អង្គការសហប្រជាជាតិ៖ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បង្កឱ្យមានវិបត្តិផ្លូវចិត្តសកល
អ្នកជំនាញអង្គការសហប្រជាជាតិ (United Nations)បានប្រកាសអាសន្នថាជំងឺរាតត្បាតកូវីដ១៩ មានឥទ្ធិពលដែលអាចក្លាយជាវិបត្តិផ្លូវចិត្តសកល។ នេះបើយោងតាមការចុះផ្សាយរបស់ SCMP។
អង្គការសហប្រជាជាតិបានប្រកាសក្នុងសេចក្ដីសង្វេបកាលពីថ្ងៃពុធកន្លងទៅថា៖ «ការព្រួយបារម្ភរបស់ប្រជាជនទាក់ទងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដអាចជារយៈពេលយូរនៃបញ្ហាធ្ងន់ធ្ងរនៃវិបត្តិផ្លូវចិត្ត»។
នៅក្នុងអត្ថបទសង្ខេបបានលើកឡើងថារោគរាតត្បាតនេះបានបន្ថែមបន្ទុក៖ «បញ្ហានៃវិបត្តិផ្លូវចិត្ត» ហើយមនុស្សជាច្រើនមានការថប់បារម្មណ៍នឹងធុញថប់ខាងរាងកាយដែលបណ្តាលមកពីការឃ្លាតឆ្ងាយពីសង្គមនិងការភ័យខ្លាចនៃការឆ្លងវីរុស និងបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។
ជំងឺថប់បារម្ភអំពីវិបត្តិសេដ្ឋកិច្ច ការបាត់បង់ប្រាក់ចំណូល ការធ្លាក់ចុះនៃជីវភាពរស់នៅកំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានវិធានការជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមានជាបន្ទាន់។
អ្នកដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុតគឺបុគ្គលិកផ្នែកសុខភាពជួរមុខ មនុស្សចាស់ ក្មេងជំទង់និងយុវជនអ្នកដែលមានបញ្ហាវិបត្តិផ្លូវចិត្តនេះ។
មានការស្ទង់មតិមួយចំនួនដែលបានធ្វើឡើងនៅក្នុងប្រទេសកាណាដាដែលមានបុគ្គលិកសុខាភិបាលចំនួន ៤៧ ភាគរយបានរាយការណ៍ថាពួកគេត្រូវការការគាំទ្រផ្នែកចិត្តសាស្រ្តពោលគឺស្ទើរតែពាក់កណ្តាលនៃពួកគេ។
ក្នុងប្រទេសចិនយើងមានតួលេខផ្សេងៗគ្នាសម្រាប់អ្នកដែលមានជំងឺបាក់ទឹកចិត្ត ៥០ ភាគរយ ៤៥ ភាគរយមានជំងឺព្រួយបារម្ភ និង៣៤ភាគរយ មានជំងឺគេងមិនលក់។
របាយការណ៍សង្ខេបនៃគោលនយោបាយបានលើកឡើងថាការស្ទង់មតិនៅក្នុងប្រទេសផ្សេងៗគ្នាក៏បានបង្ហាញពីអត្រាទូទៅនៃបញ្ហាផ្លូវចិត្តផងដែរពោលគឺនៅប្រទេសចិន ៣៥ ភាគរយ នៃប្រជាជនមានបញ្ហាផ្លូវចិត្ត ខណៈប្រទេសនេះមាន ៤៥ ភាគរយនៅសហរដ្ឋអាមេរិក និង ៦០ ភាគរយនៅអ៊ីរ៉ង់។
ក្នុងនោះដែរ ការសិក្សារបស់ប្រទេសចិនដែលត្រូវបានដកស្រង់ដោយអង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងចិត្តសាស្ត្រទូទៅនៅក្នុងខែមីនា មានមនុស្សប្រហែល ៥២ ៧៣០ នាក់ត្រូវបានគេធ្វើការស្ទង់មតិនៅក្នុងខេត្តចំនួន ៣៦ផ្សេងគ្នា។
ក្នុងការសិក្សារបស់ សកលវិទ្យាល័យ Qiu Jianyin Shanghai Jiao Tong ក្នុងចំណោម អ្នកចូលរួម ៣៥ ភាគរយមានការព្រួយបារម្មណ៍ខ្លាំងមនុស្សពេញវ័យដែលទទួលបានព័ត៌មានជាច្រើនអំពីការផ្ទុះឡើងពីបណ្តាញសង្គមមនុស្សវ័យចំណាស់ដែលងាយរងគ្រោះដោយសារជំងឺ និងពលករចំណាកស្រុក។
កម្មករចំណាកស្រុកបានរាយការណ៍ទៅអ្នកស្រាវជ្រាវថាពួកគេមានការព្រួយបារម្ភខ្លាំងអំពីការឆ្លងវីរុសថ្មីនេះលើការដឹកជញ្ជូនសាធារណៈនៅពេលពួកគេត្រឡប់ទៅធ្វើការវិញ។
លោក Kestel ក៏បានចង្អុលបង្ហាញអំពីវិបត្តិសេដ្ឋកិច្ចកន្លងមកដែលបានបង្កើនចំនួនអ្នកដែលមានបញ្ហាវិបត្តិផ្លូវចិត្តដែលនាំឱ្យមានអត្រានៃការធ្វើអត្តឃាតកើនឡើងខ្ពស់ដោយសារតែស្ថានភាពវិបត្តិផ្លូវចិត្ត ឬការប្រើប្រាស់សារធាតុញៀនជាដើម។
ស្រដៀងគ្នានេះ ក្រុមអ្នកស្រាវជ្រាវរបស់អូស្ត្រាលីនិងអង់គ្លេសបានលើកឡើងថាជំងឺរាតត្បាតកូវីដ១៩អាចបង្កឱ្យមានជំងឺវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរជាងនេះដោយអ្នកឆ្លងជំងឺនេះមួយចំនួនតូចមានហានិភ័យក្នុងការវិវត្តទៅជាជំងឺវិកលចរិក។
ក្នុងលិខិតមួយច្បាប់បានបោះពុម្ពផ្សាយក្នុងការស្រាវជ្រាវ Schizophrenia Research នាថ្ងៃទី៦ ខែ ឧសភា បាននិយាយថាការវាយតម្លៃនៃការសិក្សាដំបូងលើវីរុសនេះបានបង្ហាញថាអត្រានៃការកើតជំងឺវិកលចរិកចំពោះអ្នកដែលឆ្លងមានចាប់ពី ០,៩ ភាគរយទៅ ៤ ភាគរយ។
តាមរយ:ការស្រាវជ្រាវដែលដឹកនាំដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Melbourne និងអង្គការសុខភាពផ្លូវចិត្តយុវជន Orygen បាននិយាយថា“៖ «ការធ្វើរោគវិនិច្ឆ័យជំងឺវិកលចរិកត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប៉ះពាល់នៃវីរុសការព្យាបាលត្រូវបានប្រើប្រាស់ដើម្បីទប់ទល់ការឆ្លងនិងការតានតឹងផ្នែកចិត្តសាស្ត្រ»។
ជំងឺវិកលចរិកគឺជាស្ថានភាពមួយដែលមនុស្សបាត់បង់ការទាក់ទងនឹងការពិតដោយមានរោគសញ្ញាដូចជាការមមើមមាយ ភ្លេចភ្លាំងហើយវាអាចជាប់ទាក់ទងជាមួយនឹងជំងឺវិកលចរិកនិងការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរផងដែរ៕