ក្រោយ​ស្ងាត់​កូ​វីដ សារមន្ទីរទាំងអស់នៅទូទាំងប្រទេស ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​វិញ​ហើយ​​



ក្រសួងសុខាភិបាលបានដាក់សំណើទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្វើការបើកដំណើរការសារមន្ទីរទូទាំងព្រះរាជាណាចក្រកម្ពុជាឡើងវិញ បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យពេញលេញក្នុងការទប់ស្កាត់កូវីដ ១៩ ដំណាក់កាលដំបូង។

នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ នេះ។

សំណើររបស់ក្រសួងសុខាភិបាលដាក់ទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ដីពីការបើកដំណើរការសារមន្ទីរទូទាំងព្រះរាជាណាចក្រកម្ពុជានេះ គឺយោងទៅតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើលិខិតលេខ ០៨៦ សខល ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល។ 

តែទោះជាយ៉ាងណាក៏ដោយនៅក្នុងសំណើរ ក្រសួងសុខាភិបាលក៏បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាសារមន្ទីរនានាទាំងអស់អនុវត្តដូចខាងក្រោម៖

 

X
5s