្រាំកំពុងប្រើថ្នាំគ្រុនចាញ់ដើម្បី​ខ្លួនពី​ការពារកូវីដ ១៩ ទោះលោកមិនបានកើតកូវីដក៏​ដោយ​​



ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលកាលពីថ្ងៃច័ន្ទម្សិលមិញនេះបន្ទាប់ពីលោលបានប្រាប់ថា លោកកំពុងប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ Hydroxychloroquine ដើម្បីការពារខ្លួនជំងឺកូវីដ ១៩ ខណៈដែលអ្នកជំនាញផ្នែកសុខភាពសហរដ្ឋអាមេរិកបាននិយាយថា ថ្នាំនេះមិនសក្តិសមសម្រាប់ការប្រឆាំង novel coronavirus នោះ។ 

នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានចិន South China Morning Post ចេញ​ផ្សាយ​នាព្រឹក​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ២០២០។

ដូណាល់ត្រាំ មិនបានរកឃើញតេស្តវិជ្ជមាន ឬមានអាការៈសង្ស័យណាមួយលើកូវីដ ១៩ នោះទេ តែលោកបាននិងកំពុងប្រើថ្នាំប្រឆាំងគ្រុនចាញ់ដើម្បីការពារកូវីដអស់ជាង ១សប្ដាហ៍កន្លះហើយ «ខ្ញុំបានលេបថ្នាំនេះជារៀងរាល់ថ្ងៃ» ត្រាំបាននិយាយ។ ហើយនៅពេលដែលមានអ្នកសួរគាត់ថាហេតុអ្វី លោកបាននិយាយថា «ព្រោះខ្ញុំគិតថាវាល្អ ហើយខ្ញុំក៏បានឮរឿងល្អៗជាច្រើនពីការប្រើថ្នាំនេះ»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានសំដែងចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីការប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់រយៈពេលជាងមួយសប្តាហ៍មក ទោះបីក្រុមគ្រូពេទ្យបានគិតថាថ្នាំមួយនេះវាមិនស័កិ្តសមសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ហើយក៏ដូចជាអាជ្ញាធររបស់សហរដ្ឋអាមេរិកបានធ្វើការហាមប្រាមទៅការប្រើប្រាស់ឆ្នាំនេះ ដោយសារតែវាគ្មានសមត្ថភាពធ្វើការព្យាបាល។ 

នៅក្នុងសន្តរកថានោះលោកដូណាត្រាំបានថ្លែងថា៖ «អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះមនុស្ស ដែលបានប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ជាពិសេសគឺក្រុមគ្រូពេទ្យចូលមុខអ្នកគួរតែប្រើវាមុនពេលអ្នកឆ្លង ហើយក្រុមគ្រូពេទ្យជួបមុខភាគច្រើនកំពុងតែប្រើប្រាស់វា» ។ ខ្ញុំកំពុងតែប្រើប្រាស់វា hydroxychloroquine មែនហើយ ពីរសប្តាហ៍កន្លងទៅខ្ញុំបានប្រើវា លោកដូណាល់ត្រាំបានមានប្រសាសន៍បែបនេះ។

តែទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ដែលលោកដូណាល់ត្រាំកំពុងតែប្រើប្រាស់នេះ គេមានការយល់ព្រមនិងអនុញ្ញាតដោយក្រុមគ្រូពេទ្យនៅនៅសេតវិមាន។ ហើយលោកក៏បានបញ្ជាក់ដែរថាទោះបីជាលោកនិយាយបែបនេះក្តីប៉ុន្តែលោកបានជាវេជ្ជបណ្ឌិតដែលអាចធ្វើការណែនាំ នឹងចាត់វិធានការដំបូងឡើយ៕

 

 

X
5s