ប្រទេសទាំង ១០ ដែលមានការគោរពសិទ្ធិកុមារល្អបំផុតក្នុងពិភពលោក ក្នុងនោះមានថៃដែរ​



ការសិក្សាថ្មីមួយដោយប្រើទិន្នន័យរបស់អង្គការសហប្រជាជាតិ(UN)ដើម្បីវាស់វែងអំពីសិទ្ធិកុមារនៅទូទាំ​ងពិភពលោក ដោយបានរកឃើញថាក្នុងនោះ ប្រទេសអៀកឡង់ ស្វីស និងហ្វាំងឡង់បានឈរនៅលំដាប់កំពូលមួយ។ 

សន្ទស្សន៍សិទ្ធិកុមារឆ្នាំ២០២០ (KidsRights Index ២០២០) បានវាស់ស្ទង់អំពីសិទ្ធិកុមារត្រូវបានគោរពនៅទូទាំងពិភពលោក និងកម្រិតដែលប្រទេសនីមួយប្ដេជ្ញាចិត្តបង្កើននិងធ្វើឲ្យរីកចម្រើន។ របាយការណ៍នោះបានធ្វើការវាស់វែងទៅលើកត្តាចំនួន ២០ រួមមានសិទ្ធិរស់នៅ សិទ្ធិក្នុងការទទួលបានសុខភាពល្អ សិទ្ធិក្នុងទទួលបានការអប់រំ សិទ្ធិទទួលបានការការពារ និងការទទួលបានបរិស្ថានសមស្របសម្រាប់កុមារជាដើម។

ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលទទួលបានពិន្ទុខ្ពស់ជាងគេ៖

១) ប្រទេសអៀឡង់
២) ប្រទេសស្វីស
៣) ប្រទេសហ្វាំងឡង់
៤) ប្រទេសស៊ុយអ៊ែត
៥) ប្រទេសអាឡឺម៉ង់
៦) ប្រទេសហូឡង់
៧) ប្រទេសស្លូវេនី
៨) ប្រទេសថៃ
៩) ប្រទេសបបារាំង
១០) ប្រទេសដាណឺម៉ាក

ប្រភពរូប៖ WEF

សម្រាប់ឆ្នាំ ២០២០ ប្រទេសអៀកឡង់បានឈរលំដាប់កំពូលក្នុងចំណោមប្រទេសចំនួន ១៨២ ដែលត្រូវបានចុះបញ្ជីដោយដាក់ពិន្ទុយ៉ាងល្អសម្រាប់ “បរិស្ថានសិទ្ធិកុមារ” របស់ខ្លួនជាមួយនឹងច្បាប់ដែលអាចជួយដល់សិទ្ធិកុមារការផ្តោតលើផលប្រយោជន៍ល្អបំផុតរបស់កុមារ និងការគោរពចំពោះទស្សនៈរបស់ពួកគេ។

ប្រទេសស្វីសស្ថិតក្នុងលំដាប់ទី ២ និងចំណាត់ថ្នាក់កំពូលក្នុងផ្នែកការពារដែលពិនិត្យលើពលកម្មកុមារ អត្រាកំណើត និងការចុះឈ្មោះកំណើតរបស់មនុស្សវ័យជំទង់។ ប្រទេសហ្វាំងឡង់ដែលជាប្រទេសមួយក្នុងចំណោមប្រទេសរួមគ្នាសម្រាប់ការអប់រំគឺស្ថិតនៅលំដាប់ទីបីខណៈប្រទេសស៊ុយអែត និងអាឡឺម៉ង់ស្ថិតនៅលំដាប់ទី ៥ ។

ប្រទេសដែលដាក់ពិន្ទុទាបជាងគេគឺសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (Central African Republic), អេក្វាទ័រហ្គីណេ (Equatorial Guinea), សៀរ៉ាឡេអូន (Sierra Leone), អាហ្គានីស្ថាន (Afghanistan) និងប្រទេសឆាដ (Chad)៕

ដោយ៖ Anthoy Arthur

X
5s