មេរៀនចំនួន ៧ ជួយអ្នកព្យាបាលទំនាក់ទំនងស្នេហាបរាជ័យ​



មិនមែនទំនាក់ទំនងស្នេហាទាំងអស់សុទ្ធសឹងតែបានយូរគង់វង់នោះទេ ប៉ុន្តែវានឹងអាចបង្រៀនអ្នកអំពីមេរៀនជីវិតមានតម្លៃជាច្រើនពីភាពបរាជ័យ។ ពេលខ្លះពួកយើងបា​នជួបគ្នាដោយសារមានហេតុផលមួយ ហើយពេលបែកគ្នាគឺហេតុផលជាច្រើនមកជាមួយ។ ប្រសិនបើអ្នកបានបរាជ័យក្នុងទំនាក់ទំនងថ្មីៗ ឬមានអារម្មណ៍ថាខូចចិត្ត ខាងក្រោមនេះគឺជាដំបូន្មានជួយអ្នកឲ្យឆ្លងផុត៖

១) ការគិតពិចារណាហួសហេតុពេកធ្វើឲ្យអ្នកឈឺចាប់កាន់តែខ្លាំង
ជាការពិតណាស់អ្នកអាចនឹងនឹកឃើញអនុស្សាវរីយ៍អតីតកាលខ្លះៗនៅពេលជាមួយគ្នា ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះមិនមែនគិតពីវាទេ​ គឺរៀនពីវាវិញ។ ក្រៅពីការគិតច្រើនអ្នកមិនអាចត្រឡប់ក្រោយហើយផ្លាស់ប្តូរអ្វីដែលបានកើតឡើងនោះទេ។

២) ត្រូវចេះស្រឡាញ់ខ្លួនឯង
ពេលខ្លះនៅក្នុងទំនាក់ទំនងយើងភ្លេចស្រឡាញ់ខ្លួនឯងដូចយើងស្រឡាញ់ដៃគូដែរ។ បន្ទាប់មកនៅពេលពួកគេចាកចេញអ្វីៗទាំងអស់ដែលមានតម្លៃ និងសុភមង្គលផ្ទាល់ខ្លួនរបស់យើងនឹងចេញតាមបង្អួច។ ប្រសិនបើអ្នកមិនបណ្ដុះការស្រឡាញ់ខ្លួនឯងទេអ្នកនឹងពឹងផ្អែកលើនរណាម្នាក់នៅខាងក្រៅខ្លួនអ្នកដើម្បីផ្តល់ឲ្យអ្នក។

៣) ទំនាក់ទំនងដែលបរាជ័យអាចង្រៀនយើងពីការអភ័យទោស
ក្រោយពីសេ្នហារបស់អ្នកមានការបែកបាក់ អ្នកអាចមានអារម្មណ៍ថាអាក់អន់ចិត្ត និងចង់ត្រឡប់ទៅស្តីបន្ទោសដៃគូចាស់របស់អ្នកចំពោះអ្វីគ្រប់យ៉ាងដែលបានធ្វើខុស។ ទោះជាយ៉ាងណាក៏ដោយការអាក់អន់ចិត្តនឹងធ្វើឲ្យអ្នកមានភាពតានតឹងបន្ថែមទៀតនៅក្នុងជីវិតរបស់អ្នក។

៤) ការព្យាបាលត្រូវការពេលវេលា
អ្នកនឹងឆ្លងកាត់អារម្មណ៍ប្លែកៗជាច្រើនបន្ទាប់ពីការបែកគ្នា។ ជាធម្មតាមនុស្សមានអារម្មណ៍ដូចខាងក្រោមនេះ៖

  • ខឹង
  • ក្រៀមក្រំ ឬមានបញ្ហាផ្លូវចិត្ត​
  • ភាពឯកោ
  • គ្មានអារម្មណ៍នៅក្នុងខ្លួន។ល។

៥) ការរក្សាវត្ថុចាស់ៗអាចនឹងធ្វើឲ្យចង់វិលត្រឡប់ទៅរកអតីតកាល
មានពេលខ្លះអ្នកអាចនឹងរំលឹកពីទំនាក់ទំនងចាស់របស់អ្នកដូចជារូបថតចាស់ៗ​ ឬក៏សកម្មភាពដែលបានបន្សុលទុកក្នុងខួរក្បាលរបស់អ្នកជាដើម។ ទោះជាយ៉ាងណាក៏ដោយអនុស្សាវរីយ៍អាចធ្វើឲ្យអ្នកចង់វិលត្រឡប់ទៅរកអតីតកាល។ ប្រសិនបើទំនាក់ទំនងមិនបានជោគជ័យ ការវិលត្រឡប់ទៅរកគេវិញនឹងបង្កើតបានតែបញ្ហាដដែលៗដែលបានជួបពីមុន។​ សូមជូនពរទោកាន់ដៃគូចាស់អ្នក និងមានអំណរគុណចំពោះពេលវេលាដែលអ្នកចំណាយជាមួយគេ។

៦) ស្រឡាញ់នូវការចងចាំល្អៗ​ និងអ្វីដែលបានរៀនពីទំនាក់ទំនងរបស់អ្នក
ខណៈពេលដែលអ្នកអាចគិតអំពីលក្ខណៈអវិជ្ជមានរបស់បុគ្គលនោះ ហើយហេតុអ្វីអ្នកមានអារម្មណ៍ល្អប្រសើរបើគ្មានពួកគេ វានឹងនាំឲ្យមានអារម្មណ៍អាក់អន់ចិត្តទៅវិញទេ។ ព្យាយាមគិតពីពេលវេលាល្អៗ ដែលមានជាមួយដៃគូចាស់។

៧)​ កុំបណ្តាលឲ្យខ្លួនឯងប្រព្រឹត្តិនូវរឿងមិនល្អ
នៅក្រោយពេលបែកបាក់គ្នាមនុស្សជាច្រើនបានលង់ខ្លួនជាមួយនឹងគ្រឿងស្រវឹង គ្រឿងញៀន ឬមានទម្លាប់មិនល្អផ្សេងទៀតដើម្បីទប់ទល់ជាមួយការឈឺចាប់។ តែការទប់ទល់បែបនេះវាមិនដំណើរការរយៈពេលវែងទេ ពីព្រោះអ្នកនឹងត្រូវប្រឈមមុខនឹងអារម្មណ៍របស់អ្នកជាយថាហេតុ៕

ដោយ៖ Anthony Arthur

 

X
5s