ពីនិស្សិតមិនចេះគណិតវិទ្យា Santiago-Bond ក្លាយខ្លួនជាប្រធានវិស្វករនៅអង្គការណាសា (NASA)​



មានកំណើតក្នុងសហរដ្ឋអាមេរិក លោកស្រី Josephine Santiago-Bond បានធំធាត់ក្នុងប្រទេសហ្វីលីពីន។ នៅអាយុ២ខែ ក្រុមគ្រួសារលោកស្រី បានប្ដូរលំនៅដ្ឋានត្រលប់មករស់នៅ ក្នុងទីក្រុង Antipolo ខេត្ត Rizal ប្រទេសហ្វីលីពីនវិញ។ ដោយសារក្នុងប្រទេសមិនមានមជ្ឈមណ្ឌលអវកាស Josephine Santiago-Bond មិនមានបំណងធ្វើជាអ្នកវិទ្យាសាស្ត្រនោះឡើយ បើទោះបីមានក្រុមគ្រួសារជាអ្នកវិទ្យាសាស្ត្រក្ដី។ 

ប្រភពរូប៖ SPOT.PH

ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យវិស្វកម្មទំនាក់ទំនងនិងអេឡិចត្រូនិកហ្វីលីពីន (University of the Philippines’ Electronics and Communications Engineering) លោកស្រីមិនដែលមានបំណងប្រាថ្នាអាចចូលធ្វើការនៅក្នុងមជ្ឈមណ្ឌលអវកាសចន ខេណឺឌី (John F. Kennedy Space Center) ដែលជាមជ្ឈមណ្ឌល ១ក្នុងចំណោមមជ្ឈមណ្ឌលទាំង១០របស់អង្គការណាសា (NASA) ក្នុងរដ្ឋហ្វរីដា សហរដ្ឋអាមេរិកនោះឡើយ។

កាលនៅកុមារភាព Santiago-Bond សារភាពថានាងចង់មានការងារមួយដែលអាចរកលុយទៅទិញរបស់របសដែលនាងចង់បាន ប៉ុន្តែមិនមានជាគំនិតចង់បានអាជីពការងារណាមួយនោះដែរ។

ប្រភពរូប៖ SPOT.PH

Santiago-Bond បាននិយាយថា៖ «ជាក្មេងម្នាក់ ខ្ញុំដឹងថាខ្ញុំនឹងត្រូវទៅសិក្សានៅសកលវិទ្យាល័យ មានការងារធ្វើមួយ រកលុយទៅទិញអ្វីដែលខ្ញុំចង់បាន ប៉ុន្តែមិនមានក្ដីស្រមៃធ្វើជាអ្នកអាជីពនោះឡើយ»។ 

សព្វថ្ងៃ Santiago-Bond ក្លាយជាប្រធានផ្នែកវិស្វកម្ម Advanced Engineering Development Branch ដែលមានតួនាទីក្នុងការគាំទ្រវិស្វកម្មដើម្បីធ្វើការស្រាវជ្រាវ និងគម្រោងអភិវឌ្ឍបច្ចេកវិទ្យា ក្នុងមជ្ឈមណ្ឌលអាវកាសខិននឺឌី (Kennedy Space Center)។ Santiago-Bond លើកឡើងថា ខ្ញុំដឹកនាំក្រុងការងារផ្សេងៗគ្នាដើម្បីបំពេញការងាររបស់ពួកគេក្នុងបេសកម្មរបស់ NASA ដើម្បីបម្រើប្រយោជន៍សាធារណៈជន។

Santiago-Bond បន្ថែមថា៖ «ខ្ញុំពិតជាមានការពេញចិត្តនឹងការងាររបស់ខ្ញុំខ្លាំងណាស់»។ 

និយាយអំពីដំណើរចូលទៅកាន់ភ្ងាក់ងារអាវកាសនេះ គណិតវិទ្យាគឺពិតជាពិបាកខ្លាំងមែនទែន។ នាងរៀបរាប់ថា៖ «ខ្ញុំត្រូវវាលូនក្នុងការសិក្សា ប៉ុន្តែខ្ញុំមិនដែលបោះបង់នោះឡើយបើទោះបីពិន្ទុគណិតវិទ្យាមិនល្អក៏ក្ដី»។ 

ប្រភពរូប៖ SPOT.PH

អ្នកស្រី Santiago-Bond បានរៀបរាប់ពីជីវីតជានិស្សិតសកលវិទ្យាល័យថា៖ «ក្នុងពេលកម្សាន្តរបស់ខ្ញុំ ខ្ញុំតែងតែអនុវត្តលំហាត់គណិតវិទ្យានិងដោះស្រាយបញ្ហាទាក់ទងនឹងជំនាញវិស្វករ រហូតទាល់តែខ្ញុំមានទំនុកចិត្តថាអាចប្រលងបាន។ ខ្ញុំតែងតែអត់ងងុយជាច្រើនយប់ ប៉ុន្តែដោយសារតែការចង់ធ្វើវា និងការប្រឹងប្រែងមិនបោះបង់ពិតជាផ្ដល់លទ្ធផលពិតមែន»។

ការប្រឹងប្រែង បានធ្វើឲ្យ Santiago-Bond បញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យវិស្វកម្មទំនាក់ទំនងនិងអេឡិចត្រូនិកហ្វីលីពីន (University of the Philippines’ Electronics and Communications Engineering) ប៉ុន្តែមិនទាន់អស់នោះឡើយ ក្នុងឆ្នាំ២០០៥ Santiago-Bond មានឱកាសធ្វើការជាអ្នកហាត់ការនៅក្នុងមជ្ឈមណ្ឌលអវកាសចន ខេណឺឌី (John F. Kennedy Space Center) ហើយក្រោយមកបានបម្រើការងារពេញម៉ោងនៅទីនោះ។

រឿងរបស់ Santiago-Bond ពិតជាធ្វើឲ្យមានការភ្ងាក់ផ្អើលពីនិស្សិតមិនចេះគណិតវិទ្យាអាចក្លាយជាវិស្វករនៅអង្គការអវកាសដ៏ធំរបស់សហរដ្ឋអាមេរិកបាន។ នេះជាការបញ្ចាក់ឲ្យឃើញថាការប្រឹងប្រែងខិតខំធ្វើការ មនុស្សម្នាក់ៗពិតជាអាចសម្រេចភាពជោគជ័យក្នុងជីវិតមិនខាន៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ guroph

X
5s