ធនាគារពិភពលោក៖ មនុស្ស ៦០លាននាក់អាចធ្លាក់ក្នុងភាពក្រីក្រខ្លាំង មានចំណូលក្រោម២ដុល្លារ​



ជំងឺរាតត្បាតកូវីដ១៩អាចនឹងរុញមនុស្ស ៦០ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។ នេះបើយោងតាមធនាគារពិភពលោក (World Bank) ចុះផ្សាយដោយ CNN។

ធនាគារពិភពលោក បានធ្វើការព្យាករណ៍កាលពីខែមុនថាក្នុងឆ្នាំនេះអាចនឹងជាប់នូវស្លាកស្នាមប្រវត្តិសាស្ត្រនៃវិសមភាព ដែលជាការកើនឡើងខ្ពស់បំផុតនៃភាពក្រីក្រសកលចាប់ពីឆ្នាំ ១៩៩៨។

អង្គការដែលមានមូលដ្ឋានក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក បានចេញនូវការព្យាករណ៍សុក្រិតបំផុតមួយកាលពីថ្ងៃទី ២០ មេសា ថាមនុស្ស ៤៩លាននាក់អាចនឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រ ដែលរកចំណូលក្រោម ១,៩ ដុល្លារក្នុងមួយថ្ងៃ។

លោក David Malpass ប្រធានអង្គការពិភពលោកបានលើកឡើងក្នុងសេចក្ដីប្រកាសមួយថា៖ «ការព្យារកណ៍ដ៏អាក្រក់នេះដោយសារតែការបិទសកម្មភាពសេដ្ឋកិច្ច និងការការរាំងស្ទះនៃដំណើរនៃការកាត់បន្ថយភាពក្រីក្រ»។ 

ធនាគារពិភពលោកមានគោលដៅជួយសហគមដែលងាយទទួលរងគ្រោះតាមរយៈការផ្ដល់ជូននូវប្រាក់កម្ចីដើម្បីជួយពលរដ្ឋ និងអាជីវកម្ម និងជាពិសេសការសម្រួលដល់ការផ្អាកការបង់ការប្រាក់ក្នុងប្រទេសក្រីក្រផ្សេងៗក្នុងពិភពលោក ដែលជាសរុបបានផ្ដល់ទឹកប្រាក់ ១៦០ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

កម្មករចំណាកស្រុកទូទាំងពិភពលោកបានបាត់បង់ការងារ ខណៈមានការផ្អាកការធ្វើការងារក្នុងឧស្សាហកម្មផ្សេងៗទៀត ដោយប្រាក់ដែលផ្ញើទៅកាន់ប្រទេសកំណើតរបស់ពួកគេអាចនឹងមានការធ្លាក់ចុះ ២០ភាគរយ ឬប្រហែលនឹង ១០០លានដុល្លារក្នុងឆ្នាំនេះ។

មនុស្សរាប់លាននាក់ក្នុងតំបន់អាហ្វ្រិកអាចនឹងធ្លាក់ចុះក្នុងភាពក្រីក្រដោយសារតែវិបត្តិសកលនេះ ប្រជាជនក្នុងតំបន់អាហ្វ្រិកអនុសាហារានឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះប្រទេសចំនួន ៣៩ក្នុងប្រទេសគោលដៅទាំង ១០០របស់ធនាគារពិភពលោក។ ប្រជាជន ២៣ លាននាក់ត្រូវព្យាករណ៍ថានឹងកំពុងធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង ខណៈឥណ្ឌា ប្រទេសដែលមានប្រជាជនច្រើនលេខ២ នឹងមានការផ្លាស់ប្ដូរនៃចំនួនអ្នកក្ររហូតដល់ ១២លាននាក់ដែលទទួលប៉ះពាល់ ដោយសារកូវីដ១៩៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ CNN

 

X
5s