ទម្លាប់ជោគជ័យទាំង ៧ របស់មហាសេដ្ឋីរុញច្រានជីវិតរបស់អ្នកទៅមុខ​



នៅពេលដែលបច្ចេកវិទ្យាវិវត្តហើយព័ត៌មានកាន់តែមានភាពងាយស្រួលវាក៏កាន់តែមានការលំបាកក្នុងការកំណត់ភាពជោគជ័យ។ មនុស្សជាច្រើនត្រូវបានជាប់គាំងនៅក្នុងការរត់ប្រណាំងប្រកួតប្រជែងគ្នា ហើយមានអ្នកខ្លះទៀតកំពុងព្យាយាមស្វែងរករូបមន្តពិតប្រាកដដើម្បីទទួលបានជោគជ័យ។ អ្នកអាចធុញទ្រាន់នឹងការស្វែងរករឿងទាំងអស់នោះក៏ប៉ុន្តែយើងចង់ប្រាប់អ្នកថាវាមិនចាំបាច់ស្មុគស្មាញទេនៅពេលដែលអ្នកត្រូវទៅស្វែងរករូបមន្តជោគជ័យ ព្រោះថាទម្លាប់ជោគជ័យរបស់មហាសេដ្ឋីទាំង ៩ នេះនឹងធ្វើឲ្យអ្នកទទួលបានជោគជ័យក្នុងជីវិតជាក់ជាមិនខាន៖

១) អានសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន
ទម្លាប់ប្រចាំថ្ងៃដែលមហាសេដ្ឋីទាំងអស់បានធ្វើគឺការអាន។ ឧទាហរណ៍ប្រសិនបើអ្នកជាសហគ្រិនអ្នកត្រូវអានដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព និងជាម្ចាស់អាជីវកម្មដែលមានផលិតភាព។ ការអានជួយអ្នកឲ្យរីកចម្រើន និងរៀនដោយមិនចាំបាច់ទៅសាលាពាណិជ្ជកម្ម។

ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយ Thomas Crowley បង្ហាញថាប្រហែលជា ៨៥ ភាគរយនៃមហាសេដ្ឋីដែលបង្កើតដោយខ្លួនឯងបានអានយ៉ាងហោចណាស់ពីរក្បាល ឬច្រើនជាងនេះជារៀងរាល់ខែ។ លោក Warren Buffett គឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ទាំងនេះ។ គាត់ចំណាយ ៨០% នៃការអានក្នុងមួយថ្ងៃរបស់គាត់។ ក្នុងពេលដំបូងនៃអាជីពវិនិយោគរបស់គាត់ គាត់អាចអានបាន ៦០០ ទៅ ១០០០ ទំព័រក្នុងមួយថ្ងៃ។

២) បង្កើតប្រាក់ចំណូលច្រើនប្រភព
ទម្លាប់ជោគជ័យមួយទៀតដែលយើងបានកត់សម្គាល់អំពីមនុស្សជោគជ័យគឺថាពួកគេមិនពឹងផ្អែកលើប្រភពចំណូលតែមួយនោះទេ។ សេដ្ឋីគ្រប់រូបមានប្រភពចំណូលច្រើន ព្រោះថាប្រភពទាំងអស់នេះជួយពួកគេឲ្យគ្រប់គ្រងបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងរកលុយបានច្រើនផងដែរ។

ពួកគេគឺជាអ្នកញៀនប្រាក់ចំណូលអកម្ម។ ពួកគេទទួលបានផលប្រយោជន៍ពីប្រាក់កម្ចី ប្រាក់ចំណូលពីការជួលអចលនទ្រព្យ សួយសារពីកម្មសិទ្ធិបញ្ញា ការបែងចែកពីការវិនិយោគជាដើម ហើយពួកគេក៏បានបើកអាជីវកម្ម ឬបើកគេហទំព័រផ្សេងៗដើម្បីលក់ផលិតផលរបស់ពួកគេ។ មិនតែប៉ុណ្ណោះពួកគេតែងតែរៀនពីវិធីបង្កើតប្រាក់ចំណូលជាច្រើន។

៣) រស់នៅតាមថវិកាប្រចាំខែដែលបានចែង
សេដ្ឋីគ្រប់រូបពួកគេមានរបៀបរបបចាយវាយមានត្រឹមត្រូវណាស់ ដោយសារតែពួកគេបានចំណាយពេលដើម្បីស្វែងយល់ពីលំហូរសាច់ប្រាក់ចំណូល និងចំណាយ។ ជារៀងរាល់ខែ និងសប្តាហ៍ពួកគេតែងតែមានគម្រោងចំណាយរួចជាស្រេច។

ខ្លឹមសារនៃថវិកាគឺកាត់បន្ថយការចំណាយដែលមិនចាំបាច់។ នេះនឹងជួយអ្នកឲ្យមានការគ្រប់គ្រងពេញលេញនៃជីវិតហិរញ្ញវត្ថុរបស់អ្នក។ ថវិកាជួយអ្នកឲ្យជៀសផុតពីការចំណាយ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក។

៤) គ្រប់គ្រង និងពង្រីកប្រាក់
ការអប់រំសំខាន់បំផុតសម្រាប់សេដ្ឋីគឺបញ្ញាហិរញ្ញវត្ថុ។ គ្មាននរណាម្នាក់ទទួលបានសេរីភាពហិរញ្ញវត្ថុដោយមិនចាំបាច់ទទួលបានព័ត៌មានហិរញ្ញវត្ថុទេ។ នេះជាហេតុផលកាន់តែច្រើនដែលមហាសេដ្ឋីមិនសូវគិតពីប្រាក់ចំណូល ប៉ុន្តែគិតទៅលើចំណេះដឹងយុទ្ធសាស្រ្តណាដែលអាចកាត់បន្ថយពន្ធរបស់ពួកគេ។ ពួកគេតែងតែព្យាយាមកាត់បន្ថយវិក័យប័ត្រពន្ធរបស់ពួកគេ។

វិធីសាស្រ្តមួយដែលពួកគេប្រើគឺតាមរយៈការរស់នៅ ឬរួមបញ្ចូលអាជីវកម្មរបស់ពួកគេនៅក្នុងរដ្ឋដែលមិនមានពន្ធលើប្រាក់ចំណូល។ របាយការណ៍មួយរបស់ ITEP បានបង្ហាញថាពួកគេមានវប្បធម៌នៃការបោះទុនប្រាក់យ៉ាងច្រើនដល់អ្នកជំនាញពន្ធដែលជួយពួកគេក្នុងការស្វែងរកគំនិតច្នៃប្រឌិតក៏ដូចជាមធ្យោបាយនៃការបង់ពន្ធតិចតួចតាមដែលអាចធ្វើទៅបាន។

៥) ជៀសវាងបំណុល
ទម្លាប់មួយទៀតដែលមហាសេដ្ឋីលើពិភពលោកបានធ្វើនោះគឺរបៀបដែលពួកគេគ្រប់គ្រងបំណុល។ ពួកគេមិនកក់សណ្ឋាគារ និងជើងហោះហើរដោយប្រើកាតឥណទានដើម្បីបង់លុយឲ្យពួកគេទេ។ ពួកគេដឹងអំពីអត្រាការប្រាក់សូម្បីតែនៅពេលពួកគេប្រើកាតឥណទាន ឬយកប្រាក់កម្ចីក៏ដោយ។ បើអាចធ្វើបានពួកគេព្យាយាមទូទាត់ជាមួយសាច់ប្រាក់ដោយសារតែអត្រាការប្រាក់សូន្យភាគរយ។ បើនិយាយឲ្យអស់ទៅសូម្បីតែបំណុលបន្តិចបន្តួចក៏ពួកគេមិនឲ្យមានដែរ។

៦) កំណត់គោលដៅប្រចាំថ្ងៃ
វាមិនមានបញ្ហាទេប្រសិនបើពួកគេកំពុងបង្កើតអាជីវកម្ម អាជីព ឬការសិក្សាពីហិរញ្ញវត្ថុ។ ពួកគេមានទម្លាប់ជោគជ័យក្នុងការកំណត់គោលដៅរយៈពេលខ្លី មិនថាគម្រោងគោលដៅប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ទេ ព្រោះវាជាការបង្កើតសន្ទុះក្នុងការសម្រេចគោលដៅរយៈពេលវែងរបស់ពួកគេ។ ធានាថាអ្នកបានផ្តល់អាទិភាពនៅពេលកំណត់គោលដៅប្រចាំថ្ងៃ។ វានឹងជួយអ្នកឲ្យដឹងថាមានការងារអ្វីខ្លះត្រូវធ្វើដែលសំខាន់បំផុតនៅក្នុងបញ្ជីរបស់អ្នក។ ការកំណត់អាទិភាពនឹងជួយអ្នកឲ្យផ្តោតលើសកម្មភាពដែលផ្តល់លទ្ធផលខ្ពស់។

៧) កុំធ្វើសកម្មភាពដូចអ្នកមាន
មនុស្សជាច្រើនគិតថាអ្នកណាដែលមានលុយទិញរបស់របរថ្លៃៗ ប្រើឡានទំនើបៗគឺសុទ្ធតែជាមហាសេដ្ឋីហើយ។ ចំពោះរឿងនេះយើងក៏អាចទទួលស្គាលបានដែរ តែតាមពិតទៅមហាសេដ្ឋីនៅលើលោកនេះមិនងាយនឹងចំណាយលុយពួកគេដោយស្រួលទេបើគ្មានហេតុផលចាំបាច់នោះ។

យោងតាមការរកឃើញរបស់ក្រុមអ្នកជំនាញខាងគ្រឿងម៉ាស៊ីនរថយន្ត Experian ថា ៦១ ភាគរយនៃបុគ្គលដែលរកបាន ២៥០ ០០០ ដុល្លារឬច្រើនជាងនេះកម្រទិញម៉ាកប្រណីតៗណាស់។ ផ្ទុយទៅវិញពួកគេទិញ Honda, ToyotaFord ជាដើម។ មូលហេតុគឺពួកគេមិនទាន់ត្រៀមខ្លួនចំណាយប្រាក់លើរថយន្តថ្លៃៗទាំងនោះ។ ប៉ុន្តែមហាសេដ្ឋីវិនិយោគលើទ្រព្យសម្បត្តិដែលពេញចិត្តទៅវិញទេ។

ដោយ៖ Anthony Arthur

X
5s