លែងប្រកែក! ពេលនេះ ដូណាល់ ត្រាំព្រមពាក់ម៉ាសដើម្បីការពារ COVID-19 ហើយ តែមិនឲ្យគេថតរូប​



ក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតយានយន្ត Ford នៅឯ Ypsilanti ក្នុងរដ្ឋ Michigan កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានយកឈ្នះការមិនចូលចិត្តពាក់ម៉ាស់របស់គាត់ហើយនៅពេលនេះ ដើម្បីការពារការឆ្លងកូវីដ ១៩ ប៉ុន្តែលោកមិនចង់ឱ្យនរណាម្នាក់ថតរូបរបស់លោកពេលពាក់ម៉ាស់ឡើយ។ 

ការដែលលោកធ្វើទស្សនកិច្ចទៅរោងចក្រ Ford មួយនេះ ព្រោះថានៅទីនេះកម្មករទៅបានផ្លាស់ប្ដូរឲ្យធ្វើការងារជាអ្នកផលិតឧបករណ៍ជំនួយដង្ហើម និងបរិក្ខារវេជ្ជសាស្ត្រមួយចំនួនទៀតដើម្បីប្រយុទ្ធប្រឆាំងកូវីដ ១៩ បន្ទាប់ពីសហរដ្ឋអាមេរិកមានការឆ្លងកាន់តែច្រើនឡើងៗ។ ពេលទៅដល់ទីនោះដល់ លោកបានចាប់ទាញម៉ាសឡើង ហើយបានប្រកាសថាលោកនឹងប្រើវាដើម្បីបិទបាំងលើផ្ទៃមុខរបស់លោក។ លោកបានប្រាប់ទៅអ្នកយកព័ត៌មាននិងអ្នកថតរូបថា៖ «ខ្ញុំធ្លាប់បានប្រើវាម្តងដែរកាលពីមុន ប៉ុន្តែខ្ញុំមិនចង់ឱ្យឃើញពេលផ្តល់បទសម្ភាសន៍ទេ»។ 

នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានទៅរោងចក្រ Ford គេឃើញឲ្យមនុស្សគ្រប់គ្នាបានពាក់ម៉ាសដោយអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុន និងអនុលោមទៅតាមវិធានការណែនាំរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការចម្លងកូវីដ ១៩។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់ប្រកែកថា លោកមិនពាក់ម៉ាសនោះទេ ហើយកាលពីដើមសប្ដាហ៍នេះលោកក៏បានប្រាប់ទៅសាធារណជនថា លោកកំពុងប្រើប្រាស់ថ្នាំ hydroxychloroquine ជាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ដើម្បីការពារពីកូវីដ ១៩ ទោះបីជាមិនបានរកឃើញតេស្តវិជ្ជមានក៏ដោយ។ តែក្រោយមកបន្តិច លោកក៏បានថ្លែងវិញថាលោកនឹងបញ្ឍប់ការប្រើប្រាស់ថ្នាំនេះ ខណៈក្រុមគ្រូពេទ្យជំនាញបញ្ជាក់ថា ថ្នាំប្រឆាំងគ្រុនចាញ់មិនបានជួយអ្វីដល់អ្នកជំងឺកូវីដ ១៩ ឬជួយប្រឆាំងវាបានទេ៕

ប្រភព៖ South China Morning Post 

 

X
5s