ទោះរកឃើញមានផលប៉ះពាល់ តែម៉ាឡេស៊ីបន្តប្រើថ្នាំ Hydroxychloroquine ព្យាបាលអ្នកជំងឺកូវីដ ១៩​



រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី នឹងបន្តប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់ Hydroxychloroquine ក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ទោះបីជាបានរកឃើញថា ថ្នាំបង្កជាផលប៉ះពាល់ដល់សុខភាបអ្នកជំងឺក្តី នេះបើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត  Noor Hisham Abdullah អគ្គនាយកសុខាភិបាលថ្ងៃប្រាប់សារព័ត៌មានកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភាម្សិលមិញនេះ។

«ដូចដែលអ្នកបានដឹងហើយថា ថ្នាំប្រឆាំងគ្រុនចាញ់ផ្តល់ផលប៉ះពាល់ដល់សុខភាព ហើយផលប៉ះពាល់នេះវាខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូច្នេះវាទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យដែលមើលថែអ្នកជំងឺ» លោក Noor Hisham Abdullah បានមានប្រសាសន៍បន្ថែមបែបនេះទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន។

ចំពោះបញ្ហាដែលប៉ះពាល់ដល់សុខភាពគួរឲ្យកត់សម្គាល់គឺ ថ្នាំនេះបានធ្វើឲ្យចង្វាក់បេះដូងលោតញាប់ ត្រង់ចំណុចនេះលោកវេជ្ជបណ្ឌិត Noor Hisham Abdullah ក៏បានបញ្ជាក់ដែរថា៖ «បើយើងរកឃើញថាចង្វាក់បេះដូងរបស់អ្នកជំងឺលោកញាប់ខុសប្រក្រតី យើងបញ្ឍប់ការប្រើប្រាស់ថ្នាំនេះទៅ នោះចង្វាក់បេះដូងគាត់នឹងចាប់ផ្តើមត្រលប់មកសភាពធម្មតាពន្តិចម្តងៗវិញ»។ ជាក់ស្តែង មន្រ្តីសុខាភិបាលរបស់ម៉ាឡេស៊ី និងបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក រួមជាមួយអង្គការសហប្រជាជាតិកំពុងធ្វើការតាមដានស្រាវជ្រាវ ប្រមូលព័ត៌មានជាក់លាក់ដើម្បីកំណត់ថា តើការប្រើប្រាស់ថ្នាំប្រឆាំងគ្រុនចាញ់នេះវាមានប្រសិទ្ធភាពមែនឬ អត់។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកក៏បានលើកឡើងដែរថា លទ្ធផលនៃការស្រាវជ្រាវនឹងចេញនៅពាក់កណ្ដាលខែមិថុនាខាងមុខ ហើយគេក៏រំពឹងថាវានឹងបង្ហាញពី លទ្ធផលវិជ្ជមានលើការប្រើប្រាស់សម្រាប់ការព្យាបាលទៅចុះ។ 

លោកបានបន្ថែមថាអ្នកជំនាញថែទាំសុខភាពកំពុងប្រមូលទិន្នន័យដើម្បីកំណត់ថាតើការប្រើប្រាស់ថ្នាំនេះមានប្រសិទ្ធភាពឬអត់។

លោកបានមានប្រសាសន៍ថា“ អ្នកជំនាញកំពុងសិក្សាពីវិធីដើម្បីការពារផលប៉ះពាល់ដែលមានស្រាប់និងចៀសវាងការប្រើប្រាស់កម្រិតខ្ពស់។ ចូរយើងរង់ចាំការត្រួតពិនិត្យអក្សរសាស្ត្រដែលនឹងចេញដោយអង្គការសុខភាពពិភពលោកនៅពាក់កណ្តាលខែមិថុនា” ។

គួរបញ្ជាក់ផងដែរថា ថ្នាំប្រឆាំងគ្រុនចាញ់ Hydroxychloroquine ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបណ្ដាលប្រទេសផ្សេងទៀតប្រើប្រាស់ដើម្បីការពារពីកូវីដ ១៩។ ដោយឡែករដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសប្រេស៊ីលក៏បាននិយាយដែរថា ខ្លួននឹងមិនផ្លាស់ប្តូរការព្យាបាលអ្នកជំងឺដោយប្រើថ្នាំប្រឆាំងគ្រុនចាញ់នេះទេ ទោះជាអង្គការសុខភាពពិភពលោកបានប្រកាសឲ្យផ្អាកប្រើលើអ្នកជំងឺកូវីដក្តី៕

 

X
5s