កម្មករជាង ៣ម៉ឺននាក់ដែលបានព្យួរកិច្ចសន្យាការងារ អាចបើកប្រាក់ឧបត្ថម្ភនៅភ្នាក់ងារវីងនិងគ្មានបង់ថ្លៃសេវាទេ
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងទៅដល់បងប្អូនកម្មករនិយោជិតចំនួន ៣៣ ២៣១នាក់ នៃសហគ្រាសទាំង ១១១ ជាអ្នកបម្រើការក្នុងវិស័យកាត់ដេរនិងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្ដីពីការបើកប្រាក់ឧបត្ថម្ភស្របតាមស្មារតីជុំទី ៣ នៃកញ្ចប់ថវិការបស់រដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចេញផ្សាយនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ ០៤៥/២០ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងស្ដីទីការព្យួរកិច្ចសន្យាការងារ និងការប្រាក់បង់ភាគទាន ប.ស.ស សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរនិងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩ មិនស្របតាមសំដីជនទី ៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារឯកទេសវីងនិងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រសហគ្រាសនាពេលកន្លងមក។
ដើម្បីបើកប្រាក់ឧបត្ថម្ភនេះបងប្អូនកម្មករត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដឹងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ក្រសួងក្រសួងធ្វើការបញ្ជាក់ផងដែរថាបងប្អូនមិនតម្រូវឱ្យបងថ្លៃសេវាទៅកាន់ភ្នាក់ងារវីងឡាយនៅពេលបើកប្រាក់ឧបត្ថម្ភនេះ។
គួរបញ្ជាក់ដែរថាក្នុងករណីបងប្អូនកម្មករនិយោជិតដែលបម្រើការនៅរោងចក្រសហគ្រាសទាំង ១១១ (ដែលនឹងបង្ហាញនៅក្នុងតារាងខាងក្រោម) មិនទទួលបានសាបទូរសព្ទពីធនាគារឯកទេស វីងសូមធ្វើការទាក់ទងសួរព័ត៌មានបន្ថែមទៅកាន់រដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួនដោយផ្អែកលើខ្លឹមសារនៃសេចក្តីណែនាំលេខ ០៤៥/២០ របស់ក្រសួង៕