ក្រសួង រ៉ែ និង ថាមពល ផ្តល់ការលើកទឹកចិត្ត បញ្ចុះថ្លៃអគ្គិសនី ២៥% ដល់ម្ចាស់អាជីវកម្មក្នុងវិស័យ ៤​



ដើម្បីជួយសម្រួលការលំបាករបស់ទីតាំងព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងទាំងជួយលើកទឹកចិត្តឲ្យដំណើរការផលិតកម្ម និងអាជីវកម្មរបស់ខ្លួនជាធម្មតា ក្រសួង រ៉ែ និង ថាមពល ផ្តល់ការលើកទឹកចិត្ត មិនយកថ្លៃអនុភាពអគ្គិសនី និងបញ្ចុះថ្លៃ២៥% ដល់ម្ចាស់អាជីវកម្មក្នុងវិស័យ៤ រួមមានឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម រយៈពេលបីខែ។  

នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង រ៉ែ និង ថាមពល ស្តីអំពីការដាក់ឲ្យអនុវត្តផែនការអនុគ្រោះ និងលើទឹកចិត្តចំពោះការប្រើប្រាស់អគ្គីសនី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ។ 

សេចក្ដីប្រកាសបានឲ្យដឹងថា ផែនការនេះនឹងផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌ អប្បបរមា ដោយលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអានុភាពរួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្ដែងតាមអត្រាថ្លៃមធ្យម។

បន្ថែមពីនេះ ផែនការនេះនឹងលើកទឹកចិត្ត ដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥% នូវការបង់ថ្លៃអគ្គិសនីបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល ៣ខែកាល ពី ដើម ឆ្នាំ (ពីខែមករាដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលអាចបង្កើនសកម្មភាព ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងវិបត្តិកូវិដ ១៩ នេះ។ 

គួរបញ្ជាក់ផងដែល យោងតាមរបាយការណ៍របស់ ស្ថាប័នរូបិយវត្ថុអន្តរជាតិ(IMF)ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានការធ្លាក់ចុះរហូតដល់ -១,៥% ប៉ុន្ដែ នៅឆ្នាំ២០២១ខាងមុខកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងស្ទុះងើបឡើងវិញដល់ទៅ៦,១%៕

ដោយ៖ វីរៈ

 

 

X
5s