ក្រសួង៖ អ្នកមានហានិភ័យចំនួន ៦៧ នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រីមានវិរុសកូវិដ១៩​



លទ្ធផលស្រាវជ្រាវរបស់ក្រសួងសុខភិបាលទៅលើស្រ្តីជនជាតិខ្មែរ ដែលបានរកឃើញវិរុស កូវិដ ១៩ ដែលទើបមកពីសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកមានហានិភ័យខ្ពស់ គឺមានស្វាមីរបស់គាត់ប៉ះពាល់ដោយផ្ទាល់ និងអ្នកមានហានិភ័យទាបចំនួន ៥២ នាក់ និងហានិភ័យមធ្យមចំនួន ១៤ នាក់។  

នេះបើយោងតាម សេចក្តីជម្រាបជូនព័ត៌មានរបស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងែទី ២៤ ខែឧសភា ឆ្នាំ២០២០ នេះ ស្តីពីលទ្ធផលនៃការស្រាវជ្រាវពាក់ព័ន្ធទៅនឹងករណីស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

នៅក្នុងសេចក្តីប្រកាសនោះបានឲ្យដឹងថា ក្រោយពេលដែលស្ត្រីរូបនេះបានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានយកវត្ថុសំណាកទៅធ្វើតេស្ត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ជាលទ្ធផលទទួលបានអវិជ្ជមាន។ ក្រោយមក ស្រ្តីរូបនេះក៏បានបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ស្ថិតនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបន្ថែមថា នៅក្នុងផ្ទះរបស់ស្ត្រីរូបនោះ អត់មានអ្នកណាក្រៅពីស្វាមីរបស់គាត់ ដោយកូនរបស់គាត់ពីរនាក់ និងក្មួយម្នាក់បានបញ្ជូនទៅស្រុកកំណើតនៅខេត្តកំពង់ចាម មុនពេលស្រ្តីរូបនេះបានមកដល់។ ស្វាមីរបស់គាត់បានប៉ះពាល់ផ្ទាល់ ស្វាមីរបស់ស្រ្តីរូបបានធ្វើតេស្តរកមេរោគ ជាលទ្ធផលអវិជ្ជមាន ហើយបន្តធ្វើចតា្តឡីស័ករយៈ ១៤ ថ្ងៃបន្តទៀត។ 

ចំណែកអ្នកដំណើរនៅលើយន្តហោះជាមួយ នៅក្នុងសេចក្តីប្រកាសក៏បានបញ្ជាក់ផងដែលថា អ្នកដំណើរលើយន្តហោះនោះមិនមានអ្នកណាម្នាក់មានបញ្ហាសុខភាពនោះទេ ដោយសារនៅលើយន្តហោះនោះមានការអង្គុយឃា្លតពីគ្នា។ 

ជាលទ្ធផលក្នុងការស្រាវជ្រាវ ក្រសួងសុខាភិបាលបានបង្ហាញថា អ្នកដែលមានហានិភ័យខ្ពស់ និងប៉ះពាល់ផ្ទាល់ គឺមានតែស្វាមី រឺឯអ្នកផ្សេងទៀត គឺស្ថិតនៅក្នុងហានិភ័យទាបចំនួន ៥២នាក់ និងហានិភ័យមធ្យមចំនួន ១៤។ បច្ចុប្បន្ននេះ ក្រុមការងារសុខាភិបាលកំពុងតែបន្តធ្វើសកម្មភាពតាមដានបន្ត និងស្រាវជ្រាវរកករណីដែលអាចកើតឡើងជាបន្តបន្ទាប់។ 

យ៉ាងណាមិញ ស្ត្រីរូបនេះត្រូវបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមានស្ថានភាពសុខភាពជាធម្មតា។ 

សូមបញ្ជាក់ថា៖ បច្ចុប្បន្នអ្នកមានវីរុសកូវីដ ១៩ មានចំនួនសរុប ១២៤ នាក់ស្រី ៣៩នាក់បុរស ៤៥នាក់ ជាសះស្បើយ ១២២នាក់ ហើយអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួនពីរនាក់ ស្ត្រី ១ នាក់ និងបុរស ១នាក់៕

ដោយ៖ វិរៈ

 

 

 

 

 

 

 

X
5s