ការស្រាវជ្រាវ៖ មនុស្សវ័យក្មេងនិងកុមារមានកំណើនតេស្តវិជ្ជមានជំងឺកូវីដ១៩ក្នុងសហរដ្ឋអាមេរិក​



មនុស្សវ័យក្មេងនិងកុមារមានការកើនឡើងនូវចំនួននៃការឆ្លងជំងឺកូវីដ១៩ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការស្រាវជ្រាវមួយ ដែលចុះផ្សាយដោយកាសែត SCMP។

ក្នុងការសិក្សាស្រាវជ្រាវមួយ លោកស្រី Judith Malmgren អ្នកជំនាញផ្នែកជំងឺឆ្លង និងក្រុមការងាររបស់លោកស្រី នៃសកលវិទ្យាល័យវ៉ាស៊ីនតុន (University of Washington) បានធ្វើការវិភាគទិន្នន័យពីមន្ទីពិសោធន៍ចំនួន២២ក្នុងរដ្ឋវ៉ាស៊ីនតុន។ អ្នកសិក្សាស្រាវជ្រាវបានធ្វើការរកឃើញថាកុមារយុវវ័យវ័យក្មេងទំនងងាយប្រឈមនឹងវីរុសមួយនេះ ជាពិសេសប្រជាជនចន្លោះអាយុពី២០ ដល់ ៣៩។ 

លោកស្រី Judith Malmgren បានមានប្រសាសន៍ក្នុងការស្រាវជ្រាវដែលចុះផ្សាយលើគេហទំព័រ medRxiv.org កាលពីសៅរិ៍ថា ទីក្រុងវ៉ាស៊ីនតុនគឺកន្លងឆ្លងដំបូងនិងមានការផ្ទុះដែល និងមានការឆ្លងរយៈពេលយូរជាងគេ។

ក្រុមអ្នកសិក្សាស្រាវជ្រាវបានធ្វើការព្រមានអំពីការឆ្លងនៃជំងឺកូវីដ១៩ទៅកាន់ក្មេងៗ ហើយការបើករដ្ឋឡើងវិញអាចនឹងធ្វើក្រុមគ្រួសារស្ថិតក្នុងហានិភ័យ។

ខណៈដែលករណីថ្មីក្នុងរដ្ឋនេះមានការធ្លាកចុះក៏ដោយ អ្នកសិក្សាស្រាវជ្រាវបានរកឃើញថាចំនួននៃមនុស្សវ័យក្មេងនិងកុមារត្រូវបានរាយការណ៍ថាមានការកើនឡើងពី ២០ភាគរយកាលពីថ្ងៃទី០១ ខែមីនា ឡើងដល់៥០ភាគរយនាដើមខែនេះ។

លោកស្រី Malmgren បានបញ្ជាក់បន្ថែមក្នុងការស្រាវជ្រាវនោះថា មិនទាន់មានការធ្លាក់ចុះនៃករណីក្រុមមនុស្សដែលមានអាយុ ០ ដល់ ១៩ឆ្នាំ ប៉ុន្តែមានការធ្លាក់ចុះចំនួន ៥៥ភាគរយក្រុមមនុស្សអាយុ ៦០ឡើង។

ជាមួយគ្នានោះដែរ តាមការស្រាវជ្រាវមួយរបស់សកលវិទ្យាល័យ Harvard T.H. Chan School of Public Health បានរកឃើញថាមនុស្សវ័យក្មេងទំនងអាចនឹងមានអត្រា២ដងនៃការប្រាស្រ័យទំនាក់ទំនងគ្នាជាងមនុស្សវ័យចំណាស់។

អ្នកសិក្សាស្រាវជ្រាវក្នុងសកលវិទ្យាល័យវ៉ាស៊ីនតុនបានរកឃើញថា មនុស្សវ័យក្មេងទាំងនេះភាគច្រើនធ្វើការក្នុងវិស័យផ្សេងៗដែលមានការប្រាស្រ័យទាក់ទងសាធារណៈ ហើយពួកគេទាំងនេះដែលមានប្រព័ន្ធការពាររាងកាយខ្លាំង ទំនងជាអ្នកចម្លងវីរុសកូរ៉ូណាដោយសារពួកគេមិនបង្ហាញរោគសញ្ញា។

ទំនោរនៃមនុស្សវ័យក្មេងដែលឆ្លងកូវីដ១៩ត្រូវបានរាយការណ៍ថាក្នុងប្រទេសដទៃទៀតដែរ។ ក្នុងប្រទេសប្រេស៊ីល វិជ្ជបណ្ឌិតជាំច្រើនរូបបានមានប្រសាសន៍ថាពាក់កណ្ដាល់នៃអ្នកជំងឺគឺជាមនុស្សមានវ័យក្មេង ហើយភាគច្រើននៃពួកគេគឺបានស្លាប់ និង១៥ភាគរយគឺអ្នកជំងឺដែលមានអាយុក្រោម៥០ឆ្នាំ។ ស្ថានភាពកាន់តែអាក្រក់ក្នុងប្រទេសម៊ិកស៊ិក ១ភាគ៣នៃអ្នកស្លាប់គឺជាមនុស្សដែលមានអាយុចន្លោះ ២៥ ដល់៤៩ឆ្នាំ៕

ដោយ៖ លង់ វណ្ណៈ

X
5s