ទ្រពសម្បត្តិលោក Mark Zuckerberg កើនរហូតដល់ជាង ៨០ពាន់លានដុល្លារ ច្រើនជាងលោក Warren Buffett​



នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកគឺលោក Mark Zuckerberg បច្ចុប្បន្នមានទ្រព្យច្រើនជាងលោក Warren Buffett និងលោក LardM Bernard ប្រធានក្រុមហ៊ុន LVMH នេះបើយោងតាមការចុះផ្សាយដោយទស្សនាវដ្តី Bloomberg

លោក Warrent Buffett ប្រភពរូប៖ CNBC

កាលពីមួយឆ្នាំមុនចំណាត់ថ្នាក់ទាំងនោះមើលទៅខុសគ្នាបន្តិចប៉ុណ្ណោះ ដោយផ្អែកតាមទិន្នន័យរបស់ Bloomberg បានបង្ហាញថាលោក Zuckerberg មានទ្រព្យ ៧២,៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលលោក Arnault មានទ្រព្យ ៨៩,៦ ពាន់លានដុល្លារ និង Buffett មានទ្រព្យ ៨៣,៥ ពាន់លានដុល្លារ។

លោក Bernard Arnault ប្រភពរូប៖ The Business of Fashion

បើយោងតាមការចាត់ថ្នាក់របស់ Bloomberhg បច្ចុប្បន្នលោក Mark Zuckerberg មានទ្រព្យសម្បត្តិរហូតដល់ទៅ ៨៧,៨ ពាន់លានដុល្លារអាមេរិក លោក Arnault មានទ្រព្យសរុប ៨១,‌១ពាន់លានដុល្លារ​ និងលោក Buffett មាន ៦៨,៩ពាន់លានដុល្លារ។

ទោះបីជាមួយខែមុនទាំងលោក Buffett និងលោក Arnault មានទ្រព្យសម្បត្តិច្រើនជាង Zuckerberg ក៏ដោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកគិតត្រឹមថ្ងៃទី២០ ខែមេសា មានចំនួន ៦៨,១ ពាន់លានដុល្លារ ខណៈដែលលោក Buffett មានចំនួន ៧៤,៣ ពាន់លានដុល្លារ និងទ្រព្យសម្បត្តិរបស់ Arnault មានចំនួន ៨០,២ ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណាក្តីនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos និងស្ថាបនិកក្រុមហ៊ុនក្រុម Microsoft លោក Bill Gates នៅតែឈរលើគេក្នុងលេខ ១ និង២ រៀងៗខ្លួន។ ហើយគេមើលឃើញថាសា្ថបនិកក្រុមហ៊ុនហ្វេសប៊ុកនៅតែឃ្លាតឆ្ងាយពីលោក Jeff Bezos នៅក្នុងបញ្ជីរបស់ Bloomberg ប៉ុន្តែគម្លាតនេះមិនមានទំហំធំដូចកាលពីមួយខែមុននោះទេ។

ការកើនឡើងនៃបញ្ជីនេះកើតឡើងបន្ទាប់ពីហ្វេសប៊ុកបានរាយការណ៍អំពីហិរញ្ញវត្ថុល្អប្រសើរជាងការរំពឹងទុក និងការកើនឡើងអ្នកប្រើប្រាស់នៅក្នុងរយៈពេលរបាយការណ៍ត្រីមាសទី ១ របស់ខ្លួនកាលពីថ្ងៃទី ២៩ ខែមេសា។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះក្រុមហ៊ុនក៏បានបោះជំហានយ៉ាងធំមួយទៅក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចតាមរយៈការបើកដំណើរការហាងដែលអាចឲ្យអាជីវកម្មបង្កើតហាងឌីជីថលនៅលើហ្វេសប៊ុក។ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះក៏បានបើកការប្រកួតប្រជែងជាមួយ Zoom នៅក្នុងខែមេសាដោយបន្ថែមមុខងារថ្មីមានឈ្មោះថា Messenger Room ដែលអាចឲ្យអ្នកប្រើប្រាស់បង្កើតការជជែកគ្នាបានចំនួន ៥០នាក់។

ដោយ៖ Anthony Arthur

X
5s