ការពិតទាំង ១០ យ៉ាងពីស្ថានភាពព្រៃឈើភពផែនដី
ព្រៃឈើកំពុងប្រឈមមុខនឹងហានិភ័យនៃការកាប់បំផ្លាញ និងបាត់បង់កាន់តែច្រើនដោយការសារធ្លាក់ចុះនៃសេដ្ឋកិច្ចអំឡុងកូវីដ១៩។ នេះបើយោងតាមប្រសាសន៍របស់មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
លោកស្រី Mette Wilkie បានមានប្រសាសន៍ទៅកាន់ មូលនិធី Thomson Reuters Foundation ថា ប្រជាជនក្រីក្រ៤លាននាក់បាត់បង់ការងារធ្វើក្នុងទីក្រុង ត្រលប់ទៅរស់ផ្ទះក្នុងតំបន់ជនបទដាច់ស្រយាលវិញ។
លោកស្រី Mette Wilkie ប្រធានផ្នែកព្រៃឈើនៃអង្គការម្ហូមអាហារនិងកសិកម្មអង្គការសហប្រជាជាតិ (U.N. Food and Agriculture Organization (FAO) មានប្រសាសន៍ថា ដោយមូលហេតុនេះហើយដែលធ្វើឲ្យដើមឈើជាច្រើននឹងត្រូវយកទៅធ្វើជាម្ហូបអាហារ និងជាភ្លើងចម្អិនអាហារដោយសារមនុស្ស១ភាគ៣នៃពិភពលោកនៅពឹងផ្អែកលើអុសចម្អិនអាហារ។
អង្គការម្ហូមអាហារនិងកសិកម្ម (FAO) និងកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (United Nations Environment Programme) បានដាក់ចេញនូវរបាយការណ៍មួយស្ថានភាពព្រៃឈើពិភពលោក (The State of the World's Forests 2020) ដោយមានចំណុចដូចខាងក្រោម៖
១) ការផ្ទុះឡើងនូវជំងឺដូចជាកូវីដ១៩ជាដើមអាចនឹងមានទំនាក់ទំនងនឹងការបាត់បងព្រៃឈើនិងធ្វើឲ្យមនុស្សផ្លាស់ប្ដូរទៅរស់នៅក្នុងតំបន់ព្រៃឈើវិញ ដែលនេះអាចធ្វើឲ្យមនុស្សទាំងនោះប្រឈមនឹងសត្វព្រៃនិងងាយក្នុងការឆម្លងវីរុសពីសត្វទៅមនុស្ស។
២) ចន្លោះឆ្នាំ២០១៥ ដល់ ២០២០ ពិភពលោកបានបាត់បង់ព្រៃឈើប្រមាណ ១០លានហិកតាក្នុងមួយឆ្នាំ ដែលធ្លាក់ចុះពី ១៦លានហិកតារៀងរាល់ឆ្នាំក្នុងទសវត្សរិ៍ឆ្នាំ ១៩៩០។
៣) ចាប់តាំងពីឆ្នាំ ១៩៩០ មក ព្រៃឈើប្រមាណ ៤២០លានហិកតាបានបាត់បង់ ដែលចំនួននេះធំជាងផ្ទៃក្រឡាប្រទេសអាហ្វ្រិកខាងត្បូង៣ដង។
៤) ការពង្រីកចំការ កសិដ្ឋានគឺជាហេតុផលដែលបង្កើឲ្យមានការកាប់បំផ្លាញព្រៃត្រូពិកដោយ៤០ភាគរយបណ្ដាលមកពីកសិកម្មទ្រង់ទ្រាយធំ និង១ភាគ៣បណ្ដាលមកពីការធ្វើកសិកម្មទ្រង់ទ្រាយតូច។
៥) ព្រៃឈើគ្របដណ្ដប់ប្រមាណ ៣១ភាគរយនៃផ្ទៃដីភពផែនដីប៉ុន្តែជាកន្លែងរស់នៅរបស់ពពួលសត្វថលជលិកសត្វ (កង្កែម, កញ្ចាញ់ចេក..) ៧៥ភាគរយជាជំរករបស់សត្វបក្សី និង៦៨ភាគរយជាទីជម្រករបស់ថនិកសត្វ។
៦) ជាងពាក់កណ្ដាលនៃព្រៃឈើភពផែនដីស្ថិតក្នុងប្រទេសចំនួន៥ដូចជាប្រទេសរុស្ស៊ី ប្រេស៊ីល កាណាដា អាមេរិក និងចិន។
៧) ៣ភាគ៤នៃទឹកសាបដែលប្រើប្រាស់បានចេញមកពីបណ្ដាញខ្សែទឹកដែលបានមកពីព្រៃឈើ និង ៣៥ភាគរយនៃប្រយោជន៍ផលិតកម្មចំណីអាហារបានមកពីលំអងផ្កា។
៨) ក្នុងពិភពលោក មនុស្ស១ពាន់លានពឹងផ្អែកលើអាហារព្រៃ និងមនុស្ស២,៤ពាន់លាននាក់ប្រើប្រាស់ឈើអុសដើម្បីចម្អិនចំណីអាហារ ខណៈដែលមនុស្ស៩នាក់ក្នុងចំណោម១០នាក់រស់នៅក្នុងភាពក្រីក្រពឹងផ្អែកលើព្រៃឈើ។
៩) តំបន់ដែលគ្រប់គ្រងដោយជនជាតិភាគតិចមានប្រមាណ២៨ភាគរយនៃផ្ទៃដីសរុប និងរួមទាំងផ្ទៃដីព្រៃឈើស្ដុកជាដើម។
១០) ក្នុងពិភពលោក ព្រៃឈើប្រមាណ ១៨ភាគរយត្រូវបានការពារ ប៉ុន្តែការអភិរក្សបែបធម្មជាតិមិនគ្រប់គ្រាន់នោះឡើយក្នុងថែរក្សាជីវចម្រុះ។ ចំនួនផ្ទៃដីនៃព្រៃឈើកាន់តែតូចទៅ ដែលធ្វើឲ្យកាន់តែពិបាក់ក្នុងការផ្លាស់ប្ដូរទីកន្លែងនិងងាយនឹងធ្វើឲ្យភពផែនដីប្រឈមបម្រែបម្រួលអាកាសធាតុ៕