តើប្រទេសណាខ្លះបរិភោគសាច់ច្រើនជាងគេ? នេះជាប្រទេសទាំង ៨​



តើប្រទេសណាដែលបរិភោគសាច់ច្រើនជាងគេក្នុងពិភពលោក? អាមេរិកជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសបរិភោគសាច់ច្រើនជាងគេ និងអូស្រ្តាលីជាប់លេខ២។ ជនជាតិអាមេរិកជាមធ្យមញ៉ាំសាច់ ៩៩គីឡូក្រាមក្នុងមួយឆ្នាំ ក្នុងនោះសាច់មាន់មានចំនួនច្រើនជាងគេ ៤៩,៨គីឡូ សាចគោ ២៦,៣គីឡូក្រាម និងសាច់ជ្រូក ២៣,១គីឡូក្រាម។

ខាងក្រោមនេះគឺជាប្រទេសទាំង ០៨ ដែលប្រជាជនម្នាក់បរិភោគសាចច្រើនជាងគេ ក្នុងឆ្នាំ២០១៨៖

១) អាមេរិក បរិភោគសាច់ ៩៩,៣គីឡូក្រាម

២) អូស្ត្រាលី បរិភោគសាច់ ៩២គីឡូក្រាម

៣) អាហ្សង់ទីន បរិភោគសាច់ ៨៩,៨គីឡូក្រាម

៤) អ៊ីស្រ្តាអ៊ែល បរិភោគសាច់ ៨៨,៤គីឡូក្រាម

៥) ប្រេស៊ីល បរិភោគសាច់ ៧៧,១ គីឡូក្រាម

៦) ប្រទេសនូវែលសេឡង់ បរិភោគ ៧៤,៨គីឡូក្រាម

៧) ឈីលី បរិភោគសាច់ ៧៤,៣គីឡូក្រាម

៨) កាណាដា បរិភោគសាច់ ៦៨,៩គីឡូក្រាម

 

X
5s